ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រង្ស៊ី ​និង ​លោក កឹម សុខា ​នឹងជួបគណៈប្រតិភូ​សមាជិកសភាអឺរ៉ុប​រសៀលនេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ប្រធាន និង ​អនុប្រធានគណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី ​និង ​លោក កឹម សុខា​​ នឹងជួបគណៈប្រតិភូ​សមាជិក​សភាសហភាពអឺរ៉ុប ​នៅម៉ោង២រសៀលថ្ងៃទី២៦​ មីនា ​២០១៤ នៅទីស្នាក់ការ​សហគមន៏អឺរ៉ុប ​ក្នុងរាជធានីភ្នំពេញ ។

នេះបើយោងតាម​ការប្រកាសឲ្យដឹង​របស់លោក សម រង្ស៊ី ​នៅក្នុងសន្និសីទកាសែត​នាព្រឹកថ្ងៃពុធនេះ​​ ។ បើទោះបីជាមេបក្សប្រឆាំងរូបនេះ​ មិនបានបង្ហើបឲ្យដឹង​ពី​របៀបវារៈ​ដែលគណបក្ស​សង្គ្រោះជាតិ​នឹងត្រូវលើកយក​មកពិភាក្សាក្នុងជំនួបនេះក៏ដោយ​ ក៏ប៉ុន្តែបញ្ហានយោបាយ​ និង ​ការបោះឆ្នោត ​អាចជាប្រធានបទដ៏សំខាន់ដែលលោក សម រង្ស៊ី​ និង ​លោក កឹម សុខា​ នឹងត្រូវលើក​មកពិភាក្សា​ជាមួយ​គណៈប្រតិភូ​សមាជិកសភាសហភាពអឺរ៉ុប​នៅរសៀលថ្ងៃនេះ ៕