ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ា​ឡេស៊ី​ទំនង​ជាត្រូវ​ការ​ជំនួយ​សង្គ្រោះ​ពី​រដ្ឋាភិ​បាល​

11 ឆ្នាំ មុន

ក្រោយ​ពីជួប​ហេតុ​ការ​ណ៍​នៃ​ការ​បាត់​​ជើង​​ហោះ​​ហើរ MH 370 មក ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​​ម៉ា​ឡេ​​​​​ស៊ី​​​ Malaysia ​Airline System (MAS) ​ទំនង​ជា​ខាត​បង់​សាច់​ប្រាក់​ច្រើន​បំផុត​​ដែល​ចាំ​បាច់​ត្រូវ​មាន​ជំនួយ​សង្គ្រោះ​ពី​រដ្ឋា​ភិបាល។​ តាម​​ពិត​ ​សូម្បី​តែ​មុន​ការ​បាត់​ស្រមោល​ជើង​​ហោះ​​ហើរ ​MH ​370 នេះ ​ក្រុម​​ហ៊ុន​អាកាស​ចរណ៍​​ម៉ាឡ​ស៊ី​បាន​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ទៅ​​ហើយ ​រហូត​ជំរុញ​​ឱ្យ​ខ្លួន​​ចាំបាច់​ត្រូវ​​ការ​​ការ​​សង្គ្រោះ​​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ក្រុម​ហ៊ុន​វិនិយោគ​

ក្រោយ​ពីជួប​ហេតុ​ការ​ណ៍​នៃ​ការ​បាត់​​ជើង​​ហោះ​​ហើរ MH 370  មក ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​​ម៉ា​ឡេ​​​​​ស៊ី​​​ Malaysia ​Airline System (MAS) ​ទំនង​ជា​ខាត​បង់​សាច់​ប្រាក់​ច្រើន​បំផុត​​ដែល​ចាំ​បាច់​ត្រូវ​មាន​ជំនួយ​សង្គ្រោះ​ពី​រដ្ឋា​ភិបាល។​ តាម​​ពិត​ ​សូម្បី​តែ​មុន​ការ​បាត់​ស្រមោល​ជើង​​ហោះ​​ហើរ ​MH ​370 នេះ ​ក្រុម​​ហ៊ុន​អាកាស​ចរណ៍​​ម៉ាឡ​ស៊ី​បាន​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ទៅ​​ហើយ ​រហូត​ជំរុញ​​ឱ្យ​ខ្លួន​​ចាំបាច់​ត្រូវ​​ការ​​ការ​​សង្គ្រោះ​​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ក្រុម​ហ៊ុន​វិនិយោគ​រដ្ឋ​​ Khazanah ​Nasional Bhd ដែល​ជា​​ក្រុម​ហ៊ុន​​កាន់​កាប់​ភាគ​ហ៊ុនធំ​បំផុត​របស់​ខ្លួន ។​

MAS ដែល​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ធំ​បំផុត​ទី​​៤ នៅ​អាស៊ី​អាគ្នេយ៍​​ បើគិត​ពី​តម្លៃ​ទីផ្សារ​​​បាន​​ជួប​​នឹង​លំហូរ​សាច់​ប្រាក់ប្រតិ​បត្តិ​ការ​​អវិជ្ជ​​មាន​​អស់​រយៈ​​ពេល​៣​ឆ្នាំ​​ ដែល​មាន​ន័យ​ថា ​ក្រុម​​ហ៊ុន​មិន​បាន​​បង្កើត​សាច់ប្រាក់​ឱ្យ​បាន​​គ្រប់​គ្រាន់​ដើម្បី​បំពេញ​​ថ្លៃចំណាយ​​ប្រតិបត្តិការ​​​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​របស់​ខ្លួន​ទេ ។ ​មិន​តែ​ប៉ុណ្ណោះ ​​ក៏​មាន​​លំហូរ​សាច់ប្រាក់​សេរី​​អវិជ្ជមាន​ ឬ​​លំហូរ​សាច់​ប្រាក់​ប្រតិបត្តិ​ការ​​ដក​​ការ​ចំណាយ​​មូល​​ធន​ចេញ​​អស់​រយៈ​​ពេល​​៦​​ឆ្នាំ ។​

គិត​ត្រឹម​ដំណាច់ខែធ្នូ​ ឆ្នាំ​​២០១៣ ​ការ​វិនិ​យោគ​​រយៈ​​ពេល​ខ្លី និង​សាច់​ប្រាក់​របស់​ក្រុម​ហ៊ុន​​បិទ​​បញ្ចប់ត្រឹម​​១,២​​ពាន់​លាន​ដុល្លារ​​អាមេរិក​  ពោល​​គឺតិច​ជាង​​តម្លៃប្រតិបត្តិ​ការ​​​មធ្យម​​កាល​ពី​​ពីរ​​ត្រី​មាស​មុន​​របស់ខ្លួន​ ហើយ​ជា​សញ្ញា​មួយ​បង្ហាញ​​ថា ​ក្រុម​ហ៊ុន​ទំនង​ជា​​ត្រូវ​ការ​​មូល​និធិ​ថ្មី ​ឬ​កម្ចី​​ធនាគារ​​ឆាប់ៗ ។ ​មក​ទល់​​ពេល​នេះ ​នៅ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​សន្និដ្ឋាន​ថា​​ ​ការ​បាត់​បង់​យន្ត​ហោះ​នេះ​ខាត​បង់ប្រាក់​អស់ប៉ុន្មាន​នៅ​ឡើយ​ទេ ។​

អ្នក​វិភាគ និង​ធនាគារិក​​បាន​និយាយ​ថា បច្ចុប្បន្ន​ MAS បាន​​ដាក់​ចេញ​យុទ្ធសាស្ត្រ​ថ្មី​របស់​​ខ្លួន​តាម​រយៈ​​ការ​កាត់​បន្ថយ​តម្លៃសំបុត្រ​ នៅ​គ្រា​​ដែល​ខ្លួន​​ប្រកួត​ប្រជែង​​ជា​មួយ​​ដៃគូ​ដូច​ជា​ក្រុម​ហ៊ុន Air Asia និង​ក្រុម​ហ៊ុន​ Lion ​Air របស់​​ឥណ្ឌូណេស៊ី ដែល​បាន​កំពុង​បង្កើន​សមត្ថ​ភាព​ ។ ​​ការ​បាត់ខ្លួន​​​ជើង​ហោះ​ហើរ MH ​370  បាន​​ធ្វើ​​ឱ្យ​​ការ​​កក់សំបុត្រ​​ធ្លាក់ចុះ​ ​ហើយ​ទំនង​ជា​ត្រូវ​​បង្កើន​​មូល​ធន​ថ្មី​បន្ថែម​ទៀត ។​

​គួរ​បញ្ជាក់​ថា​​ យន្តហោះ MH 370 ត្រូវ​​បាន​គេ​សន្និដ្ឋាន​ថា បាន​ធ្លាក់ទៅ​ក្នុង​​មហា​សមុទ្រ​ឥណ្ឌា ​​ដោយ​មាន​​អ្នក​ដំណើរ​​២៣៩​​នាក់ រួម​ជា​មួយ​អាកាស​​យានិក៕​