អាថ៌កំបាំងដែលមហាសេដ្ឋី Jack Dorsey ដើរ៨គីឡូម៉ែត្រទៅធ្វើការរាល់ថ្ងៃ !
លោក Jack Dorsey ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter និង Square តែងតែ ដើរទៅធ្វើការប្រមាណ ៥ម៉ាយ…
លោក Jack Dorsey ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter និង Square តែងតែ ដើរទៅធ្វើការប្រមាណ ៥ម៉ាយ…
លោក Jack Dorsey ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter និង Square តែងតែ ដើរទៅធ្វើការប្រមាណ ៥ម៉ាយ ឬ ៨គីឡូម៉ែត្រជារៀងរាល់ថ្ងៃអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ។ លោកបានឲ្យដឹងថា វាជាការវិនិយោគដ៏ល្អមួយសម្រាប់លោក ។ ក្នុងកំឡុងពេលដើររយៈពេលប្រមាណ ១ម៉ោងជារៀងរាល់ព្រឹកនេះ លោកមិនដែលឆែកអ៊ីមែល ឬសារទូរស័ព្ទឡើយ ។ លោកយកពេលនេះដើម្បីស្តាប់បទចម្រៀង ឬគិតជាដើម ។
វាក៏ជាពេលសម្រាប់ធ្វើលំហាត់ប្រាណមួយដែរ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងជីវភាពរស់នៅ និងភាពជោគជ័យរបស់លោក Dorsey ។ ជារៀងរាល់ព្រឹកលោកតែងតែក្រោកពីដំណេកនៅម៉ោង ៥ព្រឹក តាំងសមាធិអស់ ៣០នាទី និងធ្វើលំហាត់ប្រាណប្រមាណ ២០នាទី ។
លោកនាយកប្រតិបត្តិរូបនេះបានអះអាងថា ការរស់នៅដោយមានសុខភាពល្អជួយឲ្យលោកមានគំនិតច្នៃប្រឌិត និងអនុញ្ញាតឲ្យលោកគិតបានដោយមានប្រសិទ្ធិភាព ។ មហាសេដ្ឋីដទៃដូចជាលោក Richard Branson, Mark Zuckerberg និង Mark Cuban ក៏យល់ស្របនឹងគំនិតនេះដែរ ។
លោក Mark Zuckerberg ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ Facebook Inc បានឲ្យដឹងថាលោកផ្តល់អាទិភាពដល់ការធ្វើលំហាត់ប្រាណព្រោះលោកគិតថាការបំពេញកិច្ចការតម្រូវការកម្លាំងថាមពល ហើយអ្នកត្រូវមានកម្លាំងច្រើនពេលដែលអ្នកមានសុខភាពល្អ ។
សម្រាប់លោក Mark Cuban វិញតែងតែព្យាយាមធ្វើលំហាត់ប្រាណបាន ១ម៉ោងឲ្យបានពី៦ទៅ៧ថ្ងៃក្នុងមួយសប្តាហ៍ព្រោះវាជំរុញដល់ភាពប្រកួតប្រជែងរបស់លោក ។ លោកបានបន្តថាការប្តេជ្ញារបស់លោកទៅលើការធ្វើលំហាត់ប្រាណប្រៀបបានជាការប្តេជ្ញាលើអាជីវកម្មរបស់លោកដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ