ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តតូយ៉ូតាព្រូសប៉ះគ្នាជាមួយរថយន្តកាម៉ារីឆ្លាម មិនមានមនុស្សរងរបួស

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​តូយ៉ូ​តាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ ភ្នំពេព 2S-9691 បើកបរ​ដោយ​នារី ម្នាក់​ក្នុងទិសដៅ ពី​លិច​ទៅ កើត តាម​ផ្លូវ​១៨២ លុះធ្វើដំណើរ មក​ដល់​ចំណុចភ្លើង ស្តុបកែងនិង ផ្លូវ២៥៣ ក៏​បាន​ប៉ះ​គ្នា ជា​មួយ​រថយន្ត​ឆ្លាម ដែល​ពាក់ស្លាក លេខ ភ្នំពេញ 2K-9285 ពណ៌ប្រផេះ បើកបរ​ក្នុងទិសដៅ ពី​កើត​ទៅ​លិច ។

ហេតុការណ៏នេះកើតឡើងនៅ វេលាម៉ោង ៨និង ៥០នាទី យប់ថ្ងៃទី ២៥ មីនា ២០១៤ ​ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ​ទួលគោក។ ហេតុការណ៏ រថយន្តប៉ះគ្នានេះ មិនបណ្តាលឱ្យ​ នណា​ម្នាក់រងរបួសទេ ប៉ុន្តែ រថយន្តកាម៉ារីឆ្លាម បែកស្តុប​ខាង​ឆ្វេង​ ចំណែកឯរថយន្តព្រូស វៀចចំហៀងខាងស្តាំ ។

ក្រោយ​ពេលកើតហេតុ គេឃើញ​ម្ចាស់រថយន្ត ទាំង០២ ចុះមក​សម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ។