ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី2​ហើយមិន​ជាប់ ចង់​​បានគូគាប់​​​ព្រមប្រគល់​​ខ្លួន​ឱ្យ​គ្រូ​ បញ្ចុះ​​​ស្នេហ៍​​​ហ្មដំរី​​ សំណាង​ល្អម្ដាយ​​​ទៅទាន់​​​គ្រូជាប់​​ខ្នោះ

11 ឆ្នាំ មុន

ខេត្ត​​​កណ្ដាល​ ៖​​​ ​​ស្ត្រី​​ម្នាក់​ធ្លាប់​មាន​ប្ដី​​​​២រូច​មក​ហើយ​​ ព្រម​ទាំងមានកូន​២​​ផង​ដែរ ​​ដោយ​សារ​​ឆោតល្ងង់​​សុខ​ចិត្ត​​​​ប្រគល់​ខ្លួន​ឱ្យ​ទៅ​គ្រូ​ទាយ​​កាត់​ប្រ​ជ្រុយ​​ធ្វើ​តាម​អំពើចិត្ត​​ដោយ​សារ​​​តែ​​ចង់​បាន​ស្នេហ៍ហ្ម​ដំរី​​​ រកគូស្នេហ៍​ថ្មីដែល​គាប់ប្រសើរ ​​​​​​។ បើ​កុំ​បាន​ម្ដាយមក​ទាន់ប្ដឹង​ប៉ូលិស​​​ឱ្យ​​ចាប់​ ម្លេ៉ះ​ក្លាយ​​​​​ជា​​​​ចំណី​​របស់គ្រូ​​ទាយ​បាត់​ទៅ​ហើយ​ ។

ខេត្ត​​​កណ្ដាល​ ៖​​​ ​​ស្ត្រី​​ម្នាក់​ធ្លាប់​មាន​ប្ដី​​​​២រូច​មក​ហើយ​​ ព្រម​ទាំងមានកូន​២​​ផង​ដែរ ​​ដោយ​សារ​​ឆោតល្ងង់​​សុខ​ចិត្ត​​​​ប្រគល់​ខ្លួន​ឱ្យ​ទៅ​គ្រូ​ទាយ​​កាត់​ប្រ​ជ្រុយ​​ធ្វើ​តាម​អំពើចិត្ត​​ដោយ​សារ​​​តែ​​ចង់​បាន​ស្នេហ៍ហ្ម​ដំរី​​​ រកគូស្នេហ៍​ថ្មីដែល​គាប់ប្រសើរ ​​​​​​។ បើ​កុំ​បាន​ម្ដាយមក​ទាន់ប្ដឹង​ប៉ូលិស​​​ឱ្យ​​ចាប់​ ម្លេ៉ះ​ក្លាយ​​​​​ជា​​​​ចំណី​​របស់គ្រូ​​ទាយ​បាត់​ទៅ​ហើយ​ ។

​ហេតុការណ៍​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​​​​ជាង​​​៦​ល្ងាច​ថ្ងៃទី​​​២៥ មីនា ​នៅ​​​ភូមិក្រូច​ ឃុំ​រ​ការ​​ ស្រុក​កណ្ដាល​ស្ទឹង ។​ ​​​លោក​អនុសេ​នីយ៍​ឯក​​ ទឹម ​សេង អធិការ​រង​​​ស្រុក​កណ្ដាលស្ទឹង​ទទួលបន្ទុក​ព្រហ្ម​ទណ្ឌបាន​ឱ្យ​ដឹង​ថា ​​​ស្ត្រី​រង​គ្រោះ​​​ជាកម្មការិនី​​រោង​ចក្រ​​​ អាយុ​​​​៣២​ឆ្នាំ​​​ មាន​ទីលំនៅ​​​​ក្នុង​ឃុំរកា​ ស្រុក​កណ្ដាល​ស្ទឹង ​​។ រី​ឯ​ជន​សង្ស័យ​ឈ្មោះ​​វ៉ាន់​ មាឃ​ អាយុ​​​​៤២ឆ្នាំ​​​ ជា​គ្រូ​ទស្សន៍ទាយ​ ​​និង​មន្ត​អាគម​​​​មាន​ទីលំនៅ​​ភូមិរកា ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង​ ។​
​​បើ​តាមសាក្សី​និយាយ​ថា នៅវេលា​​ម៉ោង​​ប្រហែល​​​​​៦ល្ងាច​ថ្ងៃទី​​២៥ មីនា​ ​កម្មការិនី​​​ ដែល​ជា​​ស្ត្រីមេមា៉យ​​កូន​​២​រូប​នេះ​​​បាន​ទៅ​រក​​​គ្រូទាយ​ឈ្មោះ​​វ៉ាន់ ​មាឃ ​ឱ្យ​ធ្វើ​ការ​​ទស្ស​ន៍​ទាយ​​មើល​រាសី​ និង​ធ្វើស្នេហ៍​​ឱ្យ​​ នៅមុខ​ផ្ទះ​ឈ្មោះសុទ្ធ សុផា ដែល​ត្រូវ​ជាមិត្ត​ភក្ដិ​​​ ។ ស្រាប់​តែមួយសន្ទុះ​​ក្រោយ​​មាន​ការ​​​ឆោឡោ​​ឡើង​ចោទ​​​ប្រកាន់​គ្រូទស្សន៍ទាយ​​​ឈ្មោះវ៉ាន់ ​មាឃ ​ថាបាន​ចាប់​រំលោភ​​​​កម្ម​ការិនីរូប​នេះ​ហើយ​សមត្ថកិច្ច​​​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះវ៉ាន់ ​មាឃ តែម្ដ​ង​ ។
បើ​តាម​​សម្ដី​​ស្ត្រី​រង​​គ្រោះ​​បាន​ប្រាប់​សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា​​​​ រូប​នាង​និង​​​នាង​សុទ្ធ សុផា ​ជាមិត្ត​ភក្ដិ​នឹង​គ្នា ។

ការ​ដែល​រូប​​នាងបានស្គាល់​គ្រូ​ទាយ​ឈ្មោះ​ វ៉ាន់​​ មាឃ​ ក៏​តាម​រយៈ​នាង​សុទ្ធ​ សុផា​ ដែរ គឺ​កាល​ពីថ្ងៃ​ទី​២៤​ មីនា​ ២០១៤​ នាង​បាន​ទៅ​​​​ផ្ទះឈ្មោះ​​សុទ្ធ​ សុផា​​ និង​បាន​ឱ្យ​គ្រូ​ឈ្មោះ វ៉ាន់​​ មាឃ ទស្សន៍​ទាយ​មើល​រាសី​ឱ្យ​ ព្រោះ​ថា​ រូប​​​នាង​មាន​ប្តី​២​នាក់​ហើយ​ ចេះ​តែ​បែក​បាក់​ ហើយ​ថ្ងៃ​នោះ​ត្រូវគ្រូទាយ​​ឈ្មោះ​វ៉ាន់​ មាឃ ប្រាប់​ថា​ បើ​ចង់​មើល​ច្បាស់​យក​លេខ​ទូរស័ព្ទ​របស់​គាត់​ និង​ណាត់​ជួប​គ្នា​កន្លែង​​ណា​ម្តង​ទៀត​ ចាំ​គន់​​គូរ​មើល​ ក្រែង​មាន​ឧបសគ្គ​ចង្រៃ​ជម្រះ​វាចោល​ ទើប​​មាន​ស្នេហ៍​ស័ក្តិ​សិទ្ធ​ឡើង​វិញ ។​ នាង​បន្ត​ទៀត​ថា​ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥​ មីនា​ ពេល​នាង​ចេញ​ពី​ធ្វើ​ការ​រោង​ចក្រ​មក​ដល់​ផ្ទះ​ នាង​ក៏​ទូរ​ស័ព្ទ​ទៅគ្រូ​ទាយ​ វ៉ាន់ មាឃ ពេល​​នោះគាត់​បានប្រាប់​នាង​ឱ្យ​ទៅ​ផ្ទះ​ឈ្មោះ សុទ្ធ​ សុផា មើល​ទស្សន៍​ទាយ​នៅ​ទី​នោះ ។​ ពេល​ទៅ​ដល់​ផ្ទះ​នោះ​មាន​រូប​នាង​ និង​ឈ្មោះ​សុទ្ធ សុផា​ ​ហើយ​និង​លោក​គ្រូ​ វ៉ាន់ មាឃ ។​

ដំបូង​គ្រូ វ៉ាន់ មាឃ​ ទស្សន៍​ទាយ​មើល​រាសី​ឱ្យនាង​​សុទ្ធ សុផា​ នៅ​ត្រង់​រាន​ហាល​ (យ៉​មុខ​ផ្ទះ​)​ ពេល​ដែល​មើល​ចប់​គឺ​ដល់​វេន​នាង​ម្តង​ តែ​គ្រូ​ទាយ​នោះ​ប្រាប់​ថា​ ការ​មើល​ទស្សន៍​ទាយ​រូប​នាង​មិន​អាច​មើល​នៅ​ត្រង់​យ៉​មុខ​ផ្ទះ​នេះបាន​ទេ ព្រោះ​ត្រូវ​មើល​ឱ្យ​ច្បាស់​ ដើម្បី​រក​ប្រជ្រុយ​ចង្រៃ​ត្រូវតែ​ដុត​ចោល​ និង​បញ្ចូល​មន្តស្នេហ៍​​បន្ថែម​ទៀត​ ដូច្នេះ​ត្រូវតែ​ស្ងាត់​ និង​ប​ន្ទប់​បិទ​ជិត​ ទើប​ស្នេហ៍​វា​ខ្លាំង​ ។ នាង​រៀប​រាប់​ទៀត​ថា ​ខណៈ​​​ពេល​​​នាង​​សុទ្ធ សុផា​ ​​​ចុះ​ទៅ​​​​​ចម្អិន​​​អាហារ​​​​ ឯ​រូប​នាង​ត្រូវ​គ្រូ​ទាយ​ហៅ​ឱ្យ​ចូល​ក្នុង​បន្ទប់ និង​ឱ្យ​អុជធូប​ទៀន​ បន្ទាប់​មក​ឱ្យ​នាង​ដោះ​​ខោ​អាវ​ចេញ​ ស្លៀក​សារុង​ និង​ឱ្យ​ដេក​សណ្តូក​ជើង ។​ ពេល​នោះ​នាង​មាន​អារម្មណ៍​គិត​ថា​ ហេតុ​អ្វីបាន​ជា​ធ្វើ​បែប​នេះ​ ក៏​ស្រែក​សួរ​ទៅ​នាង​សុទ្ធ សុផា​ តែ​ត្រូវ​នាង សុទ្ធ សុផា​ ឆ្លើយ​ថា​ «ធ្វើ​តាម​គ្រូ​ទៅ​ ទើប​ទទួល​បាន​ស្នេហ៍​ស័ក្តិ​សិទ្ធ​ ហើយ​បើ​អ្នក​​ផ្សេង​វិញ​គ្រូ​យក​ទ្រនឹប​២០​ដុល្លារ​ឯ​ណោះ​ ដូច្នេះ​​​ឯង​ត​ថ្លៃគាត់​១០​ដុល្លារ​ទៅ​ ហើយ​បើ​អត់​លុយ​ និយាយ​ជា​មួយ​គាត់​ទៅ »។​

​​ស្ត្រី​រង​គ្រោះ​​បន្ត​ថា ពេល​នោះ​ គ្រូវ៉ាន់ មាឃ​ ឆ្លើយ​ថា​ «បើ​អត់​លុយ​អត់​ទៅ​ គ្រូ​ធ្វើ​ស្នេហ៍​ឱ្យ​ »​បន្ទាប់​មក​គាត់​ចាប់​ផ្តើម​សូត្រ​ផ្លុំ​ ធ្វើ​មាត់​ជិប​អូចៗ​ ​និង​យកដៃ​រាវ​អង្អែល​ប្រដាប់​ភេទ​​នាង​ រក​មើល​ប្រជ្រុយ​ តែរក​មិន​ឃើញ​ លោក​គ្រូ​នោះ​បាន​បញ្ជាក់​ថា​ ដូច្នេះ​ត្រូវ​តែ​យក​ទឹក​កាម​ទាំង​២​នាក់​ ដាក់​ក្នុង​ថង់​ទៅ​ឱ្យ​គ្រូ​មើល​នៅ​ផ្ទះ​ ទើប​ធ្វើ​ស្នេហ៍​ស័ក្តិ​សិទ្ធិ​ និង​មាន​ឥទ្ធិ​ពល​ មិន​អាច​សាប​សូន្យ​ នាង​ក៏​យល់​ព្រម​ឱ្យ​លោក​គ្រូ​នោះ​ពោប​នៅ​ពី​លើ​នាង​ ស្រាប់​តែ​ម្តាយ​មក​ទាន់​តែ​ម្តង​ ។​ សាក្សី​និយាយ​ថា​ ម្តាយ​​​ស្ត្រី​​រង​គ្រោះ​បាន​មក​ទាន់​ឃើញ​កូន​កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្រូ​ទាយ​នោះ​ គឺ​ដោយ​សារ​តែ​កូន​ស្រី​គាត់​ពេល​ដែល​មក​ពី​ធ្វើ​ការ​ដល់​ផ្ទះ​មិន​បាន​ដោះ​ដូរ​សម្លៀក​បំពាក់​ទេ​ គឺ​ចេញ​ទៅ​ក្រៅ​បាត់​រយៈ​ពេល​ប្រហែល​១ម៉ោង​ គាត់​មាន​ការ​ងឿង​ឆ្ងល់​ ក៏​ដើរ​រក​ ស្រាប់​តែ​ឃើញ​ស្បែក​ជើង​កូន​ស្រី​​​នៅ​ត្រង់​កាំ​ជណ្តើរ​ផ្ទះ​ឈ្មោះ​ សុទ្ធ​ សុផា​ ពេល​នោះ​គាត់​ក៏​ស្ទុះ​ឡើង​តាម​កាំជណ្តើរ​ទៅ​រុញ​ទ្វារ​បន្ទប់​ ក៏​ស្រឡាំង​​កាំ​ង​​តែ​ម្តង​ ។​
លោក​អនុ​សេនីយ៍​ឯក​ ទឹម​ សេង​ បាន​ឱ្យ​ដឹង​ថា​ ​តាម​ពាក្យ​បណ្តឹង​របស់​​ស្ត្រី​​រង​គ្រោះ​ និង​ម្តាយ​ គឺ​ជន​ឈ្មោះ​ វ៉ាន់​ មាឃ​ ជាប់​ចោទ​ពី​បទ​រំលោភ​សេព​សន្ថវៈ​ ដោយ​គ្រូ​ទាយរូប​នេះបាន​ប្រើ​វិធី​លួង​លោម​ និង​ល្បិច​កល​បោក​បញ្ឆោត​​ស្ត្រី​រង​គ្រោះ​ ដើម្បី​បំពេញ​បំណង​តណ្ហា​របស់​ខ្លួន​ ។​

​​​គ្រូទាយ​ឈ្មោះ​ វ៉ាន់​ មាឃ​ បាន​សារ​ភាព​ថា​ រូប​គេ​បាន​ធ្វើ​សកម្ម​ភាព​បែប​នេះ​មែន​ ដោយ​ឃើញ​ថា​ ​​​នាង​ជា​ស្ត្រី​មេម៉ាយ​ ហើយ​រូប​គេ​លួច​ស្រឡាញ់​នាង​ជា​យូរ​មក​ហើយ​ ក៏​រក​វិធី​បែប​នេះ​ទៅ​ តែ​មិន​ទាន់​បាន​ដល់​ទី​ជម្រៅ​ផង​ ស្រាប់​តែ​ម្តាយ​មក​ទាន់​ ក៏​ចាប់​អាវ​គេ​ជាប់​តែ​ម្ដង​ ។​ ​​ពេល​នេះ​​​​គ្រូ​ទាយ​​​​ឈ្មោះ​ វ៉ាន់​ មាឃ​ ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ៕​