មកដឹងពីមេរៀនសំខាន់ៗពីកម្មវិធីស្ថាបនិកដែលរៀបចំដោយ Alibaba
លោក Rishabh Singhi ដែលជានាយកគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនប្រចាំ RedDoorz បាន ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា e-Founders Fellowship Program…
លោក Rishabh Singhi ដែលជានាយកគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនប្រចាំ RedDoorz បាន ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា e-Founders Fellowship Program…
លោក Rishabh Singhi ដែលជានាយកគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនប្រចាំ RedDoorz បាន ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា e-Founders Fellowship Program នៅការិយាល័យធំរបស់ Alibaba ក្នុងប្រទេសចិនហើយលោកបានចែករំលែកមេរៀនសំខាន់ៗដែលលោកទទួលបានពីឱកាសនេះ ។
១. ការគ្រប់គ្រងបែបអាស៊ី ៖ ប្រទេសលោកខាងលិចភាគច្រើនផ្តល់សេរីភាពដល់អតិថិជនក្នុងការជ្រើសរើសទំនិញ ឬសេវាកម្មដែលពួកគេចង់បាន ។ ផ្ទុយមកវិញនៅអាស៊ី អ្នកគិតលុយ ឬអ្នកលក់ភាគច្រើនតែងតែផ្តល់យោបល់ឲ្យអតិថិជន ដើម្បីជួយពួកគេក្នុងការសម្រេចចិត្ត ។ មានន័យថាលោកខាងលិចភាគច្រើនឲ្យតម្លៃលើគោលដៅ ចំណែកឯអាស៊ីវិញឲ្យតម្លៃលើមនុស្ស ។
លោក Singhi បានចែករំលែកថា អាជីវករគួរតែផ្តោតស្មារតីលើការគ្រប់គ្រងទាំងពីរបែប ហើយស្ថាប័ននីមួយៗគួរតែមានមនុស្សដែលរៀនខណៈដែលធ្វើការ និងមិនភ័យខ្លាចហានិភ័យដូចមនុស្សនៅលោកខាងលិច និងមនុស្សដែលគោរពវប្បធម៌ និងសីលធម៌ច្រើនដូចជនជាតិអាស៊ី ។
២. ការផ្តល់អត្ថប្រយោជន៍ និងតម្លៃ៖ អាជីវកម្មដែលល្អពិតគឺជាអាជីវកម្មដែលផ្តល់អត្ថប្រយោជន៍និងតម្លៃដល់ភាគីទាំងអស់ដែលចូលរួម ។ អាជីវកម្មភាគច្រើនអាចផ្តល់បានតែអតិថិជនដែលទិញទំនិញ ឬសេវាកម្មប៉ុណ្ណោះ ប៉ុន្តែអ្នកផ្គត់ផ្គង់ក៏គួរទទួលបានចំណាប់អារម្មណ៍ដែរ ។ ឧទាហរណ៍មួយល្អគឺក្រុមហ៊ុនចែករំលែកមធ្យោបាយដឹកជញ្ជូនដូចជា Grab និង PassApp ជាដើមដែលផ្តល់អត្ថប្រយោជន៍ និងតម្លៃដល់ទាំងអ្នកបើកបរ និងអ្នកជិះ ។
៣. ការខិតខំប្រឹងប្រែងតែងតែឈ្នះ ៖ លោក Jack Ma បានចែករំលែកថា ពេលដែលក្រុមហ៊ុន Alibaba ចាប់ដំណើរការក្នុងរយៈពេល៥ឆ្នាំដំបូង បុគ្គលិកក្នុងក្រុមហ៊ុនលោកធ្វើការជិត១៨ម៉ោងឯណោះក្នុងមួយថ្ងៃ ហើយវាជាកត្តាសំខាន់មួយដែលជួយឲ្យក្រុមហ៊ុនលោកជោគជ័យ ។
៤. សារៈសំខាន់នៃវប្បធម៌ក្រុមហ៊ុន ៖ ក្រុមហ៊ុនគួរតែបង្កើតវប្បធម៌ដែលជំរុញដល់ប្រសិទ្ធិភាពការងារ ការខិតខំប្រឹងប្រែង និងការធ្វើនវានុវត្តន៍ជាដើម ព្រមទាំងមិនទទួលយកអំពើរអសុច្ចរិត នយោបាយនៅកន្លែងធ្វើការ ឬភាពខ្ជិលច្រអូសឡើយ ។ លោក Singhi បានចែករំលែកថា ក្រុមហ៊ុនរបស់លោកតែងតែជ្រើសរើសបុគ្គលិកដែលមានបទពិសោធន៍តិចរួចផ្តល់ការណែនាំពួកគេឲ្យចេះដឹកនាំមនុស្ស ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ