ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្បោម​ព័ទ្ធ​​ចាប់​ចោរ​​ អ្នក​រើស​​អេត​ចា​យ​​ស្រវឹង​​ឆក់​​កាំ​ភ្លើង​​ប៉ូលិស​​គេ​វាយ​ស្ទើរ​ស្លា.ប់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​​នគរ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ នៃ​​នាយក​ដ្ឋាន​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​ ​កាល​ពី​វេលា​ម៉ោង​​ប្រមាណ៦​និង​៤៥​នាទី​ល្ងាច​​ថ្ងៃទី​២៥ មីនា​ ​​បាន​​ចាប់​ចោរ​ឆក់​បាន​​ម្នាក់​ និង​ឃាត់​ខ្លួន​​អ្នក​រើស​​អេត​ចាយ​​ម្នាក់​​ ដែល​ស្រវឹង​​លែង​ដឹង​ខុស​​ត្រូវ​ទៅ​ឆក់​​កាំ​ភ្លើង​​ខ្លី​ពី​​មន្ត្រី​នគរ​បាល​​ ក្នុង​រង្វង់​​ប្រតិបត្តិ​​​​ការ​នោះ​​ បណ្តា​ល​ឱ្យ​​មាន​ការ​វាយ​ដំរហូត​របួស​​យ៉ាង​ដំណំ​​ផង​ដែរ​ ។ ​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​​នគរ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ នៃ​​នាយក​ដ្ឋាន​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​ ​កាល​ពី​វេលា​ម៉ោង​​ប្រមាណ៦​និង​៤៥​នាទី​ល្ងាច​​ថ្ងៃទី​២៥ មីនា​ ​​បាន​​ចាប់​ចោរ​ឆក់​បាន​​ម្នាក់​ និង​ឃាត់​ខ្លួន​​អ្នក​រើស​​អេត​ចាយ​​ម្នាក់​​ ដែល​ស្រវឹង​​លែង​ដឹង​ខុស​​ត្រូវ​ទៅ​ឆក់​​កាំ​ភ្លើង​​ខ្លី​ពី​​មន្ត្រី​នគរ​បាល​​ ក្នុង​រង្វង់​​ប្រតិបត្តិ​​​​ការ​នោះ​​ បណ្តា​ល​ឱ្យ​​មាន​ការ​វាយ​ដំរហូត​របួស​​យ៉ាង​ដំណំ​​ផង​ដែរ​ ។ ​ជន​​​​ដែល​សមត្ថ​កិច្ច​អះ​អាង​ថា ជា​មុខសញ្ញា​​ឆក់​នោះ​ឈ្មោះ​​សុខ​​ ហួរ​ អាយុ​២១​ឆ្នាំ​ ​ជា​សិស្ស​​​ តែ​បាន​បោះ​បង់​​ការ​សិក្សា​​ និង​ចាក​ចោល​​ផ្ទះ​​សម្បែង​ ។ ​

ទាក់​ទិន​​នឹង​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​​នេះ​ ត្រូវ​បាន​លោក​វរ​សេនីយ៍​ទោ​​ ផាន​ សុខ​ជា​​ ​​​នាយ​ការិយា​ល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​​ក្រសួង​មហា​​ផ្ទៃ​​​ ឱ្យ​ដឹង​ថា ​​នៅ​វេលា​ម៉ោង​​ជាង​​៦ល្ងាច​​ថ្ងៃ​នោះ​​​​​ កម្លាំង​ល្បាត​​ការិយា​ល័យ​​របស់​លោក​ ​ដែល​ដឹក​នាំ​​ដោយ​លោកអនុ​សេនីយ៍​​​ឯក វ៉ា​ គារិន្ទ​ ​អនុ​ប្រធាន​​ផ្នែក​​ បាន​ប្រទះ​ឃើញ​​មុខ​សញ្ញាឆក់​២​​នាក់ បម្រុង​​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​​អ្នក​ដំណើរ​​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​​៦៣​(ផ្លូវ​ត្រសក់​ផ្អែម)​​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ​ ។ ​លោក​ ផាន​​ សុខជា​ បន្ត​ថា ​ពេល​កម្លាំង​​លោក​ វ៉ា​ គារិន្ទ​ ​បាន​ជួប​​មុខ​សញ្ញា​​​​ជា​​ជន​សង្ស័យ​២​នាក់​​នោះ ពួក​គេ​​​ក៏​បានជិះ​​ម៉ូតូ​គេច​ខ្លួន​ ​ខណៈ​​ឃើញ​​​ដូច្នេះ​​ ក៏​​​ដេញ​​តាម​ពី​ក្រោយ​​និង​​ស្រែក​ថា​ចោរ​ៗ​ ។ លុះទៅ​ដល់​កែង​ផ្លូវ​លេខ​​១៨២​​​និង​​​ផ្លូវ​លេខ​១៤១ ​ក្នុង​សង្កាត់​អូរ​ឫ​ស្សី​​ទី​២​ ​ក៏​ត្រូវ​​​​​នគរ​បាល​ខណ្ឌ​៧មករា​ ​​ជួយ​ស្ទាក់​ចាប់​បាន​ម្នាក់ដូ​​ច​​មាន​​ឈ្មោះ​​ខាង​លើ​​ និង​​ម៉ូតូ​​១គ្រឿ​​ង​ ចំណែក​ម្នាក់​ទៀត​​រត់​គេ​ច​ខ្លួន​​បាត់​ ។ ​ខណៈ​ពេល​​នគរ​បាល​​ខណ្ឌ​៧មករា​​ ឃាត់​ខ្លួន​​ជន​សង្ស័យ​​បាន​​ម្នាក​់​នោះ​ កម្លាំង​​លោក វ៉ា​​ គារិន្ទ​ ​ទៅ​ដល់​ល្ម​ម​​ទើប​​នគរ​បាល​ខណ្ឌ​​៧មករា​ ​ប្រគល់​​ជន​សង្ស័យ​​ឱ្យ​ទៅ​កម្លាំង​​លោក វ៉ា​ គារិន្ទ​។​

ពេល​សមត្ថ​កិច្ច​​​កំពុង​​​សហ​ការ​​បង្ក្រាប​បទ​ល្មើស​​ ស្រាប់​តែ​មាន​ជន​ប្រមឹក​ជា​អ្នក​រើស​អេត​ចាយ​​ម្នាក់​​មិន​ដឹង​​ផឹក​ស្រវឹង​​ដាប​​​មក​ពី​ណាទេ ​និយាយ​​លែង​ដឹង​ខុស​ត្រូវ​ស្ទុះ​​ចូល​ក្នុង​ចំណោម​​សមត្ថ​កិច្ច​​ រួ​​ច​​​ឆក់​កាំ​​ភ្លើង​នគរ​បាល​ហើយ​ប​ម្រុង​​គេ​ច​ខ្លួន​ តែ​ពេល​នោះ​​​​មន្ត្រី​នគរ​បាល​​ដែល​ជា​ម្ចាស់​កាំ​ភ្លើង​​បាន​ប្រវា​យ​ប្រតប់​​ដណ្តើម​យក​​​កាំ​ភ្លើង​​វិញ​ ។ ដោយ​​ស្ថិ​ត​ក្នុង​ស្ថាន​ភាព​ប្រវាយ​ប្រតប់​​​នេះ ក៏​​​​ធ្វើ​ឱ្យ​​បុរស​ប្រមឹក​នោះ​ ត្រូវ​​វាយ​យ៉ាង​​ដំណំ​​ផង​ដែរ​ និង​ត្រូវ​នាំ​​​ខ្លួន​​ទៅ​ជា​មួយ​​​មុខស​ញ្ញា​​ចោរ​ឆក់​ ទៅ​កាន់​​ក្រសួង​មហា​ផ្ទៃ​​
ដើ​ម្បីសាក​សួរ​​ ។