ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ឌុបគូរស្នេហ៏ត្រលប់ទៅផ្ទះ វិញក្នុងស្ថានភាពស្រវឹងទាំង០២នាក់ជិះទៅបុករថយន្តលុចស៊ីសRX300របួសទាំង០២នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គូរសង្សាមូយគូរ ជិះម៉ូតូកូនទា ពណ៌ទឹកក្រូច ពាក់ស្លាក​លេខ ភ្នំពេញBN-3113 ធ្វើដំណើរពីកើត ទៅលិច​​ តាម​បណ្តោយ​ផ្លូវ​១៩៨៨ ក្នុងស្ថានភាពស្រវឹង បានទៅ​បុក ជាមួយ​និង​រថយន្ត លុចស៊ីសRX300 ពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ 2B-5329 បើកបរដោយ​បុរសម្នាក់ ក្នុងទិសដៅ​បញ្រ្ចាស់គ្នា ជាមួយម៉ូតូគូរសង្សានេះ នៅ​ចំណុច មុខហាងម៉ាស្សា

រាជធានីភ្នំពេញ ៖ គូរសង្សាមូយគូរ ជិះម៉ូតូកូនទា ពណ៌ទឹកក្រូច ពាក់ស្លាក​លេខ ភ្នំពេញBN-3113 ធ្វើដំណើរពីកើត ទៅលិច​​ តាម​បណ្តោយ​ផ្លូវ​១៩៨៨ ក្នុងស្ថានភាពស្រវឹង បានទៅ​បុក ជាមួយ​និង​រថយន្ត លុចស៊ីសRX300 ពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ 2B-5329 បើកបរដោយ​បុរសម្នាក់ ក្នុងទិសដៅ​បញ្រ្ចាស់គ្នា ជាមួយម៉ូតូគូរសង្សានេះ នៅ​ចំណុច មុខហាងម៉ាស្សា ដែលមានយី​ហោ​ ឌៀង លាង ស្ថិតនៅ​ក្នុង សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ វេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី ២៦មីនា ២០១៤ ។

ប្រភពព័ត៌មានបានឱ្យ​ដឹងថា បន្ទាប់ពី ម៉ូតូគូសង្សាមួយគូរនេះ ជិះមកបុករថយន្តលុចស៊ីសហើយ គឺ​បណ្តាលឱ្យ​គូរសង្សា​មួយគូរនេះ សន្លប់ប្រហែល ០៥នាទី ហើយក៏ដឹងខ្លួនឡើងវិញ ហើយអ្នកបើក រថយន្តក៏ពុំបានគេចទៅណាដែរ ។

ក្រោយពេលកើតហេតុ ភាគីខាង​រថយន្ត បានចេញ​ថ្លៃ ព្យាបាល​របួស និងជួសជុលម៉ូតូចំនួន ៥០ដុល្លា ។