ខេត្តពោធិ៍សាត់ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវទំនប់វារីអគ្គិសនីស្ទឹងអាតៃ និង ខ្សែបណ្តាញបញ្ជូនភ្ជាប់ពីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ និង ខេត្តបាត់ដំបង ។
ពិធីនេះបា្ររព្ឋធ្វើនៅក្នុងសង្កាត់រនាប ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ មីនា ២០១៤ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់សមាជិក សមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតចិនប្រចំាកម្ពុជា ថ្នាក់ដឹកនំាក្រុមហ៊ុនចិន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើនរូបទៀត ។
គួរបញ្ជាក់ថា វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង វិនិយោគដោយក្រុមហ៊ុន China Datang Group មានកម្លំាង១២០មេហ្កាវ៉ាត់ ដោយចំណាយថវិកាសរុប ២៥៥,៣០លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ