ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​កំពីង​ពួយ​អាច​នឹង​រលាយ​បាត់​ពី​ផែន​ទី​កម្ពុជាដោយ​ក្រុម​ហ៊ុន​មួយ​កាយ​យក​ថ្ម​កែវ

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​បាន​និង​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពីវិនាស​កម្ម​ ភ្នំ​កំពីង​ពួយ​ដែល​អាច​បាត់​ពី​ក្នុង​ផែន​ទី​ប្រវត្តិ​សាស្ត្រ​កម្ពុជា ដោយ​សារ​ក្រុម​ហ៊ុន​ដ៏​មាន​ឥទ្ធិ​ពល​មួយ​ដែល​អាជ្ញា​ធរ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បំភ្លឺ​ និង​មិន​ហ៊ាន​ប្រាប់​ឈ្មោះ​​បានប្រើ​គ្រឿង​ចក្រ​ស្វ័យ​ប្រវត្តិ​គាស់​កកាយ​យ៉ាង​គគ្រឹក​គគ្រេង​ដើម្បី​ធ្វើ​អាជីវ​កម្ម​ថ្ម​កែវ​ អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ។

ទី​តាំង​ការ​ដ្ឋាន​ធ្វើ​អាជីវ​កម្ម​ថ្ម​កែវ​របស់​ក្រុម​ហ៊ុន​នេះ​ស្ថិត​នៅ​ចំណុច​ភ្នំ​កំពីង​ពួយ​ ភាគ​ខាង​លិច​តំបន់​ទេស​ចរណ៍​​ អាង​កំពីង​ពួយ​ ស្ថិត​ក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់​។

ក្រុម​ហ៊ុន​នេះ​បាន​ប្រើ​គ្រឿង​ចក្រ​ដើម្បី​គាស់​កកាយ​ភ្នំ​នៅ​តំបន់​នោះអស់​រយៈ​ពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ និង​ប្រើ​ប្រាស់​ម៉ាស៊ីន​រ៉ៃស្វ័យ​ប្រវត្តិ​​ខ្នាត​ធំ​ដើម្បី​អារ​ពុះជ្រៀកថ្ម​កែវ​ទំហំ​រាប់​សិប​ម៉ែត្រ​គូប​ធ្វើ​ការ៉ូ សម្រាប់​នាំ​ចេញ​ក្រៅ​ប្រទេស​ដែល​មាន​តម្លៃ​មហា​សាល​។

ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​ហាក់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ធ្វើ​អាជីវ​កម្ម​របស់​ក្រុម​ហ៊ុន​ដ៏​មាន​ឥទ្ធិ​ពល​នេះ​ទេ ព្រោះ​ពួក​គេ​យល់​ថា សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​នេះ​កំពុង​ធ្វើ​ឱ្យ​រលាយ​ហិន​ហោច​ភ្នំ​កំពីង​កំពួយ ចេញ​ពី​ក្នុង​ផែន​ទី​ប្រវត្តិ​សាស្ត្រ​ដែល​ក្មេង​ជំនាន់​ក្រោយ​មិន​អាច​ដឹង ឬ​ឃើញ​ទៅ​ថ្ងៃ​អនា​គត​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព