ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​បាត់​ ៖ គ្រួសារ​ជន​រង​គ្រោះ​ដែល​ខឹង​សម្បា​ធ្វើ​បាតុ​កម្ម​នៅ​ក្រុង​ប៉េ​កាំង​

11 ឆ្នាំ មុន

ដោយ​នាំ​គ្នាស្រែក​ពាក្យ​ថា «ប្រគល់​សាច់​ញាតិ​យើង​ឱ្យ​យើង​វិញ​មក»​ ពលរដ្ឋ​ចិន​ប្រមាណ​ជា​២០០​នាក់​ដែល​មាន​កំហឹង​ ហើយ​អស់​សង្ឃឹម​បាន​នាំ​គ្នា​ធ្វើបាតុ​កម្ម​កាល​ពីថ្ងៃ​ទី​២៥ មីនា​ នៅ​មុខស្ថាន​ទូត​ម៉ាឡេស៊ី​ប្រចាំក្រុង​​ប៉េកាំង ។​មុន​នេះ​ពួកគេបាន​ឃើញ​តាម​សារ​ SMS ថា​ យន្ត​ហោះ​ប៊ូអុីង​ ៧៧៧​ ដែ​ល​សាច់​ញាតិ​ពួក​គេ​ជិះ​បាន​ធ្លាក់​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ។​

សាច់​ញាតិ​គ្រួសារ​ជន​រង​គ្រោះ​ទាំង​នេះ​បាន​ស្នាក់​នៅ​ចាប់​តាំង​ពី​ជាង​២សប្តាហ៍​មក​ហើយ​ក្នុង​សណ្ឋាគារ​មួយ​នៃ​រដ្ឋ​ធានី​ចិន​ ជា​កន្លែងរៀបចំ​ការ​ជួប​ជា​ទៀងទាត់​ជា​មួយ​បណ្តា​អ្នក​ទទួលខុស​ត្រូវ​នៃ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ា​ឡេស៊ី​ MALAYSIA AIRLINES ។​ ពួកគេ​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​ពីសណ្ឋាគារ​ទៅ​កាន់​ស្ថាន​ទូត​ម៉ាឡេ​ស៊ី​ ដែល​មាន​ដាក់​ពង្រាយ​ប៉ូលិស​ច្រើន​រយ​នាក់​ព័ទ្ធ​ជុំវិញ​នោះ​ ចំណែក​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​តាម​ផ្លូវ​ហែ​ក្បួន​ត្រូវ​បញ្ឈប់ ។​

ព័ទ្ធ​ជុំវិញ​ដោយ​មនុស្ស​ឯទៀតៗ​ ​បុរស​ម្នាក់​ដែល​លើក​កណ្តាប់​ដៃ​ឡើង​លើ​ស្រែក​ថា «ប្រគល់​​កូនប្រុស​ខ្ញុំ​ឱ្យ​ខ្ញុំ​វិញ​មក​» ។ គាត់​ទាម​ទារ​ជួប​បណ្តា​មន្ត្រី​ម៉ាឡេស៊ី ។​ បាតុករ​ឯ​ទៀតៗ​ស្រែក​ថា «រដ្ឋាភិបាល​ម៉ាឡេ​ស៊ី​ ជា​អ្នក​​ភូត​កុហក​» ។​គ្រួសារ​ចិន​ទាំង​នេះ​នៅតែ​ជឿ​ជាក់ថា​ ម៉ាឡេ​ស៊ី​លាក់​បាំង​ការពិតចាប់​តាំងពី​​ថ្ងៃទី​៨​ មីនា​ ជា​ថ្ងៃ​យន្ត​ហោះបាត់​ដាន​មក ។​ បាតុករ​មួយ​ចំនួន​ប៉ុន​ប៉ង​សម្រុក​ចូលស្ថាន​ទូត​ ប៉ុន្តែ​ត្រូវ​ប៉ូលិស​រុញ​ច្រាន​ ៕​