យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Google បានបង្កើតកម្មវិធី Software ថ្មីមួយទៀតដែលឱ្យឈ្មោះថា Google New ។ កម្មវិធីនេះ ជួយដល់អ្នកបើកបរទាំងអស់ក្នុងការប្រកាសអាសន្នពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតទ្បើងលើដងផ្លូវ ខណៈកំពុងធ្វើដំណើរ ។ កម្មវិធីនេះនឹងបង្ហាញប្រាប់ពីស្ថានភាពចរាចរណ៍លើដងផ្លូវដល់អ្នកបើកបរ ដូចជាការកកស្ទះ តំបន់ហានិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតទ្បើងជាយថាហេតុ ។
អ្នកបើកបរទាំងអស់ត្រូវមានទូរស័ព្ទ Smartphone ស៊េរីទំនើបដែលដំណើរការដោយប្រព័ន្ធ Android និង iOS ដើម្បីភ្ជាប់ការទាក់ទងជាមួយរថយន្ត ។ លោក Larry Page នាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Google និយាយថា កម្មវិធីនេះនឹងជួយកាត់បន្ថយអត្រាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃ ព្រមទាំងជួយដាស់ស្មារតីដល់អ្នកបើកបរគ្រប់រូបឱ្យចេះគ្រប់គ្រងខ្លួនឯង ខណៈពួកគេសេពគ្រឿងស្រវឹង និងអស់កម្លាំងក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ។ ប្រព័ន្ធមួយនេះអនុញ្ញាតឱ្យអតិថិជនទាំងអស់សាកល្បងចំពោះប្រសិទ្ធភាពនៃការប្រើប្រាស់របស់វា ៕
ចែករំលែកព័តមាននេះ