ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​ស្រវឹង​ជោគ​នៅ​ក្រុង​អាម​ស្ទ័រ​ដាម​ អង្គ​រក្ស​លោក​អូបាម៉ា​ 3​នាក់​បញ្ជូន​មក​វិញ​

11 ឆ្នាំ មុន

​កាសែត​វ៉ាសុីន​តោន​ប៉ុស្តិ៍​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦​ មីនា​ ថា​ អង្គ​រក្ស​៣​នាក់​ របស់​ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់​ អូបាម៉ា​ ដែល​បញ្ជូន​​ទៅ​កាន់​ប្រទេស​ហូឡង់​ ត្រូវ​បាន​បញ្ជូន​មក​ស្រុក​វិញ​ ក្រោយ​ពី​ពួក​គេ​ប្រទះ​ឃើញ​កំពុង​ស្រវឹង​ជោក​ក្នុង​សណ្ឋា​គារ​មួយ​ នៃ​ក្រុង​​​អាម​ស្ទ័រ​ដាម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ មីនា​ កន្លង​មក​នេះ​​ មុន​ពេល​ប្រធានា​ធិបតី​អាមេរិក​ ទៅ​ដល់​ប្រទេស​ហូឡង់​ សម្រាប់​ការ​ជួប​គ្នា​កំពូល​មួយ​ ស្តី​ពី​វិបត្តិ​អ៊ុយ​ក្រែន​ ។

​កាសែត​វ៉ាសុីន​តោន​ប៉ុស្តិ៍​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦​ មីនា​ ថា​ អង្គ​រក្ស​៣​នាក់​ របស់​ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់​ អូបាម៉ា​ ដែល​បញ្ជូន​​ទៅ​កាន់​ប្រទេស​ហូឡង់​ ត្រូវ​បាន​បញ្ជូន​មក​ស្រុក​វិញ​ ក្រោយ​ពី​ពួក​គេ​ប្រទះ​ឃើញ​កំពុង​ស្រវឹង​ជោក​ក្នុង​សណ្ឋា​គារ​មួយ​ នៃ​ក្រុង​​​អាម​ស្ទ័រ​ដាម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ មីនា​ កន្លង​មក​នេះ​​ មុន​ពេល​ប្រធានា​ធិបតី​អាមេរិក​ ទៅ​ដល់​ប្រទេស​ហូឡង់​ សម្រាប់​ការ​ជួប​គ្នា​កំពូល​មួយ​ ស្តី​ពី​វិបត្តិ​អ៊ុយ​ក្រែន​ ។​

ឥរិយា​បថ​បែប​នោះ​របស់​ភ្នាក់​ងារ​ទាំង​នេះ​ ជា​ការ​បំពាន​នឹង​បទ​បញ្ជា​ថ្មី​ ដែល​អនុម័ត​ដោយ​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​ បន្ទាប់​ពី​រឿង​អាស្រូវ​នៅ​ប្រទេស​កូឡុំប៊ី​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១២​ ។​ កាល​នោះ​ពួក​អង្គ​រក្ស​បាន​នាំ​គ្នា​ផឹកស្រា​​ ហើយ​នាំ​ស្ត្រី​រក​សុី​ផ្លូវ​ភេទ​ ទៅ​កាន់​សណ្ឋា​គារ​ មុន​ពេល​លោក​បារ៉ាក់​ អូបាម៉ា​ ទៅ​ដល់​ទីក្រុង​ CARTHAGENE របស់​កូឡុំប៊ី​ ។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ពួក​អង្គ​រក្ស​គ្មាន​សិទ្ធិ​ផឹក​ស្រា​ រយៈ​ពេល​១០​ម៉ោង​ មុន​ចាប់​ផ្តើម​បេសក​កម្ម​របស់​ពួក​គេ​ ៕​