ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ចាក់​អង្ក្រង​​ ជាន់​​មីន​ផ្ទុះ​​របួស​​មនុស្ស​​៣នាក់នៅស្រុក​ស្វាយចេក​​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖ ​​មនុស្ស​​៣នាក់​​​​ បាន​រងរបួស​​ដោយ​សារជាន់មីន​​​​ផ្ទុះ​ ខណៈដើរ​ចាក់​អង្ក្រងនៅ​តាម​​ដង​អូរ​​ព្រំដែន​កម្ពុជា​​-ថៃ ។ ហេតុការ​ណ៍​នេះ​​​​កើ​ត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​​២៦ មីនា ២០១៤ នៅ​ចំណុច​​បន្ទាត់​ព្រំដែន TA7.29 ស្ថិត​ក្នុង​ភូមិ​ចក់ពួក ឃុំស្លក្រាម ស្រុកស្វាយ​ចេក នេះបើតាម​ការ​​ឱ្យ​ដឹង​ពី​នគរបាល​​ការពារ​​ព្រំ​ដែន​​៩១១ ប្រចាំ​ប៉ុស្តិ៍​ថ្នល់​បំបែក ។

សេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹង​ថា ជន​រង​គ្រោះ​​​​​ទាំង​​៣នាក់ ១​​-ឈ្មោះ អាន់ ភេទស្រី​​ អាយុ​​២៨ឆ្នាំ ,ទី​​២-ឈ្មោះ បាក់ ថានី ភេទប្រុស អាយុ​១០ឆ្នាំ និង​ទី​​៣-​ឈ្មោះ ​​បាក់ ថៃណៃ ភេទប្រុស អាយុ​​៨ឆ្នាំ បន្ទាប់​ពី​កើត​ហេតុ ត្រូវ​គេ​បញ្ជូន​​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ស្រុក​អរញ្ញ ប្រទេស​ថៃ ។​