ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលពេញហាងខារ៉ាអូខេ…វាយយកលុយ​ចិនដូចគ្នា​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​មាន​គ្នា​ប្រហែល​៧​ទៅ​១០​នាក់​ចូល​មក​កន្លែង​ទទួលភ្ញៀវ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង និង​វាយ​ទៅ​លើ​បុគ្គលិក​ផ្នែក​ចិត​ផ្លែ​ឈើ​ជា​ជនជាតិ​ចិន​ម្នាក់ រួច​ប្រមូលប្រាក់​ពី​បុគ្គលិក​ផ្នែក​គិតលុយ​អស់​ចំនួន​២០០០​ដុល្លារ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​មាន​គ្នា​ប្រហែល​៧​ទៅ​១០​នាក់​ចូល​មក​កន្លែង​ទទួលភ្ញៀវ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង និង​វាយ​ទៅ​លើ​បុគ្គលិក​ផ្នែក​ចិត​ផ្លែ​ឈើ​ជា​ជនជាតិ​ចិន​ម្នាក់ រួច​ប្រមូលប្រាក់​ពី​បុគ្គលិក​ផ្នែក​គិតលុយ​អស់​ចំនួន​២០០០​ដុល្លារ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ គេចខ្លួន​បាត់​អស់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥៧​នាទី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​យី​ហោង «​បុក​ឃី​ង​ហូ​ម​ផា​លី​ស​» ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​ជាប់​របង​មន្ទីរ​សុខាភិបាល​ថ្មី​) ។

ក្រុម​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ជនជាតិ​ចិន តែ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ LONG HUAYOU ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ចិន ជា​បុគ្គលិក​ផ្នែក​ចិត​ផ្លែ​ឈើ កាន់​លិខិតឆ្លងដែន​ EE២២៩៣១៣៨ ស្នាក់​នៅ​ហាង​កន្លែង​កើតហេតុ​ខាងលើ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ក្រុង​កំពុង​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ជំនាញ​កង​រាជ​អាវុធ​ខេត្ត​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ