ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បញ្ជា​​​ការ​ទ័ព​​ជើង​គោក​​ថៃ​ចេញ​បញ្ជា​​ឱ្យ​​​​ការ​ពារ​សន្តិ​សុខ​​​​ ​តឹង​រ៉ឹង​​បើ​មាន​​ទាហាន​​ពាក់​ព័ន្ធ​​នឹង​នយោបាយ​​ត្រូវ​ដក​ចេញ​

11 ឆ្នាំ មុន

ការ​ដង្ហែ​ក្បួន​​របស់​ក្រុម​អ្នក​តវ៉ា​ ដើ​ម្បី​កេណ្ឌ​​ពល​រដ្ឋ​​ក្នុង​ក្រុង​​បាង​កក​ឱ្យ​ចូល​រួម​ធ្វើ​បាតុ​ក​ម្ម​​​នៅថ្ងៃទ​ី​២៩ មីនា ​ឃើញថា ​ដំណើរ​ការ​​ដ៏​​អធឹក​អធម​​ ដោយ​នៅតាម​ដង​ផ្លូវ​​មាន​ប្រជា​ពលរដ្ឋ​​​ចេញ​​មក​​ផ្តល់​កម្លាំង​​ចិត្ត​​ និង​បិរច្ចាគ​ប្រាក់​​ដល់​ក្រុម​បាតុក​រ​​ជា​ហូហែ​ និង​នៅ​តាមដង​ផ្លូវ​​មាន​ការ​​ការ​ពារ​​សន្តិ​សុខ​​យ៉ាង​តឹង​រ៉ឹង​ ។ ​

ការ​ដង្ហែ​ក្បួន​​របស់​ក្រុម​អ្នក​តវ៉ា​ ដើ​ម្បី​កេណ្ឌ​​ពល​រដ្ឋ​​ក្នុង​ក្រុង​​បាង​កក​ឱ្យ​ចូល​រួម​ធ្វើ​បាតុ​ក​ម្ម​​​នៅថ្ងៃទ​ី​២៩ មីនា ​ឃើញថា ​ដំណើរ​ការ​​ដ៏​​អធឹក​អធម​​ ដោយ​នៅតាម​ដង​ផ្លូវ​​មាន​ប្រជា​ពលរដ្ឋ​​​ចេញ​​មក​​ផ្តល់​កម្លាំង​​ចិត្ត​​ និង​បិរច្ចាគ​ប្រាក់​​ដល់​ក្រុម​បាតុក​រ​​ជា​ហូហែ​ និង​នៅ​តាមដង​ផ្លូវ​​មាន​ការ​​ការ​ពារ​​សន្តិ​សុខ​​យ៉ាង​តឹង​រ៉ឹង​ ។ ​

កាសែតថៃ​​កាល​ពី​ថ្ងៃ​ទី​​២៥ មីនា​​ ផ្សាយ​​ ​ដេោយ​យោង​​តាម​សម្តី​​របស់​លោក​​ស៊ូថេប ធឿក​ស៊ូ​បាន​ ​កាល​ពី​​មុន​នេះ​ថា ​ក្នុង​ករណី​​ដែល​គណៈ​កម្មា​ធិការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​​​ ត្រៀម​​ពិភាក្សា​​ដើ​ម្បី​រិ​ះ​រក​ច្រក​ចេញ​​ពី​វិបត្តិ​​ក្នុង​ប្រទេស​នោះ ​​ក្រុមអ្នក​តវ៉ា​​​​នឹង​មិន​ពិភាក្សា​ ហើយ​​មិន​ចរចា​លើក​លែង​តែ​ការ​ចរចា​​មួយ​ទល់​មួយ​ ជា​មួយ​លោក​ស្រី​យីង​ទ្បាក់​ ស៊ី​ណា​វ៉ា​ត្រា​ នាយ​ក​រដ្ឋ​មន្ត្រី​​ចាំ​ផ្ទះ​ រួម​ទាំង​​មាន​ផ្សាយ​​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍​​ ព្រោះ​គោល​ជំហរ​​របស់​ក្រុម​អ្នក​តវ៉ា​​ គឺ​ចង់​ឃើញ​មាន​កំណែ​ទម្រង់​​មុន​​ពេល​​​មាន​​ការ​បោះ​ឆ្នោត​ ។ ​

ប្រភព​ខាង​លើ​​បន្ត​ទៀត​ថា ​លោក​ប្រាយុទ្ធ​​ច័ន្ទ​អូចា​​ ​មេ​បញ្ជាការ​​កង​ទ័ព​​ជើង​គោក​​ថៃ​ ​ប្រកាស​ថា ​បណ្តា​​ទាហាន​​ដែល​ពាក​់​ព័ន្ធ​​ក្នុង​នយោ​បាយ​ នឹង​ត្រូវ​​បណ្តេញ​​ចេញ​ពី​ការ​ងារ​​ប្រសិ​ន​​បើ​មាន​កំហុស​​ពិត​ ។ ​​នៅឯ​អគ្គ​បញ្ជា​​​ការ​ដ្ឋាន​កង​ទ័ពជើង​គោក​ ​​​មាន​កិច្ច​ប្រជុំ​មួយ​ដឹក​នាំ​ដោយ​ ​លោក​ប្រាយុទ្ធ​ ​ច័ន្ទ​​អូ​ចា​​ ដែល​ផ្តោត​ជា​សំខាន​់​​លើ​បញ្ហា​​សន្តិសុខ​​ក្នុង​ប្រទេស ។ ​

មេទ័ព​​ជើង​គោកថៃ​ ថែម​ទាំង​​លើ​ក​យក​ករណី​​របស់​លោក​ស៊ូ​ថេប ​ធឿ​ក​ស៊ូ​បាន​ ​មេ​ដឹក​នាំ​​ក្រុម​អ្នក​តវ៉ា​​ ដែល​​ប្រកាស​​ធ្វើ​ម​ហាបាតុ​ក​ម្ម​​ថ្ងៃ​ទី​​២៩ មីនា ​និង​​ការណាត់​​ធ្វើ​ម​ហាបាតុ​កម្ម​​របស់​ក្រុម​​​ចលនា​ប្រជា​ធិប​តេយ្យ​​ប្រឆាំង​​នឹង​របប​​ផ្តាច​់​ការ​​(​អាវ​ក្រហម)​ ​នៅ​ថ្ងៃ​ទី​​៥​​ មេសា​ ​ថា ​ស្ថាន​​​ការណ៍​​នៅ​ក្នុង​ប្រទេស​កំពុង​​ស្ថិត​​ក្នុង​ក្តី​​បា​រម្ភ​​នឹង​កើត​​មាន​អំពើហិង្សា​​​ នៅ​ក្នុង​​ខែ​មេសា​ដូចគ្នា​​​ ដែល​កើត​​ទ្បើង​នា​​ពេល​កន្លង​មក​ ។ ​មេ​បញ្ជាការ​​កង​ទ័ព​ជើង​គោកថៃ​ បាន​ចេញ​​បញ្ជា​ដល់​​​ក្រុម​​អ្នក​ឃ្លាំ​មើល​ ត្រូវ​​តាម​ដាន​ពី​សកម្មភាព​ធ្វើបាតុ​កម្ម​​របស់​ក្រុម​​អ្នក​តវ៉ា​ជៀសវាង​​​កុំ​​ឱ្យ​​កើត​​​មាន​ចលាច​ល​​ណា​មួយ​​ជាយ​ថា​ហេតុ​ ៕ ​