ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​​​ធ្លាក់​ក្នុង​​ម​ហា​​សមុទ្រ​​​​ឥណ្ឌា​​ ​239​នាក់​​ស្លា.ប់​​ទាំង​​អស់

11 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក​ណាជីប​រ៉ា​ហ្សាក់​ ថ្លែង​នាថ្ងៃទី​២៤​ មីនា​ថា​ ការវិភាគ​លើ​បណ្តា​ទិន្ន​ន័យ​ផ្កាយ​រណប​បង្ហាញ​ថា​ យន្ត​ហោះ​ជើង​ហោះ​ហើរ MH 370 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី MALAYSIA AIRLINES សន្និដ្ឋាន​ថា ធ្លាក់​នៅ​ភាគខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា ។​

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក​ណាជីប​រ៉ា​ហ្សាក់​ ថ្លែង​នាថ្ងៃទី​២៤​ មីនា​ថា​ ការវិភាគ​លើ​បណ្តា​ទិន្ន​ន័យ​ផ្កាយ​រណប​បង្ហាញ​ថា​ យន្ត​ហោះ​ជើង​ហោះ​ហើរ MH 370 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី MALAYSIA AIRLINES សន្និដ្ឋាន​ថា ធ្លាក់​នៅ​ភាគខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា ។​

លោក​រ៉ា​ហ្សាក់​ មាន​ប្រសាសន៍ថា​ លោក​ទទួល​ព័ត៌​មាន​ពី​បណ្តា​តំណាង​​របស់ BRITISH AIR ACCIDENTS INVESTIGATION BRANCH (AAIB) ជា​យន្ត​ការ​អង់​គ្លេស​ទទួល​បន្ទុក​សើុប​អង្កេត​លើ​គ្រោះ​ថ្នាក់​អាកាស​រាយ​ការណ៍​ប្រាប់​លោក​ថា​ INMARSAT ជា​ក្រុ​មហ៊ុន​អង់គ្លេស​ផ្តល់​បណ្តា​ទិន្ន​ន័យ​ផ្កាយ​រណប​ និង AAIB សន្និដ្ឋាន​ថា​ ឈរ​លើ​មូលដ្ឋាន​នៃការ​វិភាគ​ថ្មីៗរបស់​ពួក​គេ យន្ត​ហោះ​ជើង​ហោះ​ហើរ​ MH 370 បាន​ហោះតាម​បណ្តោយ​ខ្សែ​បន្ទាត់​ខាង​ត្បូង​ និង​ថា យន្ត​ហោះ​នេះ​នៅ​នាទី​ចុង​ក្រោយ​ស្ថិត​នៅ​កណ្តាល​មហា​សមុទ្រ​ឥណ្ឌា ខាង​លិច​ទីក្រុង PERTH របស់​អូស្ត្រាលី ។​ នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​អះអាង​បន្ត​ទៀត​ថា​ នោះ​ជា​ទីកន្លែង​យ៉ាង​ឆ្ងាយ​បំផុត​មួយ​ពី​បណ្តា​ទីតាំង​ដែល​អាច​ចុះចត ។​ យន្ត​ហោះ​នោះ​បើ​តាម​ទិន្ន​ន័យ​ថ្មីៗ​ពិត​ជា​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា ។​ គ្រួសារ​របស់​បណ្តា​អ្នក​ដំណើរ និង​របស់​បណ្តា​សមា​ជិក​ក្រុម​យា​និក​ត្រូវបាន​ជម្រាបប្រាប់​ពី​ការវិវត្តន៍​នោះ​ដោយ​ក្រុម​ហ៊ុន​ MALAYSIA AIRLINES ។​

យោង​តាម​សារ​ព័ត៌​មាន​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះ​ កាល​ពីថ្ងៃ​ទី​២៤​ មីនា បានប្រាប់​ដល់​សាច់​ញាតិ​មនុស្សទាំង​២៣៩​នាក់​ជិះ​ក្នុង​យន្ត​ហោះ​ MH 370 ថា ក្រុម​ហ៊ុន​យល់​ថា​ យន្ត​ហោះ​ត្រូវ​ធ្លាក់​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ ដោយគ្មាន​នរណា​ម្នាក់​នៅ​រស់​រាន​មាន​ជីវិត​ឡើយ ។​ អាជ្ញាធរ​ជួយសង្គ្រោះ​តាមសមុទ្រ​របស់​អូស្ត្រាលី​ AMSA ប្រកាស​ថា​ ការ​រុក​រក​តាម​​អាកាស​ និង​តាម​សមុទ្រ​នូវ​យន្ត​ហោះ​បាត់ដាន​ដែល​សន្និដ្ឋាន​ថា​ ធ្លាក់​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ត្រូវ​បាន​ផ្អាក​នាថ្ងៃទី​២៥ មីនា​ ដោយសារព្យុះ​មួយ ។​

AMSA វាយ​តម្លៃ​ពីគ្រោះ​ថ្នាក់​ ហើយ​សម្រេច​ថា​ លក្ខ​ខណ្ឌ​ឧតុ​និយម​បច្ចុប្បន្ន​អាច​នាំ​ឱ្យ​ការ​រុក​រក​តាម​អាកាស និង​សមុទ្រ​មាន​​គ្រោះ​ថ្នាក់ ។​ ដូច្នេះ​​ AMSA សម្រេច​ផ្អាក​រាល់​ប្រតិបត្តិ​ការ​តាម​រុក​រក​នាថ្ងៃទី​២៥​ មីនា ៕​