រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កើតឡើង១០លើក(យប់៥លើក)ស្លាប់៦នាក់(ស្រី២នាក់)របួសធ្ងន់ប្រុស៨នាក់ របួសស្រាល៤នាក់(ស្រី២នាក់) ។ ស្លាប់សរុប៦នាក់: ម៉ូតូ៥នាក់(មិនពាក់មួក ២នាក់) ថ្មើរជើង១នាក់ ។ 

មូលហេតុគ្រោះថ្នាក់ : ល្បឿន៣លើកស្លាប់ ២នាក់, មិនគោរពសិទ្ធ៥លើកស្លាប់៤នាក់,មិនប្រកាន់ស្តាំ១លើក,ប្រជែង១លើក។ គ្រោះថ្នាក់ប៉ះទង្គិច :ម៉ូតូនិងម៉ូតូ២លើកស្លាប់១នាក់, ម៉ូតូនិងរថយន្តតូច២លើកស្លាប់២នាក់,ម៉ូតូនិងរថយន្តធំ២លើក,ម៉ូតូនងថ្មើរជើង១លើកស្លាប់១នាក់,រថយន្តតូចនិងថ្មើរជើង១លើកស្លាប់១នាក់,រថយន្តធំនិងរថយន្តធំ១លើក,យានផ្សេងៗនិងថ្មើរជើង១លើកស្លាប់១នាក់ ។ 

បណ្តាលឲ្យខូចខាតយាន១៨គ្រឿងក្នុងនោះមាន : ម៉ូតូ១០គ្រឿង,រថយន្តតូច៤គ្រឿង,រថយន្តធំ៤គ្រឿង,ថ្មើរជើង២នាក់ ។ យានបង្កហេតុ: ម៉ូតូ៥លើក,រថយន្តតូច២លើក,រថយន្តធំ២លើក,ថ្មើរជើង១នាក់ ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៣លើក,ផ្លូវខេត្ត៧លើក,ផ្លូវលំគ្មាន ។ 

រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន ៖ ខេត្តកំពង់ធំ១លើកស្លាប់ស្រី១នាក់, ខេត្តព្រៃវែង ១លើកស្លាប់១នាក់របួស២នាក់, ខេត្តសៀមរាប១លើកស្លាប់១នាក់, រាជធានីភ្នំពេញ៤លើកស្លាប់២នាក់របួស៦នាក់(ស្រី២នាក់)និងខេត្តព្រះសីហនុ១លើកស្លាប់ស្រី១នាក់។ 

លទ្ធផលត្រួតពិនិត្យថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ៧៨៣គ្រឿង(ម៉ូតូ៥៥៤គ្រឿង) មធ្យោបាយល្មើស៧៤២គ្រឿង (ម៉ូតូ៥៥៤គ្រឿង) មធ្យោបាយពិន័យ៧៤២គ្រឿង (ម៉ូតូ៥៥៤គ្រឿង) ។ 
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩បានចុះអនុវត្ត៦៤គោលដៅ : ម៉ូតូចូលគោលដៅ៤៨៨គ្រឿង ពិន័យចំនួនសរុប៥២៤ (មួក៣៩៨ កញ្ចក់៨៩ ស្រវឹង១១ ផ្សេងៗ២៦) ៕(ទុយ ប៊ុនរី)
                        
			         
				
ចែករំលែកព័តមាននេះ