ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​នៅ​ក្រុង​ឡា​អេ​បញ្ចប់​តាម​រយៈ​សេចក្តី​ប្រកាស​ពី​ការបង្ការភេរវ​កម្ម​នុយ​ក្លេ​អ៊ែរ​

11 ឆ្នាំ មុន

កិច្ចប្រជុំ​កំពូលស្តី​ពី​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​ SSN ឆ្នាំ​២០១៤​ បានបញ្ចប់​កាល​ពី​ថ្ងៃទី​២៥​ មីនា នៅ​ទីក្រុង​ឡាអេ​ ជាមួយ​ការ​ចេញ​សេចក្តី​ប្រកាស​មួយ​របស់​បណ្តា​មេ​ដឹក​នាំ​ពិភព​លោក​អំពី​ការ​រារាំង​កុំ​ឱ្យ​សារ​ធាតុ​នុយ​ក្លេ​អ៊ែរ​ធ្លាក់​ក្នុងដៃ​ពួកភេរវ​ករ ។​

បណ្តា​មេ​ដឹក​នាំ​ដែល​មាន​វត្ត​មាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​អះ​អាង​ជា​ថ្មី​ពី​ការ​ទទួលខុស​ត្រូវ​ជា​សារ​វ័ន្ត​របស់​ប្រទេស​ទាំងឡាយ​ឱ្យ​ថែរក្សា​គ្រប់​ពេល​នូវ​សន្តិ​

កិច្ចប្រជុំ​កំពូលស្តី​ពី​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​ SSN ឆ្នាំ​២០១៤​ បានបញ្ចប់​កាល​ពី​ថ្ងៃទី​២៥​ មីនា នៅ​ទីក្រុង​ឡាអេ​ ជាមួយ​ការ​ចេញ​សេចក្តី​ប្រកាស​មួយ​របស់​បណ្តា​មេ​ដឹក​នាំ​ពិភព​លោក​អំពី​ការ​រារាំង​កុំ​ឱ្យ​សារ​ធាតុ​នុយ​ក្លេ​អ៊ែរ​ធ្លាក់​ក្នុងដៃ​ពួកភេរវ​ករ ។​

បណ្តា​មេ​ដឹក​នាំ​ដែល​មាន​វត្ត​មាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​អះ​អាង​ជា​ថ្មី​ពី​ការ​ទទួលខុស​ត្រូវ​ជា​សារ​វ័ន្ត​របស់​ប្រទេស​ទាំងឡាយ​ឱ្យ​ថែរក្សា​គ្រប់​ពេល​នូវ​សន្តិ​សុខ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៃ​រាល់​សារធាតុ​​នុយ​ក្លេ​អ៊ែរ​ និង​វិទ្យុ​សកម្ម​ ក្នុង​​នោះ​រួម​មាន​ សារ​ធាតុ​នុយ​ក្លេ​អ៊ែរ​ដែល​ប្រើ​ប្រាស់​ក្នុង​អាវុធ​នុយ​ក្លេ​អ៊ែរ​ និង​បណ្តា​ទីតាំង​នុយ​ក្លេ​អ៊ែរ​ស្ថិត​ក្រោម​ការត្រួត​ត្រា​របស់​ខ្លួន ។​

សេចក្តី​ប្រកាស​ស្នើ​ដល់​គ្រប់​ប្រទេស​ឱ្យ​ចាត់​វិធាន​ការ​សម​ស្រប​ទាំង​ឡាយ​ដើម្បី​រារាំង​បណ្តា​តួអង្គ​ពុំ​មែន​រដ្ឋ​មាន​សារ​ធាតុ​ទាំង​នោះ​ ដោយ​គូស​បញ្ជាក់​ពី​សារសំខាន់​នៃ​បទ​បញ្ជា និង​បណ្តា​ច្បាប់​ជាតិ​ដែល​ខ្លាំង​ទាក់​ទិន​ដល់​សន្តិ​សុខ​នុយ​​ក្លេ​អ៊ែរ​ ។​

សេចក្តី​ប្រកាស​បន្ត​ថា យើង​គូសបញ្ជាក់​ពី​សេចក្តី​ត្រូវ​ការ​ពង្រឹង និង​សម្របសម្រួល​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ក្នុង​វិស័យ​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​ ។ បណ្តា​ប្រទេស​ អង្គការ​ស្រាវ​ជ្រាវ និង​ជួយ​ទ្រ​ទ្រង់​ខាង​បច្ចេក​ទេស​ ឧស្សាហ​កម្ម​​នុយ​ក្លេអ៊ែរ​ និង​ភាគី​ទាក់​ទិន​ដទៃៗ​ទៀត​ត្រូវបាន​លើក​ទឹកចិត្ត​ឱ្យ​បង្កើត​វប្ប​ធម៌​សន្តិ​សុខ​ខ្លាំង​មួយ​ ហើយ​ចែក​រំលែក​បណ្តា​បទ​ពិសោធន៍​ល្អៗ ។​

យោង​តាម​សេចក្តី​ប្រកាស​មាន​៣៦​ចំណុច​នោះ​ថា​ អ៊ុយ​រ៉ា​នីញ៉ូម​មាន​កម្រិត​ចម្រាញ់​ខ្ពស់​ហៅ UHE និង​សារធាតុ​ផ្លុយ​តូនី​ញូ៉ម​ចាំបាច់​​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ពិសេស​នានា ហើយ​ប្រការ​នោះ​សំខាន់​ដែល​ត្រូវ​មាន​សន្តិ​សុខ​សម​ស្រប​បំផុត ។​ យើង​លើក​ទឹក​ចិត្ត​ដល់​បណ្តា​រដ្ឋ​ឱ្យ​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​បំផុត​នូវការស្តុក UHE ហើយ​រក្សា​ទុក​ការ​ស្តុក​ផ្លុយ​តូនី​ញ៉ូម​ក្នុង​កម្រិត​តិច​បំផុត ។​ បណ្តា​ប្រទេស​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​ការប្រើ​ប្រាស់​ UHE។​

កិច្ច​ប្រជុំ​ SSN ឆ្នាំ​២០១៤​ គឺ​ជា​លើក​ទី​៣ បន្ទាប់​ពី​កិច្ច​ប្រជុំ​ SSN លើក​ទី​១​ នៅ​ក្រុង​វ៉ាស៊ីន​តោន​កាលពីឆ្នាំ​​២០១០ និង​កិច្ចប្រជុំ​ SSN លើក​ទី​២ នៅ​ក្រុង​សេអ៊ូលកាល​ពី​ឆ្នាំ​២០១២ ៕​