ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ចិញ្ចឹម​កូន​នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​ឆ្នាំ​២០០៧ អ្នក​ស្រាវជ្រាវ Nicole Matins និង Kristen Harrison​បាន​ធ្វើការ​សិក្សា​ទៅ​លើ​ផល​ប៉ះពាល់​របស់​ការ​ប្រកាន់​ពូជសាសន៍និយម និង​រឿង​ផ្លូវភេទ​និយម​នៅ​ក្នុង​វិ​ដេ​អូ​ហ្គេ​ម ។ ពួក​គេ​រក​ឃើញ​ថា…

នៅ​ក្នុង​ឆ្នាំ​២០០៧ អ្នក​ស្រាវជ្រាវ Nicole Matins និង Kristen Harrison​បាន​ធ្វើការ​សិក្សា​ទៅ​លើ​ផល​ប៉ះពាល់​របស់​ការ​ប្រកាន់​ពូជសាសន៍និយម និង​រឿង​ផ្លូវភេទ​និយម​នៅ​ក្នុង​វិ​ដេ​អូ​ហ្គេ​ម ។ ពួក​គេ​រក​ឃើញ​ថា ក្មេង​ប្រុស​ស្បែក​សមាន​ការ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង​ខ្ពស់​ជាង​មុន​បន្ទាប់​ពី​លេង​ហ្គេ​មរួច ។ រីឯ​ក្មេង​ស្រី និង​ក្មេង​ប្រុស​ដែល​គ្មាន​ស្បែក​សមាន​អារម្មណ៍មិនល្អ​បន្ទាប់​ពី​លេង​ដោយសារ​តែ​ការ​បង្ហាញ​បែប​អវិជ្ជមាន​ទៅ​លើ​ពណ៌​សំបុរ​នៅ​ក្នុង​ហ្គេ​ម ។ សូមរំលឹកថា៖ របៀប​ចិញ្ចឹម​កូន​នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​អ៊ិ​ន​ធើ​ណិ​ត​ធ្វើ​ឲ្យ​ក្មេង​ជំទង់​កាន់តែ​មាន ភាព​ស្មុ​គ្រ​ស្មាញ
តើ​អ្នក​ធ្លាប់​សុ​បិ​ន្ត​អាក្រក់​ថា​ត្រូវ​អាក្រា​ធ​កាយ​នៅ​ក្នុង​សាលា​នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង​ដែររឺទេ ? ប្រព័ន្ធ​សង្គម​អាច​ធ្វើ​ឲ្យ​សុ​បិ​ន្ត​អាក្រក់​ទាំងនេះ​ក្លាយទៅជា​ការ​ពិត ។

ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​បី​នាក់​ដែល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​ក្មេង​ប្រុស​អាយុ​ប្រហែល​គ្នា​៣​នាក់​ផ្សេង​ទៀត ហើយ​ក្មេង​ម្នាក់​ក្នុង​ចំនោម​នោះ​ថតរូប​របស់​ក្មេង​ស្រី​ទាំង​បី​នោះ ក្មេង​ស្រី​នោះ​មិន ប្រកាន់​ទេ​នៅ​ពេល​នោះ តែ​ក្មេង​ប្រុស​នោះ​បាន​កែ​រូប​ដោយ​កាត់​ក្បាល​របស់​ក្មេង​ស្រី ទាំងនោះ​ដាក់​លើ​រូប​ស្រី​ស្រាត​ហើយ​ផ្សព្វ​ផ្សាយ​ចេញ​ទៅ រូបភាព​នោះ​ត្រូវ​បាន​ចែកចាយ​នៅ​ពាសពេញ​សាលា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្មេង​ស្រី​ទាំងនោះ​ជា​ខ្លាំង ។

អ៊ី​ន​ធើ​ណិ​ត​ធ្វើ​ឲ្យ​បញ្ហា​ផ្លូវភេទ​កាន់តែ​ស្មុ​គ្រ​ស្មាញ​សម្រាប់​ក្មេង​ពេញវ័យ និង​ជិត​ពេញវ័យ​។​ផ្អែក​លើ​ការ​ស្ទង់​មតិ Pew Internet ធ្វើ​នៅ​ឆ្នាំ​២០១២​បាន​បង្ហាញ​ថា យុវវ័យ​ក្មេង​ៗ​តែង​លេង​នូវ វី​ដេ​អូ​ហ្គេ​ម​ដែល​មិន​សម​នឹង​អាយុ​របស់​ពួក​គេ​តាម​អន​ឡាញ ។ ជាង​ពាក់កណ្តាល​នៃ​ក្មេង​ប្រុស និង១៤%​នៃ​ក្មេង​ស្រី​បាន​ចាត់​ទុក​ហ្គេ​ម​សម្រាប់​តែ​មនុស្ស​ធំ រឺ​មនុស្ស​ពេញវ័យ​លេង​ជា​ហ្គេ​ម​ដែល​ពួក​គេ​ចូល​ចិត្ត​លេង ។ ក្មេង​ៗ​ដែល​បានឃើញ​នូវ​រូបភាព​អាសអាភាស នៅ​ពេល​ដែល​ពួក​គេ​មិន​ទាន់គ្រប់​អាយុ​នឹង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ថា​ការ​អនុវត្ត​ទាំង​អស់នេះ​ដូច​ជា​អំពើ​ហិង្សា​ឬ​វា​ជា​រឿង​ធម្មតា ។

អ៊ិ​ន​ធើ​ណិ​ត​ធ្វើ​ឲ្យ​បញ្ហា​ផ្លូវភេទ​កាន់តែ​ស្មុគស្មាញ ឧទាហរណ៍​ក្មេង​អាយុ​១៣​ឆ្នាំ​ម្នាក់​ឈ្មោះ Alexa ដែល​ខ​ល​ទៅ​លេង​ដើម្បី​ជជែក​ជាមួយ​មិត្ត​ម្នាក់​របស់​គេ បន្ទាប់​ពី​នេះ Alexa ក៏​ចាប់ផ្តើម​ទទួល​បាន​នូវ​សារ​ទាក់ទង​នឹង​ផ្លូវភេទ​ដោយសារ​មិត្ត​នាង​បាន​ផុស​លេខ​ទូរស័ព្ទ​របស់​នាង​ទៅ​ក្នុង Craigslist ចុង​ក្រោយ Alexa ត្រូវ​បង្ខំចិត្ត​ប្តូរ​លេខ​ទូរស័ព្ទ ។ បញ្ហា​វា​មិន​បញ្ចប់​ត្រឹមនេះ​ទេ​ពេល​ដែល ក្មេង​ឈាន​ជិត​ដល់​ពេល​ពេញវ័យ រឺ​ក៏​ចូល​ដល់​ពេល​ពេញវ័យ អ៊ិ​ន​ធើ​ណិ​ត​រឹតតែ​បង្វែរ​គំនិត​ពួក​គេ​ទៅ​រករឿង​ផ្លូវភេទ ។

បច្ចេកវិទ្យា​ទំនើប​ធ្វើ​ឲ្យ​យុវវ័យ​ពិបាក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ល្អ​មួយ
ពេល​ដែល​អ្នក​ពេញវ័យ តើ​អ្នក​ដែល​ធ្លាប់​និយាយ​កុហក​ពី​បទ​ពិសោធន៍​ផ្លូវភេទ​របស់​អ្នក​ដែរ​រឺទេ ? បណ្តាញ​សង្គម​អាច​ឲ្យ​មនុស្ស​មានឱកាស​លាក់​នូវ​អត្តសញ្ញាណ​ពិត​របស់​ពួក​គេ ហើយ​ធ្វើ ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើត​អត្តសញ្ញាណ​ថ្មី​សម្រាប់​អន​ឡាញ ដែល​វា​បង្ក​គ្រោះថ្នាក់​ដល់​យុវវ័យ​ក្មេង​ៗ ។

ករណី​រឿង​របស់​សិស្ស​វិទ្យាល័យ​បី​នាក់​ដែល​ទំនាក់ទំនង​ជិត​ស្និ​ទ្ឋ​តាម​អន​ឡាញ​ម្នាក់​ក្នុង​នោះ​ឈ្មោះ​ថា jill ច្រើន​ផ្ញើរ​សារ​ជា​អក្សរ​ពេល​ដែល​និយាយ ពិភាក្សា​ពី​រឿង​ផ្ទាល់ខ្លួន ។ Jill ប្រាប់​ថាមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ប្រុស​ម្នាក់​នៅ​ពេល​បោះ​តង់​រដូវក្តៅ ហើយ​តែង​សុំ​នូវ​យោបល់​ពី​មិត្ត​ស្រី​២​នាក់​ទៀត​របស់​នាង ។ នៅ​ពេល​ដែល Jill បង្ហោះ​រូបភាព​មិត្ត​ប្រុស​នៅ​លើ Facebook​ធ្វើ​ឲ្យមិត្ត​ទាំង​ពីរ​របស់​នាង​រក​ឃើញ​ថា Jill មិន​មាន​មិត្ត​ប្រុស​ទេ អ្វី​គ្រប់យ៉ាង​គឺ​នាង​ប្រឌិត​ឡើង​ដើម្បី​កុហក ។

ការ​កុហក​បាន​ធ្វើ​ឲ្យ Jill បាត់បង់​មិត្ត​របស់​នាង​ទាំង​ពីរ ព្រោះ​ពួក​គេ​មិន​ចង់​រាប់អាន​នាង​ទៀត​ទេបន្ទាប់​ពី​ដឹង​ថា​នាង​កុហក​គេ​បាន​យ៉ាង​យូរ ។ ការ​ផ្ញើរ​សារ រឺ​ឆាត​ធ្វើ​ឲ្យ​មានការ​ពិបាក​សម្រាប់​ទំនាក់ទំនង​យុវវ័យ យើង​ដឹង​ហើយ​ថា​ទំនាក់ទំនង​តាម​អន​ឡាញ​គឺ​ខ្វះ​នូវ​ការ​ស្វែង​យល់​ពី​គ្នា ។

Nora ជា​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ដែល​ឆ្លងកាត់​នូវ​បទ​ពិសោធន៍​នេះ​ពេល​ដែល​នាង​ចាប់អារម្មណ៍​នឹង​មិត្ត​រួម​ថ្នាក់​របស់​នាង​ម្នាក់​ឈ្មោះ​ថា Mike Mike​បាន​ផ្ញើរ​សារ​មក​នាង ដើម្បី​សុំ​នាង​ធ្វើ​ជា​មិត្ត​ស្រី​ហើយ​សុំ
​ឲ្យ​នាង​មក​រួម​ភេទ​តាម​មាត់​ជាមួយ​ខ្លួន ។ សារ​ទាំងនេះ​បាន​ប៉ះពាល់​ដល់​ការ​បង្កើត​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ចំណោម​​យុវវ័យ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​បាន​ធ្វើ​ឲ្យ​យុវវ័យ​ប្រឈម​មុខ​ទៅ​នឹង​ទំនាក់ទំនង​ដែល​ខ្វះ​ការ​ស្វែង​យល់​ពី​គ្នា​កាន់តែ​ខ្លាំង ។

ឪពុក​ម្តាយ​ដែល​កូន​ទុកចិត្ត កូន​អាច​នឹង​ប្រាប់​ពួក​គេ​អំពី​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ជួប​ប្រទះ
តើ​អ្នក​ចាំ​ពី​អ្វី​ដែល​គួរ​ឲ្យ​ខ្មាស់​គេ​ដែល​ឪពុក​ម្តាយ​បាន​ធ្វើ​នៅ​ពេល​ដែល​អ្នក​នៅ​ជា​យុវវ័យ​ដែរ​រឺទេ ? គាត់​ប្រហែលជា​ធ្លាប់​ទៅ​រករឿង​គ្រូ​របស់​អ្នក រឺ​ក៏​ព្យាយាម​ទៅ​ស្និ​ទ្ឋ​ស្នាល​ជាមួយ​មនុស្ស ដែល​អ្នក​ស្រលាញ់ ។ ដោយសារ​ហេតុផល​ទាំង​អស់នេះ​ទើប​កូន​ព្យាយាម​លាក់​នូវ​ការ​សំងាត់​មិន​ប្រាប់​ដល់​ឪពុក​ម្តាយ​របស់​គេ ។

វា​ចាំបាច់​ណាស់​សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​មាន​ទំនុកចិត្ត​ព្រោះ​វា​ជា​គន្លឹះ​ដែល​អាច​ការពារ​កូន​ពី​គ្រោះថ្នាក់​អន​ឡាញ​ផ្សេង​ៗ ។ ក្មេង​នឹង​ប្រាប់​បញ្ហា​អន​ឡាញ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ទៅ​ឪពុក​ម្តាយ​បើ​សិន​ឪពុក​ម្តាយ​របស់​ពួក​គេ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ទុកចិត្ត ។ (នៅមានត)​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ