ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់រត់ឆ្លងថ្នល់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៣ និង៤៦នាទីរសៀល ថ្ងៃទី២៥ មីនា ២០១៤ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជងស្រុកបាកាន។
លោកមេប៉ុស្តិ៍រដ្ឋបាលត្រពាំងជងបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះរ៉ុម សំអឿន អាយុ៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុគេឃើញក្មេងប្រុសរងគ្រោះបានរត់ឆ្លងថ្នល់ជាតិលេខ៥ពីជើងទៅត្បូង ខណៈនោះក៏ត្រូវរថយន្តដែលកំពុងបោះពួយយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចបុកយ៉ាងពេញទំហឹងប៉ើងដូចសីបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បន្ទាប់ពីបុករួចរថយន្តបង្កបានបើកយ៉ាងលឿនគេចទៅមុខបាត់ស្រមោលពុំមានអ្នកស្គាល់ច្បាស់ពីម៉ាករថយន្តទេ គ្រាន់តែដឹងថា ជារថយន្តធុនតូច ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ