ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​តំបន់​សែន​សុខនឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​ដូច​តំបន់​បឹង​កេងកង​ឬ​យ៉ាងណា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ពង្រីក​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ជាមួយនឹង​កំណើន​នៃ​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​ចិន តម្លៃ​ដី​និង​អចល​ទ្រព្យ​នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ជាយក្រុង​ក៏​កំពុង​កាក់កប​និង​ទាក់ទាញ​ភ្នែក​អ្នក​វិនិយោគិន​ផង​ដែរ ។ ​ ជាក់ស្តែង​ខណ្ឌ សែន​សុខ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ពង្រីក​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ជាមួយនឹង​កំណើន​នៃ​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​ចិន តម្លៃ​ដី​និង​អចល​ទ្រព្យ​នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ជាយក្រុង​ក៏​កំពុង​កាក់កប​និង​ទាក់ទាញ​ភ្នែក​អ្នក​វិនិយោគិន​ផង​ដែរ ។

ជាក់ស្តែង​ខណ្ឌ សែន​សុខ ឬ​បងប្អូន​យើង​ច្រើន​តែ​ហៅ​ថា តំបន់​សែន​សុខ ត្រូវ​បាន​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​មើលឃើញ​ថា តំបន់​នេះ​បាន​និង​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ពី​វាលស្រែ​ស្ងាត់ជ្រងំ និង​ប្រែក្លាយ​ពី​តំបន់​ដែល​ចាត់​ទុក​ថា​នៅ​ឆ្ងាយ​ពី​ក្រុង ទៅ​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​នៅ​ពេល​បច្ចុប្បន្ន និង​នៅ​ពេល​អនាគត ដោយ​ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា តំបន់​នេះ មាន​ផ្សារ​ទំនើប​ៗ​ជា​ច្រើន​កំពុង​ដំណើរការ​និង​កំពុង​សាងសង់​បន្ថែម​ទៀត ។

បើ​តាម​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់ បច្ចុប្បន្ន​នេះ​តំបន់​សែន​សុខ​បាន​ក្លាយជា​ចាប់អារម្មណ៍ និង​រីក​ចម្រើន​បន្ទាប់​ពី​តំបន់​បឹង​កក់ ដោយសារ​តែ​តំបន់​នោះ កាន់តែ​មាន​មនុស្ស​រស់នៅ​ច្រើន ហើយ​មានការ​សាងសង់​នូវ​ផ្សារ​ទំនើប​ធំ​ៗ​ជា​ច្រើន​ផង​ដែរ

អ្នកជំនាញ​ខាង​វិស័យ​អ​ល​ច​ទ្រព្យ​រូប​នេះ​បាន​បន្ត​ថា « នៅ​ភ្នំពេញ តំបន់​បឹង​កេងកង ជា​តំបន់​លេខ​១​ខាង​ពាណិជ្ជកម្ម និង​លំនៅ​ឋាន បន្ទាប់​មក​គឺ​តំបន់​បឹង​កក់ ហើយ​លេខ​៣​នោះ​គឺ​តំបន់​សែន​សុខ​នេះឯង តែ​យ៉ាងណា​ក៏​ដោយ តំបន់​សែន​សុខ​នៅ​មិន​ទាន់​មាន​អគារ​ខ្ពស់​ៗ​ដូច​តំបន់​បឹង​កេងកង និង​បឹង​កក់​នៅឡើយ​ទេ ដូច្នេះ​វា​ត្រូវការ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​អោយ​តំបន់​នេះ កាន់តែ​មាន​សក្ដានុពល » ។ ​លោក​បាន​បន្ត​ថា នៅ​ថ្ងៃ​អនាគត តំបន់​សែន​សុខ នឹង​ក្លាយជា​តំបន់​មួយ ដែល​មាន​ភាព​ទាក់ទាញ​ជាក់ស្ដែង បច្ចុប្បន្ន​នេះ មាន​បុរី​លំនៅ​ឋាន​ជា​ច្រើន រីក​ដុះដាល​នៅ​តំបន់​នោះ ហើយ​សុទ្ធតែ​អ្នក​ចំណូល​ខ្ពស់​និង​មធ្យម ដូច្នេះ​យើង​រំពឹង​ថា​នៅ​ពេល​អនាគត ដ៏​ខ្លី​តំបន់​សែន​សុខ អាច​ជា​តំបន់​ពាណិជ្ជកម្ម​មួយ​ដ៏​មាន​សក្ដានុពល និង​ត្រូវការ​អភិវឌ្ឍន៍​បន្តបន្ទាប់​ទៀត ។ យ៉ាងណា​ក៏​ដោយ ដើម្បី​អោយ​តំបន់​នេះ កាន់តែ​មាន​សក្ដានុពល​ថែម​ទៀត​នោះ គេ​ត្រូវ​ទាក់ទាញ​អោយ​មនុស្ស​ទៅ​រស់នៅ​អោយ​បាន​ច្រើន​ជា​មុន​សិន ទើបត្រូវ​អភិវឌ្ឍន៍​អគារ​ខ្ពស់​ៗ​និង​ផ្សារ​ទំនើប​ៗ​បន្ថែម​ទៀត ។

ចំណែក​លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ ឡាក់​គី ក៏​បាន​និយាយ​ថា តាម​ពិត​តំបន់​ជាយ​ៗ​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​មានការ​ទាក់ទាញ​ខ្លាំង ដោយសារ​តែ​តំបន់​នៅ​កណ្ដាល​រាជធានី​បាន​ឡើងថ្លៃ​ខ្ពស់ ដែល​ធ្វើ​អោយ​អ្នក​អភិវឌ្ឍន៍​ល្មម​ៗ រក​ទីតាំង​ណា​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ការ​វិនិយោគ​របស់​ខ្លួន ។

លោក​ព្រឿ​ង វិបុល ប្រធាន​ផ្នែក​ជួល​នៃ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម B2B Park នៅ​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​តំបន់​សែន​សុខ​ដែរ​នោះ បាន​និយាយ​ថា ការ​វិនិយោគ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ លោក​រំពឹង​ខ្ពស់​ថា​នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​នៅ​ជុំវិញ​តំបន់​ដែល​ខ្លួន​វិនិយោគ សុទ្ធតែ​ជា​ផ្សារ​ទំនើប និង​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​សម្រាប់​ផ្សារ​ទំនើប​ដទៃ ការ​ទាក់ទាញ​ភ្ញៀវ​គឺ​ខុស​ៗ​គ្នា ជាក់ស្ដែង​ផ្សារ​ទំនើប​ផ្សេង​ទៀត​ដូច​ជា​អ៊ី​អន ជាដើម គេ​ទាក់ទាញ​សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់ មាន​ន័យ​ថា​អ្នកមាន​ប្រាក់​ចំណូល​ខ្ពស់ ហើយ​មជ្ឈមណ្ឌល​របស់​ខ្លួន​នឹង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​កម្រិត​មធ្យម និង​ជា​អ្នកជំនួញ​ជាដើម ។

លោក​បាន​បន្ត​ថា ការ​វិនិយោគ​ទៅ​លើ​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់​សែន​សុខ​នេះ នឹង​ជំរុញ​អោយ​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​នេះ មាន​សន្ទុះ​ឡើង​ខ្ពស់​ជាង​នេះ​ទៀត​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ហើយ​ក៏​នឹង​ជំរុញ​អោយ​តំបន់​នេះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម ដូច​តំបន់​កណ្ដាល​ក្រុងភ្នំពេញ​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​តំបន់​សែន​សុខ​បច្ចុប្បន្ន​នេះ មាន​ផ្សារ​ទំនើប​ល្បី​ៗ​ជា​ច្រើន​កំពុង​ដំណើរការ ដូច​ផ្សារ​ទំនើប​អ៊ី​ន​អន​ទី​២ ផ្សារ​ទំនើប គ្លូ​ប​ប៊​ល ហៅ​ស៍ ផ្សារ​ម៉ា​ក្រូ មជ្ឈមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម ជាដើម ហើយ​នៅ​ដើមឆ្នាំ​ក្រោយ​នេះ មជ្ឈមណ្ឌល​ពិព័រណ៍​និង​ពាណិជ្ជកម្ម ផ្សារ​ទំនើប​មួយទៀត នឹង​លេច​រូបរាង​ឡើយ​នៅ​តាម​ផ្លូវ ហាណូយ​ផង​ដែរ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ