ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​ផ្ទះ​ចំនួន​១២​ខ្នង​ដល់​អតីត​យុទ្ធ​ជន​ក្នុង​ខេត្តបាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​បាន​ធ្វើ​ពិធី​ប្រគល់​ផ្ទះ​ចំនួន​១២​ខ្នង​ដល់​អតីត​យុទ្ធ​ជន ដែល​ពិធី​ប្រគល់​រួម​នេះ​ធ្វើ​នៅ​ចំណុច​ផ្ទះ​អតីត​យុទ្ធ​ជន​ឈ្មោះ ហ៊ឹ​ម សេរី ស្ថិត​ក្នុងភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​បាន​ធ្វើ​ពិធី​ប្រគល់​ផ្ទះ​ចំនួន​១២​ខ្នង​ដល់​អតីត​យុទ្ធ​ជន ដែល​ពិធី​ប្រគល់​រួម​នេះ​ធ្វើ​នៅ​ចំណុច​ផ្ទះ​អតីត​យុទ្ធ​ជន​ឈ្មោះ ហ៊ឹ​ម សេរី ស្ថិត​ក្នុងភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក អគ្គលេខាធិការ​រង គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ។

ក្នុង​ពិធី​ខាងលើ​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​អមដំណើរ រួម​មាន​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ​ទី​៥, លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, លោក ហឿ​ង សុគន្ធ អភិបាលរង​ខេត្ត​, លោក កែវ ហន ក្រុមការងារ​ចលនា​មន្ត្រីរាជការ​ចូល​និវត្ត និង​អតីត​យុទ្ធ​ជន និង​អស់លោក​អនុប្រធាន ស​.​អ​.​ក ខេត្ត ព្រមទាំង​អស់លោក សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក ប្រធានកិត្តិយស ស​.​អ​.​ក ស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ក្រុង​-​ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​-​ស្រុក​, លោក​ប្រធានកិត្តិយស​សាខា​ឃុំ​, លោក​ប្រធាន​សាខា​ឃុំ និង​អាជ្ញាធរ​ដែនដី សរុប​ចំនួន​៧៦​នាក់ ។

ផ្ទះ​ចំនួន​១២​ខ្នង​ខាងលើ​នេះ គឺ​ខ្នង​ផ្ទះ​ទី​១៣៧, ទី​១៣៨, ទី​១៣៩, ទី​១៤០, ទី​១៤១, ទី​១៤២, ទី​១៤៣, ទី​១៤៤, ទី​១៤៥, ទី​១៤៦, ទី​១៤៧ និង​ទី​១៤៨ ក្នុង​ចំណោម​ផ្ទះ​ទាំង​១៥០​ខ្នង របស់​សមាគម អតីត​យុទ្ធ​កម្ពុជា ខេត្តបាត់ដំបង ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កំពស់​១​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម អតីត​យុទ្ធ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដើម្បី​ប្រគល់​ជូន​អតីត​យុទ្ធ​ចំនួន​១២​គ្រួសារ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ គ្មាន​ទីជំរក​សមរម្យ ។

ក្នុង​កម្មវិធី​ខាងលើ​នេះ​ដែរ ម្ចាស់ផ្ទះ​នីមួយ​ៗ​ទទួល​បាន​គ្រឿង​ឧបភោគ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា ៤០០.០០០​រៀល​, អង្ករ​ចំនួន ១០០​គីឡូ​ក្រោម​, គ្រែ ១, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អី​វ ១​យួរ​, ត្រីខ​១​យួរ​, ឆ្នាំង ចាន​, មុង​១, ភួយ​១, កន្ទេល​១ ។

អតីត​យុទ្ធ​ជន​ដែល​បាន​ចូលរួម​ចំនួន​៣០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៥០.០០០​រៀល និង​សារុង​១, លោក​ប្រធាន ស​.​អ​.​ក ស្រុក​សង្កែ​, ស្រុក​ប​វេ​ល​, ស្រុក​គាស់​ក្រឡ​, ស្រុក​រុក្ខ​គិរី និង​ស្រុក​បាណ​ន់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ២០០.០០០​រៀល សម្រាប់​ធ្វើ​មធ្យោបាយ​នាំ​អតីត​យុទ្ធ​ជន​មក​ចូលរួម និង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង ទទួល​បាន​ថវិកា​ចំនួន ១០.០០០.០០០​រៀល ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ