ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង់ជាតិ ដែលជាអត្ដសញ្ញាណរបស់ប្រទេសជាតិរហែករញ៉េរញ៉ៃស្តង់ពោត ដំឡូងមី មើលមិនឃើញ

11 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញទង់ជាតិ ​ដែលជាអត្ដសញ្ញាណ​ របស់ប្រទេសកម្ពុជា កំពុងតែចងព្យួរ​នៅជាប់​នឹងបង្គោល​ដែក​មុខរោងស្តង់ពោត និងដំឡូងមី មួយកន្លែង ដែលមានម្ចាស់ ឈ្មោះ ស៊ុន ឡាយ ហៅប៉ោង និងនៅលើខ្លោងទ្វារ​ មុខវត្តសួស្តី​ក្បែរគ្នា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ ក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គ្មានថៅកែស្តង់ ឬអាចារ្យ ណា​

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញទង់ជាតិ ​ដែលជាអត្ដសញ្ញាណ​ របស់ប្រទេសកម្ពុជា កំពុងតែចងព្យួរ​នៅជាប់​នឹងបង្គោល​ដែក​មុខរោងស្តង់ពោត និងដំឡូងមី មួយកន្លែង ដែលមានម្ចាស់ ឈ្មោះ ស៊ុន ឡាយ ហៅប៉ោង និងនៅលើខ្លោងទ្វារ​ មុខវត្តសួស្តី​ក្បែរគ្នា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ ក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គ្មានថៅកែស្តង់ ឬអាចារ្យ ណា​ម្នាក់ និងមិនឃើញមានអាជ្ញាធរមូលដ្ឋាន យកភ្នែកពិនិត្យមើលនោះទេ ដោយទុកឱ្យទង់ជាតិ ដែលជា អត្ដសញ្ញាណ របស់​ប្រទេសជាតិខ្មែរ រងនូវការខូចខាតដាច់ រហែករយ៉េរយ៉ៃ ហើយថែមទាំងចាស់គគ្រេច​ ថែមទៀតផង ដោយដាក់ទុក​ឱ្យបក់​រវិចៗ បង្អួតនិងបង្ហាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឱ្យឃើញ ខណៈដែលពួកគេធ្វើដំណើរ​​ ឆ្លងកាត់ទៅមកតាមដងផ្លូវ​តំបន់​នេះ គួរឱ្យអាម៉ាស់ជាទីបំផុត ។

ជាក់ស្តែងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ កន្លងមកភ្នាក់ងារសារព័ត៌មានកោះសន្តិភាព បាន​ធ្វើដំណើរឆ្លងកាត់ តាមផ្លូវនេះ ស្រាប់តែក្រឡេកទៅ​ មើលខាងមុខស្តង់ពោត និងដំឡូងមីដែលមានម្ចាស់ ឈ្មោះ ស៊ុន ឡាយ ហៅប៉ោង និងនៅមុខ វត្តសួស្តី ស្រាប់តែឃើញក្រណាត់ទង់ជាតិ ដែលជាអត្ដសញ្ញាណជាតិកម្ពុជាចងភ្ជាប់នឹងបង្គោល​ដែកខាងមុខស្តង់ និងមុខវត្ត រហែកដាច់រយ៉េរយ៉ៃគួរឱ្យកត់សម្គាល់។

មិនតែប៉ុណ្ណោះ ខណៈ មានខ្យល់បក់បោកម្ដងម្កាល គេឃើញក្រណាត់ទង់ជាតិបក់រវិចៗ កន្លែងខ្លះធ្លុះធ្លាយ ហើយគ្មា នអ្នក​ណា​ម្នាក់ យកចិត្ដទុកដាក់គិតគូរ ពីបញ្ហានេះ សម្បីតែអាជ្ញាធរ មូលដ្ឋានព្រះសង្ឃ លោក តាអាចារ្យ ក៏ដូចជាថៅ​កែរោងស្តង់​ខាងលើនេះដែរ ។

ប្រជាពលរដ្ឋបានដាក់ជាសំណួរថា តើក្រណាត់ទង់ជាតិ ដែលជាអត្ដសញ្ញាណ របស់ប្រទេសកម្ពុជាមួយផ្ទាំងនេះ មានតម្លៃ ថ្លៃប៉ុណ្ណា ទៅទើបបានជាថៅកែរោងស្តង់ និងនៅមុខខ្លោងទ្វារវត្តសួស្តី គ្មានលុយទិញផ្លាស់ប្ដូរដាក់ជាថ្មីបែបនេះ ?​ឬអាជ្ញាធរ​ចុះទៅណែនាំឱ្យខាង រោងស្តង់ដូរទង់ជាតិថ្មីឡើងវិញមិនបាន ឬយ៉ាងម៉េច ?

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ដែលបានប្រើក្រសែភ្នែកសម្លឹងទៅកាន់ក្រណាត់ទង់ជាតិ ដែលជា​អត្ដសញ្ញាណ របស់ប្រទេសខ្លួន នោះបានដកដង្ហើមយ៉ាងធំៗ ហើយលាន់មាត់ខ្លាំងៗថា ត្រឹមតែប្រាក់៥០០០ ទៅ១០០០០​រៀល​សោះ  សម្រាប់ទិញទង់ជាតិថ្មីមកដូរ តើមិនអាចធ្វើទៅបាន ឬយ៉ាងម៉េច ប្រសិនបើថៅកែរោងស្តង់ និងព្រះចៅអធិការ ខាងលើនេះគ្មានលទ្ធភាពរកប្រាក់ទិញទេ អាចដើររៃអង្គាសតាមដងផ្លូវក៏បានប្រាក់គ្រប់គ្រាន់ ដើម្បីទិញទង់ជាតិដាក់តាំងដែរ ។

ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរថ្នាក់មូលដ្ឋាន និងខេត្តមេត្ដាពិនិត្យដល់ម្ចាស់រោងស្តង់ដំឡូងមី និងពោត នៅលើខ្លោងទ្វារមុខវត្ត សួស្តី និងកន្លែងផ្សេងៗ ទៀតដែលស្ថិត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ខ្លួនយកភ្នែកមើលផង ។

ចំណែក លោក អែម ចំរុង មេភូមិសួស្តី បានរៀបរាប់ឱ្យដឹងថា ទង់ជាតិទាំងពីរកន្លែងដែលរហែករយ៉េរយ៉ៃនេះ ខាងលោក បាន ដើរប្រាប់ឱ្យម្ចាស់រោងស្តង់ និងគណៈកម្មការអាចារ្យវត្តសួស្តី ផ្លាស់ប្តូរជាថ្មីរួចថ្មីៗនេះមកហើយ តែបន្ទាប់ពីលោកប្រាប់ពួកគេ បានបោះពាក្យសម្តីមកវិញថា បើសិនជាលោកមើលឃើញហើយមានចិត្តដូច្នេះ សូមយកប្រាក់របស់ខ្លួន​ ទៅទិញរួចយកមក​ចងដាក់ឱ្យពួកគេផង ។ លោកបានបន្តទៀតថា ពួកគេហាក់ដូចជាមិនយល់ដឹងអំពី អត្តសញ្ញាណជាតិរបស់ខ្លួនទាល់តែសោះ ហាក់ដូចជាអាងអំណាច ឬទឹកប្រាក់បានជាមិនព្រម ស្តាប់តាមពាក្យណែនាំរបស់អាជ្ញាធរភូមិ ហើយខាង​លោកនឹងបន្តឱ្យពួក គេប្តូរថ្មីទាល់តែបាន ព្រោះមើលទៅហាក់ដូចជាមិនសមរម្យទាល់តែសោះ ។

ម្យ៉ាងវិញទៀត បើសិនជាទម្លាក់ចុះ ក្រោមនោះប្រសើរជាជាងដាក់ឱ្យបក់រយ៉េរយ៉ៃបែបនេះ ៕