ក្នុងសេចក្តីប្រកាសមួយ អាជ្ញាធរមូលដ្ឋាននាវាចរណ៍ NORFOLK រដ្ឋវៀជីនៀ សហរដ្ឋអាមេរិករាយការណ៍កាលពីថ្ងៃទី២៥ មីនាថា មនុស្ស២នាក់គឺទាហានម្នាក់ និងជនស៊ីវិលម្នាក់បានត្រូវស្លាប់ក្នុងការបាញ់ប្រហារមួយដែលកើតមានក្នុងមូលដ្ឋាននោះ កាលពីយប់ថ្ងៃទី២៤ មីនា កន្លងមកនេះ ។
សេចក្តីប្រកាសបញ្ជាក់ថា ជនស៊ីវិលសង្ស័យជាអ្នកបាញ់ប្រហារត្រូវកងកម្លាំងសន្តិសុខសម្លាប់ ។ ជាការប្រុងប្រយ័ត្នមូលដ្ឋាននាវាចរណ៍នោះត្រូវបិទរយៈពេល៤៥នាទីក្រោយកើតហេតុ។
ការបាញ់ប្រហារកើតមានក្នុងរង្វង់ម៉ោង២៣និង២០នាទី លើនាវាឈ្មោះ USS MAHAN ។ ពុំមានសេចក្តីរាយការណ៍ពីអ្នកត្រូវរបួសឡើយ ។ ការសើុបអង្កេតមួយត្រូវបានបើកធ្វើរកមូលហេតុនៃការបាញ់ប្រហារ រួចកងម៉ារីននឹងចេញផ្សាយអត្តសញ្ញាណរបស់ជនរងគ្រោះទាំង២នាក់ដែលសុទ្ធតែជាបុរស ៕
ចែករំលែកព័តមាននេះ