ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​ជាង​១រយ​កំណាត់​ត្រូវ​មេ​ព្រៃ​ក្រចេះ​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ក្រោយ​មាន​ការ​ចាប់ឃាត់​ និង​ដឹក​ជញ្ជូន​ឈើ​នាំ​មក​រក្សា​ទុក​បាន​រយៈ​ពេល​១​ថ្ងៃ​រួច​មក​ មេ​ព្រៃ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ មីនា ២០១៤ បាន​ធ្វើ​ការ​វាស់​វែង​ឈើ​ប្រណីត​ទាំង​ជាង​១រយ​កំណាត់​តូច-ធំ ​ដែលបង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​២៤ និង​២៥ មីនា នៅ​កន្លែង​ផ្សេង​គ្នា​ទាំង​នៅ​ក្នុង​ព្រៃ និង​ដឹក​តាម​រថ​យន្ត​ឃើញ​ថា សុទ្ធ​សឹង​ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ នាង​នួន និង​បេង ដែលមាន​បរិមាណ​ជាង​១៧​ម៉ែត្រ​គូប​។​

គួររំលឹក​ថា ឈើ​ចំនួន​១រយ​កំណាត់​ត្រូវ​មេ​ព្រៃ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះចុះ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​២៤ មីនា ក្រោយ​ពី​ឈើ​ទាំង​នេះ​ត្រូវ​ឈ្មួញ​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​មួយ​កន្លែង​ជាប់​នឹង​ក្រុម​ហ៊ុន​វិនិយោគ​ព្រៃ​សម្ប​ទាន​មួយ​នៅ​ក្នុង​ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ​។

​លុះ​នៅវេលារំលងអធ្រាត្រ​ថ្ងៃ​ទី​២៥​ មីនា កម្លាំង​សមត្ថ​កិច្ច​ជំនាញព្រៃឈើ​​ក៏​ស្ទាក់​ចាប់​បាន​រថ​យន្ត​សាំង​យ៉ុង​១​គ្រឿង​ទៀត​នៅ​សង្កាត់​អូប្ញស្សី​ ក្រុង​ក្រចេះ ខណៈ​ដែល​រថ​យន្ត​មួយ​នេះ​កំពុង​តែ​រត់​ពន្ធ​ឈើ​ប្រណីត​ខុស​ច្បាប់ ​ដោយរឹប​អូស​បាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ នាង​នួន ចំនួន​ជាង​១០​កំណាត់​តូច​-ធំ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព