ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ពិត​​ពី​ក្រោយ​ដែល​បុរស​មិន​អាច​មាន​កូន​បាន និងគួរ​ចៀស​វាង

4 ឆ្នាំ មុន

ធម្មតា​មេជី​វិត​ឈ្មោល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​ការ​មាន​ផ្ទៃពោះ ហើយ​កាលណា​ដែល​ចំនួន​របស់​វា​មាន​តិច និង​គ្មាន​ចលនា​ខ្លាំងក្លា​ទេ វា​ពិតជា​ធ្វើ​ឲ្យ​ការ​មាន​ផ្ទៃពោះ​តែងតែ​ទទួល​បានការ​បរាជ័យ​ជា​មិន​ខាន​។​ការ​ស្លៀក​សម្លៀក​បំពាក់​តឹង​ៗ ក៏​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​មេជី​វិត​ឈ្មោល​ដែរ ជា​ពិសេស​បុរស​ដែល​មាន​បញ្ហា​មេជី​វិត​ឈ្មោល​មាន​តិច​ស្រាប់​។ ទម្លាប់​អាកា​រៈ​ដូច​ជា ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទ​របស់​ពួក​គេ​ដែរ​។…

ធម្មតា​មេជី​វិត​ឈ្មោល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​ការ​មាន​ផ្ទៃពោះ ហើយ​កាលណា​ដែល​ចំនួន​របស់​វា​មាន​តិច និង​គ្មាន​ចលនា​ខ្លាំងក្លា​ទេ វា​ពិតជា​ធ្វើ​ឲ្យ​ការ​មាន​ផ្ទៃពោះ​តែងតែ​ទទួល​បានការ​បរាជ័យ​ជា​មិន​ខាន​។​ការ​ស្លៀក​សម្លៀក​បំពាក់​តឹង​ៗ ក៏​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​មេជី​វិត​ឈ្មោល​ដែរ ជា​ពិសេស​បុរស​ដែល​មាន​បញ្ហា​មេជី​វិត​ឈ្មោល​មាន​តិច​ស្រាប់​។ ទម្លាប់​អាកា​រៈ​ដូច​ជា ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទ​របស់​ពួក​គេ​ដែរ​។

សម្រាប់​គូ​ស្វាមីភរិយា​ដែល​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ធ្វើ​ជា​ឪពុក​ម្តាយ​គេ តែ​បែរជា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ឥ​ត​ប្រយោជន៍ និង​មិន​ទទួល​ជោគជ័យ​ទៀត ដោយសារ​តែ​មេជី​វិត​ឈ្មោល​មិន​គ្រប់​គ្រាន់ ដូច្នេះ​យក​ល្អ​ខាង​ប្រុស​គួរតែ​ធ្វើ​យ៉ាងណា​ចៀសវាង​នូវ​រឿង​ដូច​ខាងក្រោម​នេះ​ឲ្យ​បាន​ផង​៖

១-ភាព​ក្តៅ ៖ ការ​ដែល​យើង​រស់នៅ​ក្នុង​សីតុណ្ហភាព​ក្តៅ​ចាប់ពី ៣៦,៦​អង្សា​ឡើង​ទៅ ការ​ផលិត​របស់​មេជី​វិត​ឈ្មោល​ត្រូវ​បាន​កាត់​បន្ថយ និង​ចំនួន និង​ភាពរឹងមាំ​របស់​វា​ក៏​ថយ​ចុះ​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​ថយ​ចុះ​ដល់​សមត្ថភាព​នៃ​ការ​បន្ត​ពូជ​ទៀត​។ រឿង​នេះ​មិនមែន​និយាយ​តែ​អាកាសធាតុ​ខាងក្រៅ​ទេ តែ​ការ​ត្រាំ​ក្នុង​ទឹក​ក្តៅ Jacuzzi កម្តៅ​ចេញពី​កុំព្យូទ័រ​ឡេ​ប​ថប់​ក៏​អាច​ជាដើម​ហេតុ​នៃ​រឿង​នេះ​ដែរ​។

២-សម្លៀក​បំពាក់​តឹង​ៗ ៖ ការ​ដែល​ស្លៀកពាក់​សម្លៀក​បំពាក់​តឹង​ៗ​ពេក​ជា​ពិសេស ខោ​ទ្រនាប់ អាច​រំខាន​ដល់​ការ​ផលិត និង​ការ​លូតលាស់​របស់​មេជី​វិត​ឈ្មោល​បាន​។ ដូច្នេះ​សមត្ថភាព​របស់​កូនទាហាន​តូច​ៗ​របស់​អ្នក​ពិតជា​ថយ​ចុះ​ខ្លាំង​ជា​មិន​ខាន​។

៣-ការ​ធាត់​ជ្រុល ៖ បុរស និង​ស្ត្រី​ច្រើន​តែ​មាន​ឥទ្ធិពល​មួយ​ស្មើគ្នា​ពី​បញ្ហា​អ​តុល្យភាព​អ័រម៉ូន​ដោយសារ​តែ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​ពេក ជា​ពិសេស​ការ​ធាត់​ជ្រុល​តែ​ម្តង​។ បញ្ហា​នោះ​គឺ​តែងតែ​ទាក់ទង​នឹង​ការ​មិន​អាច​មានកូន​បាន​តែ​ម្តង​។

៤-ទូរស័ព្ទ​ដៃ ៖ តាម​ការ​សិក្សា​បាន​សន្និដ្ឋាន​ថា កាំរស្មី​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​អាច​នឹង​សម្លាប់​មេជី​វិត​ឈ្មោល​បាន ជា​ពិសេស​បុរស​ដែល​ប្រើ​ទូរស័ព្ទ​ដៃ​រយៈពេល​យូរ​ៗ​ពេក​។

៥-ការ​ប្រើ​ថ្នាំ​និង​គ្រឿង​ស្រវឹង ៖ ការ​ជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​ប្រើ​ថ្នាំ​ញៀន ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​កាត់​បន្ថយឥទ្ធិពល​នៃ​គុណភាព​របស់​មេជី​វិត​ឈ្មោល ព្រមទាំង​សមត្ថភាព​បន្ត​ពូជ​ថែម​ទៀត​ផង​។ វា​ក៏​រំខាន​ដល់​មុខងារ​ផ្លូវភេទ​មនុស្ស​យើង​ផង​ដែរ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ