៤ ទម្លាប់​របស់​អ្នកមាន​ដែល​អ្នក​គួរតែ​បោះបង់​ចោល


ការ​រិះ​លុយ​ភាគច្រើន​កើត​ចេញពី​ភាព​ចាំបាច់ ប៉ុន្តែ​វា​អាច​ក្លាយទៅជា​ទម្លាប់​របស់​មនុស្ស​បាន ។ ការ​ខ្ជះខ្ជាយ​លុយ​ក៏​ដូច​គ្នា​ដែរ​ព្រោះ​វា​អាច​បង្ក​ឲ្យ​មនុស្ស​ចាប់ផ្តើម​មាន​ទម្លាប់​អ្នកមាន​ដែល​ប៉ះពាល់​ដល់​គោលដៅ​ដែល​ពួក​គេ​ចង់​សម្រេច ។ ខាងក្រោម​នេះ គឺជា​ទម្លាប់​អ្នកមាន​ដែល​អ្នក​គួរតែ​បោះបង់ ឬ​កាត់​បន្ថយ ប្រសិនបើ​អ្នក​ចង់​សន្សំ​លុយ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ៖

១. ការ​អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​សម្រេច​លើ​ការ​ចាយវាយ​របស់​អ្នក ៖ សម្ពាធ​ពី​មនុស្ស​ជុំវិញ​ខ្លួន គឺជា​កត្តា​សំខាន់​មួយ​វា​ជា​មូលហេតុ​ដែល​មនុស្ស​បង្ខំ​ខ្លួន​ឲ្យ​ខ្ជះខ្ជាយ​លុយ ដើម្បី​ចូល​ចំណោម​អ្នក​ដទៃ​ចុះ ។ មនុស្ស​ដែល​រិះ​លុយ​យល់​ដឹង​ថា ពួក​គេ​ជា​អ្នក​សម្រេចចិត្ត​លើ​ការ​ចាយវាយ និង​សន្សំ​លុយ​របស់​ខ្លួន ដូច្នេះ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​មាន​អំណាច​លើ​ខ្លួន​ក្នុង​ផ្នែក​នេះ​ទេ ។

២. ភ្លេច​ប្រៀបធៀប​តម្លៃ ៖ អ្នក​រិះ​លុយ​មិនមែន​ជា​មនុស្ស​ដែល​មិន​ដែល​ចាយវាយ​ទាំងស្រុង​ទេ ប៉ុន្តែ​ពួក​គេ​ជា​មនុស្ស​ដែល​តែង​មាន​ទម្លាប់​ប្រៀប​តម្លៃ​ទំនិញ​ពី​អ្នក​ផ្គត់ផ្គង់​ខុស​ៗ​គ្នា​ជា​មុន​សិន​មុន​នឹង​ធ្វើការ​សម្រេចចិត្ត ។ ការ​ចំណាយពេល​ក្នុង​ការ​ពិនិត្យ និង​ប្រៀបធៀប​តម្លៃ​អាច​ជួយ​ឲ្យ​អ្នក​សន្សំ​ថវិកា​ជា​ច្រើន​ជា​ពិសេស​ប្រសិនបើ​អ្នកទិញ​វា​ជា​ប្រចាំ ។

៣. ទិញ​ទំនិញ​ថោក​ៗ​ជា​ប្រចាំ​៖ មាន​ផលិតផល​ខ្លះ​ដែល​អ្នក​គួរតែ​ផ្តល់​អាទិភាព​លើ​គុណភាព ។ មនុស្ស​មួយ​ចំនួន​សុខចិត្ត​ទិញ​តែ​ទំនិញ​ថោក​ៗ​ដែល​បង្ក​ឲ្យ​ពួក​គេ​ចំណាយ​លើស​ដើម​ព្រោះតែ​ត្រូវ​ទិញ​របស់​ថ្មី​មក​ជំនួស​វា​វិញ ដូច​ជា​សម្លៀក​បំពាក់​ជាដើម ។

៤. ទម្លាប់​ទិញ​ទំនិញ​ដែល​ខុស​ពី​ការ​រស់នៅ ឬអ្វី​ដែល​អ្នកមាន​៖ មនុស្ស​មួយ​ចំនួន​សម្រេចចិត្ត​ទិញ​ទំនិញ​អ្វីមួយ​ដែល​មិន​ស័​ក្កិ​សម ឬ​ជួយ​បំពេញ​ផ្នែក​ណាមួយ​នៃ​ជីវភាព និង​ការ​រស់នៅ​របស់​ពួក​គេ​ឡើយ ។ ឧទាហរណ៍​ដូច​ជា​ការ​ជ្រើសរើស​ទិញ​ស្បែកជើង​មួយ​ដែល​មិន​ស័​ក្កិ​សម​នឹង​សម្លៀក​បំពាក់​ដែល​អ្នកមាន ។ ការ​ធ្វើ​ដូច្នេះ​មាន​តែ​ជំរុញ​ឲ្យ​អ្នក​ចំណាយ​ថវិកា​បន្ថែម​ទៅ​ទិញ​សម្លៀក​បំពាក់​ដែល​អ្នក​អាច​ផ្គុំ​ជាមួយនឹង​ស្បែកជើង​ដែល​ទិញ​ថ្មី​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ