ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាំម៉ាសដឹកស្រាបៀរឱ្យក្រុមហ៊ុនមួយ បើកបុកម៉ូតូស្មាសពីក្រោយគាបជាប់ក្រោមកង់រថយន្ត​របួសមនុស្ស០២នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាំម៉ាស ដឹកស្រាបៀ ឱ្យ​ក្រុម​ហ៊ុនមួយ បាន​ជិះទៅ​បុកពីក្រោយ ម៉ូតូស្មាស់រងរបួស មនុស្ស​ប្រុស​ស្រី​០២​នាក់ ។ហេតុ​ការណ៏កើតឡើង នៅ​វេលា​ម៉ោង៩និង៤០នាទី យប់ថ្ងៃ ទី២៥ មីនា ២០១៤ នៅ​ចំណុចទល់​មុខ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្តុ ហត្ថាកសិក លីមីធីត ស្ថិតក្នុង សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ។

នៅ​មុនពេល​កើតហេតុ គេឃើញ រថយន្តកាំម៉ាស ពណ៌ក្រហម ពាក់ស្លាក​លេខ ភ្នំពេញ 4A-0017 បើកបរដោយ បុរស​ម្នាក់​ដឹក ស្រាបៀរឱ្យ​ក្រុមហ៊ុនមួយ ធ្វើដំណើរតាមផ្លូវ ២៧១ ពីត្បូងទៅ ជើង លុះមកដល់ចំណុច កើតហេតុ ក៏បាន​ទៅបុកពី​ក្រោយ​​ម៉ូតូ​​ស្មាស  ពាក់ស្លាកលេខ ភ្នំពេញ BC-4647 គាបម៉ូតូជាប់ក្រោមរថយន្ត ប៉ុន្តែសំណាង ល្អអ្នកជិះម៉ូតូ ទាំង០២នាក់ លោត​ចេញ របួសស្រាលទាំង០២នាក់​។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវ បាន​ក្រុមគ្រួសារ ដឹកទៅសង្រ្គោះនៅ​មន្ទីរពេទ្យ ចំណែក ឯរថយន្ត និង ម៉ូតូត្រូវ​បាន សមត្ថកិច្ចយក​ទៅ ការិយាល័យចរាចរណ៏ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។