ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​តែង​តាំង​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ថ្មី​ ហើយ​ដក​ទ័ព​ចេញ​ពី​គ្រីមេ​

11 ឆ្នាំ មុន

សភា​អ៊ុយ​ក្រែន​ បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ ការ​តែង​តាំង​លោក​ មី​ ខៃ​អុីឡូ​ កូវ៉ាល់​ ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ថ្មី​របស់​ប្រទេស​ ជំនួស​លោក​ អុីហ្គ័រ​ តឺនី​អ៊ុក​ ដែល​បាន​សម្រេច​ដក​កង​ទ័ព​អ៊ុយ​ក្រែន​ចេញ​ពី​គ្រីមេ​ ។​

លោក​តឺនី​អ៊ុក​ ដែល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ដោយ​សារ​ការ​រា​រែក​របស់​លោក​ក្នុង​ការ​បញ្ជា​កង​ទ័ព​អ៊ុយ​ក្រែន​ និង​បរា​​ជ័យ​របស់​លោក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​

សភា​អ៊ុយ​ក្រែន​ បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ ការ​តែង​តាំង​លោក​ មី​ ខៃ​អុីឡូ​ កូវ៉ាល់​ ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ថ្មី​របស់​ប្រទេស​ ជំនួស​លោក​ អុីហ្គ័រ​ តឺនី​អ៊ុក​ ដែល​បាន​សម្រេច​ដក​កង​ទ័ព​អ៊ុយ​ក្រែន​ចេញ​ពី​គ្រីមេ​ ។​

លោក​តឺនី​អ៊ុក​ ដែល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ដោយ​សារ​ការ​រា​រែក​របស់​លោក​ក្នុង​ការ​បញ្ជា​កង​ទ័ព​អ៊ុយ​ក្រែន​ និង​បរា​​ជ័យ​របស់​លោក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​គ្រីមេ​នោះ​ បាន​ដាក់​ពាក្យ​សុំ​លាលែង​ជូន​សភា​ ។​

មុន​នេះ​ គឺ​កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ លោក​តឺនី​អ៊ុក​ បាន​ទទួល​ស្គាល់​ថា​ ក្រសួង​របស់​លោក​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​កង​ទ័ព​រុស្សុី​ ដក​ទាហាន​អ៊ុយ​ក្រែន​ប្រមាណ​ជា​៦.៥០០​នាក់​ និង​គ្រួសារ​ពួក​គេ​ចេញ​ពី​គ្រីមេ​ ជាមួយ​ឧបករណ៍​យោធា​ មាន​តម្លៃ​ប្រមាណ​ជា​ ១១​ពាន់​លាន​ដុល្លារ​ ។​
ការ​សម្រេច​ចិត្ត​របស់​លោក​តឺនី​អ៊ុក​ បោះ​បង់​ចោល​បណ្តា​មូល​ដ្ឋាន​ និង​ទីតាំង​យោធា​អ៊ុយ​ក្រែន​ នៅ​ឧបទ្វីប​គ្រីមេ​ ត្រូវ​បាន​ពួក​អ្នក​វិភាគ​ក្នុង​ស្រុក​ចាត់​ទុក​ថា​ ជា​ការ​បាត់​បង់​អតីត​​សាធា​រណ​រដ្ឋ​ស្វយ័ត​នោះ​របស់​អ៊ុយ​ក្រែន​ ។​

ប្រទេស​អ៊ុយ​ក្រែន​ កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ បាន​ថ្កោល​ទោស​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​​រុស្សុី​ ប្រឆាំង​បណ្តា​មូល​ដ្ឋាន​យោធា​អ៊ុយ​ក្រែន​នៅ​គ្រីមេ​ ។​

លោក​អេវ​ហ្គេនី​ ប៉េរឺប៊ី​អុីនីស​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា​ ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​ បាន​បញ្ជូន​ការ​តវ៉ា​យ៉ាង​ម៉ឺង​ម៉ាត់​មួយ​ដល់​ក្រសួង​ការ​បរទេស​រុស្សុី​ អំពី​ការ​វាយ​ប្រហារ​នានា​របស់​កង​ទ័ព​រុស្សុី​ លើ​បណ្តា​មូល​ដ្ឋាន​យោធា​ និង​នាវា​ចម្បាំង​របស់​អ៊ុយ​ក្រែន​ ព្រម​ទាំង​កង​ឆ្មាំ​ព្រំដែន​។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ កង​ទ័ព​រុស្សុី​ បាន​ធ្វើ​ការ​វាយ​លុក​លើ​មូល​ដ្ឋាន​កង​ទ័ព​ និង​កង​ម៉ារីន​អ៊ុយ​ក្រែន​ជា​ច្រើន​ ព្រម​ទាំង​លើ​នាវា​ចម្បាំង​អ៊ុយ​ក្រែន​ជា​ច្រើន​គ្រឿង​នៅ​គ្រីមេ​ ។​ កង​ទ័ព​រុស្សុី​ ក៏​បាន​ចាប់​នាយ​ទាហាន​អ៊ុយ​ក្រែន​៣​នាក់​ នៅ​គ្រីមេ​ផង​ដែរ​ ៕​