ប្រទេសអ៊ុយក្រែនបានសម្រេច កាលពីថ្ងៃទី២៤ មីនា ដកកងទ័ពរបស់ខ្លួនចេញពីគ្រីមេ ដែលនៅទីនោះបណ្តាមូលដ្ឋានយោធារបស់ប្រទេសត្រូវធ្លាក់រយៈពេល៣សប្តាហ៍ ក្រោមការកាន់កាប់ត្រួតត្រារបស់រុស្សុី ដែលអាចត្រូវបណ្តេញចេញពី G-8 ។ក្រោយដណ្តើមកាន់កាប់មូលដ្ឋានកងទាហានមា៉រីន ប្រយុទ្ធលើគោក FEODOSSIA កងទ័ពរុស្សុីនាថ្ងៃទី២៤ មីនា លុកចូលក្នុងនាវាចម្បាំងអ៊ុយក្រែនឈ្មោះ KOSTIANTYN OLCHANSKI ដែលបោះយុថ្កាក្នុងបឹង DONOUZLAV ។ គេស្តាប់ឮស្នូរកាំភ្លើង និងឃើញពពកផ្សែងហុយចេញពីមុខនាវាអ៊ុយក្រែននោះ ។
កាលពីថ្ងៃទី២៤ មីនា រដ្ឋមន្ត្រីការពារប្រទេសរុស្សុី លោក ស័រ ហ្គេយ ឆយហ្គូ បានទៅត្រួតពិនិត្យបណ្តាទីតាំងយោធានៅគ្រីមេ ពេលពួកមហាអំណាចដឹកនាំដោយប្រធានាធិបតីអាមេរិកលោក បារា៉ក់ អូបាមា៉ ពិភាក្សាពីទណ្ឌកម្មថ្មីៗប្រឆាំងរុស្សុី ក្នុងនោះរួមមានទាំងការបណ្តេញរុស្សុីចេញពី G-8 ក្នុងពេលជួបគ្នាកំពូល G-7 មួយនៅក្រុងឡាអេ ។
នៅទីក្រុងគៀវ ប្រធានាធិបតីស្តីទីអ៊ុយក្រែន លោក អូឡិចសាន់ដ្រ៍ តួកជីណូវ បានចុះហត្ថលេខា កាលពីថ្ងៃទី២៤ មីនា លើក្រិត្យមួយ ដែលគ្រោងដកកងទ័ពអ៊ុយក្រែនចេញពីគ្រីមេ ។ ការប្រកាសនេះកំណត់ពីការផ្លាស់ប្តូរជំហររបស់អាជ្ញាធរអ៊ុយក្រែន ដែលមុននេះអនុញ្ញាតឱ្យកងយោធាប្រើអាវុធដើម្បីការពារបណ្តាមូលដ្ឋានពួកគេនៅគ្រីមេ ។
ក៏ប៉ុន្តែការសម្រេចចិត្តចុងក្រោយស្ថិតលើបណ្តាមេបញ្ជាការ នៅលើទីលានផ្ទាល់ដែលបណ្តាមូលដ្ឋានយោធាពួកគេធ្លាក់ស្ទើរតែគ្មានការប្រយុទ្ធសោះក្នុងដៃរុស្សុី ដែលដណ្តើមយកដែរ នូវ នាវាចម្បាំងជាច្រើនគ្រឿងរបស់អ៊ុយក្រែន ទោះមានការតវា៉របស់ក្រុងគៀវ និងពួកលោកខាងលិចក្តី ។ ឧបនាយករដ្ឋមន្ត្រីគ្រីមេ លោក រូស្តាមតឺមៀរហ្គាលីអេវ អះអាងថា លែងមានកងទ័ពអ៊ុយក្រែនដែលស្មោះត្រង់នឹងក្រុងគៀវទៀតហើយនៅគ្រីមេ ៕
ចែករំលែកព័តមាននេះ