ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូដង់​ចាប់​ផ្តើម​ទ្រ​ទ្រង់​មរតក​វប្ប​ធម៌​បុរាណ​ ក្រោម​ការ​ឧបត្ថម្ភ​ពី​ប្រទេស​កាតា​135​លាន​ដុល្លារ​

11 ឆ្នាំ មុន

AFP ផ្សាយ​ថា​ ស៊ូ​ដង់​ ជា​ប្រទេស​ដែល​សំបូរ​ដោយ​កេរ​មរតក​បុរាណ​ ប៉ុន្តែ​ទី​តាំង​បុរាណ​​ទាំង​នោះ​ មិន​បាន​ទទួល​ការ​ថែ​​ទាំ​ឱ្យ​បាន​ល្អ​ទេ នា​ពេល​កន្លង​មក​ ។ ទើប​តែ​ពេល​នេះ​ស៊ូ​ដង់​បាន​ទទួល​ប្រាក់​១៣៥​លាន​ដុល្លារ​ជា​ចំនួន​ដ៏​ច្រើន​ជា​ប្រវត្តិ​សាស្ត្រ​ពី​ប្រទេស​កា​តា​ សម្រាប់​អភិ​វឌ្ឍ​មរតក​វប្ប​ធម៌​ទាំង​នោះ​ ។

AFP ផ្សាយ​ថា​ ស៊ូ​ដង់​ ជា​ប្រទេស​ដែល​សំបូរ​ដោយ​កេរ​មរតក​បុរាណ​ ប៉ុន្តែ​ទី​តាំង​បុរាណ​​ទាំង​នោះ​ មិន​បាន​ទទួល​ការ​ថែ​​ទាំ​ឱ្យ​បាន​ល្អ​ទេ នា​ពេល​កន្លង​មក​ ។ ទើប​តែ​ពេល​នេះ​ស៊ូ​ដង់​បាន​ទទួល​ប្រាក់​១៣៥​លាន​ដុល្លារ​ជា​ចំនួន​ដ៏​ច្រើន​ជា​ប្រវត្តិ​សាស្ត្រ​ពី​ប្រទេស​កា​តា​ សម្រាប់​អភិ​វឌ្ឍ​មរតក​វប្ប​ធម៌​ទាំង​នោះ​ ។

លោក​សូ​ឡា​ហាដ​​ឌីន ម៉ូ​ហា​ម៉េដ អាម៉េដ អ្នក​ប្រតិ​បត្តិ​គម្រោង​បញ្ជាក់​ថា ប្រាក់​យ៉ាង​ច្រើន​ពី​ប្រទេស​កាតា​នោះ​ នឹង​ប្រើ​ប្រាស់​ទៅ​លើ​គម្រោង​ការ​ចំនួន​២៩​ រួម​មាន​ការ​ការ​ពារ​ទី​តាំង​បុរាណ​ សាង​សង់​សា​រ​មន្ទីរ​ និង​សិក្សា​ពី​ភា​សា​កំណើត​ «មេ​រ៉ូ​អីុ​ទិក» ជា​ដើម​ ។ ប្រាក់​របស់​កា​តា​ នឹង​ជួយ​ទ្រ​ទ្រង់​លើ​ការ​ងារ​មរតក​បុរាណ​វិទ្យា​របស់​សូ៊​ដង់​​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ។

លោក​អាប់​ឌូ​រ៉ូ​មា៉ន​ អាលី​ នាយក​សារ​មន្ទីរ​ជាតិ​របស់​ស៊ូ​ដង់​ បញ្ជាក់​ប្រាប់​សារ​ព័ត៌​មាន​ថា «ប្រាក់​១៣៥​លាន​ដុល្លារ​នេះ​ គឺ​មាន​ចំនួន​ច្រើន​ជា​ប្រវត្តិ​សាស្ត្រ​ សំដៅ​ទ្រទ្រង់​ដល់​ស៊ូ​ដង់​ លើ​ផ្នែក​មរតក​បុរាណ​ និង​ជួយ​បង្កើត​មូល​ដ្ឋាន​គ្រឹះ​​ដល់​ផ្នែក​ទេស​ចរណ៍​វប្ប​ធម៌​» ។ ការ​ជីក​រុក​រក​ទី​តាំង​បុរាណ​នៅ​ស៊ូ​ដង់​ បាន​ចាប់​ផ្តើម​កាល​ពី​១០០​ឆ្នាំ​មុន​ ដោយ​អ្នក​ជំនាញ​អេ​ហ្សុីប​ និង​ក្រិក ។ក្រុម​អ្នក​បុរាណ​វិទ្យា​ព​ី​បារាំង​​ ប៉ូឡូញ​ អាល្លឺ​ម៉ង់​ និង​ប្រទេស​ផ្សេង​ទៀត​ កំពុង​បំពេញ​តួ​នាទី​នៅ​តាម​តំបន់​ ផ្សេង​ៗ​នៅ​ភាគ​ខាង​ជើង​ស៊ូ​ដង់​ ហើយ​ពួក​គេ​បាន​ទទួល​ប្រយោជន៍​ពី​ប្រាក់​​​ឧបត្ថម្ភ​របស់​កា​តា​ ។

លោក​គ្លូដ រី​យី​ ប្រធាន​ក្រុម​អ្នក​បុរាណ​វិទ្យា​បារាំង​ដែល​កំពុង​រុក​រក​ពី​រា៉​មីត​ Sedeinga បញ្ជាក់​ប្រាប់ AFP ថា ប្រាក់​របស់​​កាតា​នឹង​ប្រើ​ប្រាស់​ទៅ​លើ​ការ​ការ​ពារ​ទី​តាំង​បុរាណ​សំខាន់​ផ្សេង​ៗ​ បង្កើត​សារ​មន្ទីរ​ តូច​ៗ​ក្នុង​តំបន់​ និង​ជួស​ជុល​សារ​មន្ទីរ​ជាតិ​ក្នុង​ទី​ក្រុង​កាទូម ។ ក្រៅ​ពី​នេះ​ ប្រាក់​មួយ​ផ្នែក​ទៀត​ប្រើ​ប្រាស់​ទៅ​លើ​ការ​ជីក​រុក​រក​ និង​ជួស​ជុល​បុរាណ​ស្ថាន​ ផ្សេង​ៗ​ ដែល​នៅ​ឆ្ងាយ​ពី​ព្រំ​ដែន​អេ​ហ្សុីប​ ប្រហែល​២០០​ម៉ែត្រ ៕