ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយច្បាប់ស្តីពីជលផលនៅក្នុងឃុំចុងកាត់មាត់ញក ដើម្បីបញ្ឈប់ ការប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់និងចូលរួមការពារព្រៃលិចទឹក

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែបទល្មើសនេសាទ​ ​នៅជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ នៅឆ្ងាយដាច់ស្រយ៉ាលទើប កាលពីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៤ លោក លី ឡា នាយរងខណ្ឌ័រដ្ឋបាលជលផល កំពង់ឆ្នាំង ដឹកនាំមន្ត្រីជលផល សហការជាមួយ​អាជ្ញា​ធរ​មូលដ្ឋាន បានចុះប្រជុំផ្សាព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជាពលរដ្ឋ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់កំលែង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែបទល្មើសនេសាទ​ ​នៅជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ នៅឆ្ងាយដាច់ស្រយ៉ាលទើប កាលពីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៤ លោក លី ឡា នាយរងខណ្ឌ័រដ្ឋបាលជលផល កំពង់ឆ្នាំង ដឹកនាំមន្ត្រីជលផល សហការជាមួយ​អាជ្ញា​ធរ​មូលដ្ឋាន បានចុះប្រជុំផ្សាព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជាពលរដ្ឋ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់កំលែង ដោយយក ទីតាំងវត្តសំរោងសែនធ្វើពីធីប្រជុំតែម្តង ។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាល ជលផលផ្សារឆ្នាំង បានអានប្រកាសលេខ៤៥៨ ស្តីពីការ​ប្រើប្រាស់ឧបករណ៏​នេសាទ​គ្រួសារ ក្នុងដែននេសាទទឹកសាប, អនុក្រិតស្តីពីកាកំណត់ដែនព្រៃលិចទឹក,​និងសេចក្តីជូនដំណឹង​ ស្តីពីវិធានការទប់ស្កាត់ ភ្លើង​ឆេះ ។ លោកក៏បានបញ្ជាក់ថា ភ្លើងឆេះព្រៃនេះគឺជា បញ្ហាសំខាន់ណាស់ វាបានកើតឡើងដោយសារមនុស្ស ដែលធើ្វគប់​យក​ឃ្មុំ ដាក់អន្ទាក់ដុតព្រៃដេញសត្វនិងកាប់ដុតរាន ព្រៃយកដីជាដើម ។ហេតុនេះសូមបងប្អូន​ប្រជាពលរដ្ឋ​ជួយទប់ស្កាត់​ទាំង​​​អស់គ្នា ។ លោកបនលើកឡើងថា ក្នុងមាត្រាច្បាប់ស្តីពីជលផល​ ជនណាប្រព្រិត្តបទ ល្មើសកាប់រានព្រៃលិចទឹក​ដោយខុស​ច្បាប់ ត្រូវផ្តន្ទា​ទោស​ដាក់ពន្ឋនាគារ ពី៣ទៅ៥ឆ្នាំ ។

លោក លី ឡា នាយរងខណ្ឌ័ រដ្ឋបាលជលផលកំពង់ឆ្នាំង បានឆ្លើយនឹងសំណួររបស់ប្រជាពលរដ្ឋ​ដែលពាក់ពន្ឋ័ ដល់​ឧបករ​ណ៏​នេសាទ ,ដែននេសាទ, ការកាប់ព្រៃក្បាលចម្ការ ,និងការប្រើប្រាស់ឧបករណ៏ នេសាទក្នុងរដូវបិទនិងរដូវបើកជាដើម ។ លោកក៏បានបញ្ជាក់ផងដែរថា ចំពោះឧបក​រណ៏ឆក់ត្រីគឺច្បាប់​ បានហាមដាច់ខាត​ ហើយចំពោះសហគមន៏​នេសាទដែលទើប បានបង្កើតថ្មីៗនេះ ត្រូវរាយការជាបន្ទាន់ មកសមត្ថកិច្ចមូលដ្ឋាន បើឃើញបទល្មើសឆក់ត្រីហើយ មិនហ៊ានបង្ក្រាបដោយខ្លួន​ឯង ​ឬត្រូវរាយការទៅមន្ត្រីជំនាញ​ ដែលនៅជិត ។ចំពោះឧបករណ៏ឆក់ត្រីនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ វាបានបំផ្លាញត្រីអោយ​វិនាស ផុតពូជ ហើយមិនត្រឹមតែប៉ុណ្ណេះ​ ក៏អាចបង្ករអោយគ្រោះថ្នាក់ ដល់មនុស្សផងដែរ ។ដូចនៅឃុំច្រណូក​ ស្រុកកំពង់​លែង​​​នេះ មានមនុស្ស៣នាក់បានស្លាប់ដោយសារឆក់ត្រី ក្នុងឆ្នាំកន្លងទៅ ។

សូមបងប្អូន គិតថាបើយើងនៅតែ ប្រើប្រាស់ឧបករណ៏ឆក់ គឺដូចបំផ្លាញខ្លួនឯង បំផ្លាញដល់កូនចៅជំនាន់ក្រោយរបស់​​យើង ។ហេតុនេះហើយសូមបងប្អូន បញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៏​ឆក់នេះទៀតទៅ​ហើយបើបងប្អូនណា​មាន​ឧប​ករណ៏នេះ សូមយកមកប្រគល់ អោយមន្ត្រីជំនាញ តែបើបងប្អូន នៅលាក់ទុកប្រើប្រាស់​នឹង​​ប្រឈមចំពោះមុខច្បាប់ ។ចំណែក​ព្រៃលិចទឹកវិញ សូមកុំកាប់ព្រៃលិចទឹកអោយសោះព្រោះវាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ទាំងមនុស្ស និងសម្រាប់​ត្រី​ពងកូនផងដែរ ។

ចុងបញ្ចប់លោក ផៅ ស្រៀង អភិបាលរង ស្រុកកំពង់លែងក៏បានផ្តាំផ្ញើរ​ ដល់បងប្អូនទាំងអស់​ចាប់ពីពេលនេះទៅ សូមកុំ​ប្រើ​ប្រាស់ ឧបករនេសាទណា​ ដែលខុសច្បាប់ ពិសេសឧបករណ៏ឆក់ត្រីនេះ។បើបងប្អូននៅតែមិន​ព្រមកែប្រែទេ ច្បាស់ជាថ្ងៃណា មួយនិងមានទោស ជាពុំខាន ព្រោះថ្មីៗនេះ គេបានបង្កើតសហគមន៏នេសាទ ដើម្បីការពារផល​ប្រយោជន៏​ទាំងអស់គ្នា​មិនមែន​សម្រាប់អ្នកណាម្នាក់ឡើយ៕