ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សាធុជន​ឈ្វេងយល់​អំពី​ពិធី​បោះ​បាយបិណ្ឌដូចតទៅ

4 ឆ្នាំ មុន

ពិធី​បោះ​បាយបិណ្ឌ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ក្នុង​រដូវ​កាន់បិណ្ឌ​គឺ​ចាប់ពី​បិណ្ឌ​មួយ​រហូត​ដល់​ភ្ជុំបិណ្ឌ​ដែល​មាន​រយៈពេល​១៥​ថ្ងៃ​ដោយ​មហាជន​យល់​ឃើញ​ថា បាយបិណ្ឌ​នេះ​នឹង​មាន​ផល​ច្រើន​ដល់​ញាតិ​មិត្ត​សាច់សាលោហិត​របស់​ខ្លួន​ដែល​បាន​ចែក​ឋាន​ទៅ ។ បោះ​បាយបិណ្ឌ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​វេលា​ទៀប​ភ្លឺ​ដឹកនាំ​ដោយ​លោក​អាចារ្យ​ដោយ​មាន​លោកយាយ​លោ​ក​តា​ចាស់​ៗ​ទាយក​ទាយិកា និង​មាន​យុវវ័យ​ជា​ច្រើន​ចូលរួម​ហែ​បាយបិណ្ឌ​ផង ។ បាយបិណ្ឌ​ជា​បាយ​ដំណើប​លា​យ​ល្ងខ្មៅ​បុក​ម៉ដ្ឋ ហើយ​ផ្តុំ​ជា​ដុំ​ធំ​ជាង​ផ្លែ​ក្រសាំង ។ បាយបិណ្ឌ​ដែល​លាយ​ជាមួយនឹង​ល្ង​លីង​បុក​ម៉ដ្ឋ​នេះ…

ពិធី​បោះ​បាយបិណ្ឌ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ក្នុង​រដូវ​កាន់បិណ្ឌ​គឺ​ចាប់ពី​បិណ្ឌ​មួយ​រហូត​ដល់​ភ្ជុំបិណ្ឌ​ដែល​មាន​រយៈពេល​១៥​ថ្ងៃ​ដោយ​មហាជន​យល់​ឃើញ​ថា បាយបិណ្ឌ​នេះ​នឹង​មាន​ផល​ច្រើន​ដល់​ញាតិ​មិត្ត​សាច់សាលោហិត​របស់​ខ្លួន​ដែល​បាន​ចែក​ឋាន​ទៅ ។

បោះ​បាយបិណ្ឌ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​វេលា​ទៀប​ភ្លឺ​ដឹកនាំ​ដោយ​លោក​អាចារ្យ​ដោយ​មាន​លោកយាយ​លោ​ក​តា​ចាស់​ៗ​ទាយក​ទាយិកា និង​មាន​យុវវ័យ​ជា​ច្រើន​ចូលរួម​ហែ​បាយបិណ្ឌ​ផង ។ បាយបិណ្ឌ​ជា​បាយ​ដំណើប​លា​យ​ល្ងខ្មៅ​បុក​ម៉ដ្ឋ ហើយ​ផ្តុំ​ជា​ដុំ​ធំ​ជាង​ផ្លែ​ក្រសាំង ។ បាយបិណ្ឌ​ដែល​លាយ​ជាមួយនឹង​ល្ង​លីង​បុក​ម៉ដ្ឋ​នេះ មាន​ក្លិន​ឈ្ងុយ​គួរ​ឱ្យ​ចង់​បរិភោគ ថ្វីបើ​វា​មាន​ពណ៌​ខ្មៅ​ប្រផេះ​បន្តិច​ក៏​ដោយ ហែ​ជុំវិញ​ព្រះ​វិហារ អម​ដោយ​សំឡេង​ស្គរធំ ដែល​គេ​វាយ​ជា​ចង្វាក់ ទូង ទូង ទូង ទូង ជា​កិច្ច​កំដរ​ពិធី​ហែ​បាយបិណ្ឌ​នេះ​ផង ។

យាយ​តា​ចាស់​ៗ​និង​អ្នកចូលរួម​ដទៃ​ទៀត​បាន​កាន់​ចាន​មួយ​ពេញ​ទៅ​ដោយ​បាយបិណ្ឌ ហើយ​គាត់​បាន​ដាក់​ដុំ​បាយបិណ្ឌ​នៅ​លើ​ខឿនវិហារ ព្រមទាំង​ឧទ្ទិស​ឱ្យ​ព្រលឹង​ដូនតា​ដែល​ភ្លាត់​សតិបញ្ញា​បាន​ទៅ​កើតជា​ប្រេត​នរក អសុរកាយ​មក​ទទួល​នូវ​ដុំ​បាយ​ដ៏​ប្រណីត​នេះ ។ បើ​តាម​ចាស់​ៗ​តំណាល​ថា ពួក​ប្រេត​អសុរកាយ​ទាំងនោះ​មិន​ហ៊ាន​ចេញ​បង្ហាញខ្លួន​នៅ​ពេល​ថ្ងៃ​ពេញ​ពន្លឺ​ឡើយ ព្រោះ​គេ​គ្មាន​សម្លៀក​បំពាក់​បិទ​បាំង​រាង​កាយ​ខ្មាស់​អៀន​ខ្លាំង​ណាស់ ។

ហេតុនេះ​ទើប​គេ​ហែ​បាយបិណ្ឌ​តែ​នៅ​ពេល​ងងឹត​យ៉ាងនេះ សូម​មក​ទទួលទាន​អាហារ គឺ​បាយបិណ្ឌ​នេះ​ឱ្យ​បាន​ឆ្អែត​ស្កប់ស្កល់​ចុះ ហើយ​សូម​ឱ្យ​ពរ​ស័ព្ទ​សាធុការ​ដល់​កូនចៅ​ឱ្យ​បាន​សេចក្តីសុខ សេចក្តីចម្រើន​តទៅ ។
គេ​ហែ​និង​ដាក់​បាយបិណ្ឌ​គ្រប់​ជ្រុង​វិហារ​យ៉ាងនេះ រហូត​គម្រប់​៣​ជុំ​ទើប​ចប់ ដែល ពិធី​ហែ​បាយបិណ្ឌ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាំងពី​បិណ្ឌ​មួយ​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ