ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តតូយ៉ូតាព្រូសបើកប៉ះម៉ួតូ០២គ្រឿង របួសធ្ងន់ស្រាល០២នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រី ០២​នាក់ របួស​ធ្ងន់និងស្រាល ក្នុងករណី​គ្រោះ​ថ្នាក់​ ចរាចរណ៏មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​ តូួយ៉ូតាព្រូស បុក​ម៉ូតូ​០២គ្រឿង វេលាម៉ោង ៨និង១០នាទី យប់ថ្ងៃទី ២៦មីនា ២០១៤ តាមបណ្តោយ​ផ្លូវ ព្រះនរោត្តម ស្ថិត​ក្នុង សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។

រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រី ០២​នាក់ របួស​ធ្ងន់និងស្រាល ក្នុងករណី​គ្រោះ​ថ្នាក់​ ចរាចរណ៏មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​ តូួយ៉ូតាព្រូស បុក​ម៉ូតូ​០២គ្រឿង វេលាម៉ោង ៨និង១០នាទី យប់ថ្ងៃទី ២៦មីនា ២០១៤ តាមបណ្តោយ​ផ្លូវ ព្រះនរោត្តម ស្ថិត​ក្នុង សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែកើត​ហេតុ បានឱ្យ​ដឹងថា មុនពេល​កើត​ហេតុ គេឃើញ​រថយន្តតូយ៉ួតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ​ ភ្នំពេញ 2Q-5319 ជិះគ្នា០២នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវព្រះ នរោត្តម លុះធ្វើ​ដំណើរមក​ដល់ផ្លូវ ២៤០​កែងផ្លូវ ព្រះនរោ​ត្តម ក៏​បាន​ប៉ះគ្នា ជាមួយម៉ូតូ ម៉ាកស៊ុយហ្ស៊ូគី និច ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ BZ-0564 បើក​បរ​ក្នុង​ទិសដៅ ពីត្បូងទៅជើង ដោយយុវជនម្នាក់ ឈ្មោះនុប ប៊ុថេន អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី២​នៃសកលវិទ្យាល័យ ​បៀល​ប្រាយ​ ស្នាក់នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយម៉តូ​នេះ ទើបតែខ្ចីមិត្តភក្ត័ជិះ ពីក្រុងតាខ្មៅ ។ ករណីប៉ះគ្នានេះ​ បណ្តាលឱ្យ​យុវជន អ្នកជិះម៉ូតូរបួសធ្ងន់​ ចំណែក​ឯ​ម៉ូតូ បាក់កញ្ចក់ ចំហៀងខាងឆ្វេង ។

ប្រភពព័ត៌មាន បានបន្តឱ្យដឹង​ថា បន្ទាប់ពីរថយ​ន្តតូយ៉ូតាព្រូសនេះ បើកប៉ះគ្នា ជាមួយម៉ូតូស៊ុយហ្ស៊ូគីនិច ហើយ រថយន្ត​នេះ​មិន​បាន​ឈប់ទេ គឺបាន​បើកទៅ​មុខទៀត ក្នុងបំណងរត់គេច ហើយក៏បានទៅប៉ះ ម៉ូតូគុបតឿមួយគ្រឿង ទៀត ពណ៌លឿង បើក​បរ​ដោយនារីម្នាក់​មានឈ្មោះ សាន់រេត ជាសិក្ខាកាមរៀនភាសារកូរ៉េ ត្រៀម ទៅធ្វើការនៅ​ប្រទេសកូរ៉េ ស្នាក់នៅសង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត នៅស្រុក ពារាំង ខេត្តព្រៃវែង ។ករណីនេះ​បណ្តាលឱ្យ នារីជិះម៉ូតូរងរបួសស្រាល​។

ក្រោយពេល​កើត​ហេតុយុវជនរងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្រ្គោះនៅ​មន្ទីរពេទ្យ ឯកជន ចំណែកឯនារី រងរបូសស្រាល នៅ​កន្លែងកើតហេតុ ។ រថយន្តបើកទៅមុខ អត់រួចដោយសារ ដាច់កាឡេរ​កង់ខាងមុខ ត្រូវបានសមត្ថកិច្ច យកទៅ​រក្សាទុកនៅ ការិយាល័យ ចរាចរណ៏ក្រុង រងចាំដោះស្រាយគ្នាជាក្រោយ ។