ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រាប់ថា «ម៉ែ​ពុក​ចាំ​ធ្វេ​ី​បុណ្យ​ខ្ញុំ​ផង» ហើយក៏ទៅបាត់ លុះព្រឹកឡើងផ្អើល​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរសម្នាក់​បាននិយាយទៅកាន់ឪពុកម្តាយ​ថា «ម៉ែ​ពុក​ចាំ​ធ្វេ​ី​បុណ្យ​ខ្ញុំ​ផង» បន្ទាប់មក​ជនរងគ្រោះ​ក៏ជិះម៉ូតូចេញទៅបាត់ តែមិនដឹងថាទៅណានោះទេ ស្រាប់តែ​ក្រុមគ្រួសារ​ប្រទះឃើញ​​ចងក​ស្លាប់បាត់ទៅហើយ​ ។ ពាក់ព័ន្ធករណីនេះ​​ត្រូវបានគេសង្ស័យ​ថា​ ជនរងគ្រោះ​តូចចិត្ត​រឿង​​សុំ​សត្វ​ទា​មួយ​ក្បាល​​យក​ទៅ​​ធ្វើម្ហូប​ក្លែមស្រា​…

ខេត្តកំពង់ធំ ៖ បុរសម្នាក់​បាននិយាយទៅកាន់ឪពុកម្តាយ​ថា «ម៉ែ​ពុក​ចាំ​ធ្វេ​ី​បុណ្យ​ខ្ញុំ​ផង» បន្ទាប់មក​ជនរងគ្រោះ​ក៏ជិះម៉ូតូចេញទៅបាត់ តែមិនដឹងថាទៅណានោះទេ ស្រាប់តែ​ក្រុមគ្រួសារ​ប្រទះឃើញ​​ចងក​ស្លាប់បាត់ទៅហើយ​ ។ ពាក់ព័ន្ធករណីនេះ​​ត្រូវបានគេសង្ស័យ​ថា​ ជនរងគ្រោះ​តូចចិត្ត​រឿង​​សុំ​សត្វ​ទា​មួយ​ក្បាល​​យក​ទៅ​​ធ្វើម្ហូប​ក្លែមស្រា​ តែឪពុក​ម្តាយមិន​ឱ្យ​​ថែមទាំង​ស្តីបន្ទោស​ឱ្យ​ទៀត ​ទើបជនរងគ្រោះ​បញ្ចប់ជីវិត​បែបនេះ ។

ហេតុ​ការណ៍​ខាងលើ​នេះ​បាន​បង្ក​​ការ​ភ្ញាក់ផ្អើល​កើតឡើង​​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​ នៅ​ភូមិ​ទំនប់ ឃំ​ុ​ស្រេ​ី​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​​ ។

​ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ ជាង ចាន់​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើ ។​

យោង​តាម​​ប្រភពពី​ឪពុក​​របស់ជនរងគ្រោះ​ឈ្មោះ ជាង ជី​ន អាយុ​៤៥​ឆ្នាំ ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា មុនពេល​​កើតហេតុ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ​កូនប្រុស(ជនរងគ្រោះ​)​របស់​​គាត់​បា​នប​បួ​ល​មិត្ត​ភក្តិ​២ទៅ​៣​នាក់​នៅ​ភូមិ​ជាមួយ​គ្នា​មក​ផឹកស្រា​នៅ​ក្រេ​ា​ម​ផ្ទះ​របស់​គាត់ ពេល​នេ​ាះ​គាត់​បាន​ហាមកូន​ប្រុស​​កំ​ុ​​ឱ្យ​​ផឹក​​ស្រាច្រើន​​ពេក ​ជួយ​ធ្វេ​ី​ការងារ​ម៉ែឪ​ខ្លះ​ផង កំ​ុ​គិតតែ​ផឹកស្រា តែ​កូនប្រុស​របស់​​គាត់​មិន​បាន​និយាយ​តបត​អ្វី​ឡើយ ។

តាមប្រភពដដែលបាន​បន្ត​ថា លុះដល់វេលា​​ម៉ោង​ប្រហែល​១​និង​២០​នាទី​រសៀលថ្ងៃទី​​​១៥ កញ្ញា កូនប្រុស​របស់​​គាត់​បាន​ចាប់​សត្វ​ទា​មួយ​ក្បាល​យក​ទៅ​ធ្វេ​ី​​ម្ហូប​នៅផ្ទះ​​មិត្ត​ភក្តិរបស់គេ លុះ​ដល់​វេលា​ម៉ោង​៥​និង​១២​នាទី​ល្ងាច​ថ្ងៃ​ទី​​១៥ កញ្ញា​ ទើប​ឃេ​ី​ញ​កូន​ប្រុស​របស់គាត់​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​តែ​ម្នាក់ឯងក្នុង​ស្ថានភាព​ស្រវឹងស្រា​ខ្លាំង ពេល​មក​ដល់​ផ្ទះ​ កូន​ប្រុស​របស់​គាត់​បាន​សំ​ុ​សត្វ​ទា​១​ក្បាល​ទៀត តែ​ប្រពន្ធរបស់​​គាត់​និង​គាត់​មិន​ឱ្យ​នោះទេ​ ហើយ​ក៏​បាន​ស្ដី​បន្ទេ​ា​ស​ជា​ច្រេ​ី​ន​ម៉ាត់​ឲ្យ​កូន​ប្រុស​ទៀត​ផង​ ស្រាប់តែ​​កូនប្រុស​និយាយ​ថា ​ «ម៉ែ​ពុក​ចាំ​ធ្វេ​ី​បុណ្យ​ខ្ញុំ​ផង» ។

តាមប្រភពដដែលបាន​បន្តទៀត​ថា ពេល​និយាយបែបនេះហើយ​ កូន​ប្រុស​របស់គាត់​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ដោយ​មិនដឹង​ថា​ទៅ​ណានោះទេ​ លុះ​ដល់​វេលា​ម៉ោង​ប្រហែល៨និង​៣០​នាទី​យប់ថ្ងៃទី​១៥ កញ្ញា មិនឃើញ​កូនប្រុសត្រឡប់​​មកផ្ទះឡើយ​ គាត់​ក៏​បាន​ជិះ​ម៉ូតូ​តាមរ​កកូន​ដល់​វត្ត​ទំនប់​ ស្ថិត​ឃុំ​ស្រេ​ី​ងដែរ​ តែ​រក​មិន​ឃេ​ី​ញឡើយ​ គាត់​ក៏​ត្រឡ​ប់​មក​ផ្ទះ​ដេក​វិញ លុះ​ព្រឹក​ឡើង​គាត់ក៏​បាន​នាំ​កូន និង​ប្រពន្ធ​តាម​រក​ម្តងទៀត ​ស្រាប់តែ​ប្រទះ​ឃេ​ី​ញ​កូនប្រុស​ចងក​ស្លាប់​បាត់ទៅហើយ នៅ​តំបន់​អូរ​ក្បាល​ទ​ន្សេ​ា​ង ខាងត្បូងឆៀង​ខាង​លិច​ភូមិ​ទំនប់ ចំងាយ​១​គីឡូម៉ែត្រ ​ក្នុង​ដីចំការ​របស់​គាត់ ពេល​ឃើញ​ដូច្នេះ​ពួក​គាត់​ក៏​បាន​ហៅ​បង​ប្អ​ូន​មក​ជួយ​យក​សព​​​ដើម្បីដឹកទៅ​ផ្ទះ​ និង​រាយការណ៍ប្រាប់សមត្ថកិច្ច​ដើម្បី​ឱ្យចុះមកពិនិត្យ​តែម្តង ។​

ក្រោយពេល​ទទួល​បាន​​ព័​ត៌​មានខាងលើភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្ដិ៍​ស្រេ​ី​ង លេ​ា​ក​គ្រូពេទ្យ​បាន​ចុះ​មក​ពិនិត្យ​​សពជនរងគ្រោះ និង​ធ្វើការ​សន្និដ្ឋាន​​ថា​ ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង.ក​ធ្វេ​ី​អត្តឃាត​ប្រាកដមែន​ ​និង​ពុំ​​មិន​ជាប់​ពាក់ព័ន្ធ​​ករណីអ្វីផ្សេងឡើយ ​។ បន្ទាប់ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សពជនរងគ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បីរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ