ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​នៃ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ដែល​មនុស្ស​មើល​រំលង

4 ឆ្នាំ មុន

ការ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវា​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ស្រប​ទៅ​នឹង​កំណើន​នៃ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​អ៊ី​ន​ធើ​ណែ​ត​ក្នុង​ប្រទេស​កម្ពុជា ។ ដោយសារ​តែ​ភាព​ងាយស្រួល និង​ចំនួន​មនុស្ស​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ច្រើន ក្រុមហ៊ុន និង​អាជីវកម្ម​បាន​ចាប់ផ្តើម​ពឹងផ្អែក​លើ​ការ​ផ្សព្វផ្សាយ​បែប​ថ្មី…

ការ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវា​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ស្រប​ទៅ​នឹង​កំណើន​នៃ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​អ៊ី​ន​ធើ​ណែ​ត​ក្នុង​ប្រទេស​កម្ពុជា ។ ដោយសារ​តែ​ភាព​ងាយស្រួល និង​ចំនួន​មនុស្ស​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ច្រើន ក្រុមហ៊ុន និង​អាជីវកម្ម​បាន​ចាប់ផ្តើម​ពឹងផ្អែក​លើ​ការ​ផ្សព្វផ្សាយ​បែប​ថ្មី ដើម្បី​បង្កើន​ការ​លក់​។

ប៉ុន្តែ​នៅ​មាន​មនុស្ស​ជា​ច្រើន ដែល​មិន​ទាន់​យល់​ដឹង​ច្បាស់​ពី​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​នៅឡើយ ដែល​បង្ក​ឲ្យ​ពួក​គេ​ខាតបង់​ថវិកា និង​ឱកាស​ជា​ច្រើន ។ ដូច្នេះ​ដើម្បី​ជៀសវាង​ករណី​នេះ ចូរ​អ្នក​ជៀសវាង​កំហុសឆ្គង​ខាងក្រោម​ដែល​មនុស្ស​ភាគច្រើន​មើល​រំលង ៖

១. ការ Post

គោលបំណង​សំខាន់​នៃ​ប្រព័ន្ធ​សង្គម គឺ​ការ​បង្កើត​ការ​សន្ទនា​បន្តបន្ទាប់ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​មាន​អ្វី​ដែល​អាច​ចាប់ផ្តើម​ការ​សន្ទនា​ទេ​នោះ អ្នក​បាន​បរាជ័យ​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នកធ្វើការ Post ឲ្យ​តែ​បាន Post ជា​រៀងរាល់ថ្ងៃ​ទេ​នោះ វា​អាច​ប៉ះពាល់​ដល់​ប្រេ​ន​របស់​អ្នក​ទៅ​វិញ ។

ដូច្នេះ​មុន​ពេលធ្វើការ Post នីមួយ​ៗ អ្នក​ត្រូវ​តែ​ធានា​ថា អ្នកមាន​គោលបំណង​ច្បាស់លាស់ និង​មាន​យុទ្ធសាស្ត្រ​ល្អ​ផង​ដែរ ។ អ្នក​គួរតែ​មាន​ផែនការ​មុន​ពេល និង​បង្កើត​ជា​ប្រតិទិន​មួយ​ជាដើម ។ ពេល​ដែល​គិត​ពី​អ្វី​ដែល​គួរ​ចែករំលែក អ្នក​គួរ​សួរ​ខ្លួនឯង​ថា តើ​ការ Post បែប​ណា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈប់ និង​អាន​សិន?

២. ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវា​ច្រើន​ពេក

ប្រាកដ​ណាស់ អ្នក​ជ្រើសរើស​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម ព្រោះ​អ្នក​ចង់​លក់​ផលិតផល​ឬ​សេវា​របស់​អ្នក ប៉ុន្តែ​ពួក​គេ​នឹង​ដើរ​ចេញ​ប្រសិនបើ​អ្នក​បន្ត​ចែករំលែក​តែ​ផលិតផល​ឬ​សេវា​របស់​អ្នក​។ លោក Gary Vaynerchuck បាន​ចែករំលែក​ក្នុង​សៀវភៅ Jab, Jab, Jab, Right Hook ថា ជំហាន​ដំបូង គឺ​ត្រូវ​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​អាន​របស់​អ្នកជា​មុន​សិន តាម​រយៈ​ការ​បង្កើត​ភាព​ទុកចិត្ត ។ ដើម្បី​បង្កើន​ភាព​ទុកចិត្ត អ្នក​គួរតែ​ផ្តល់​តម្លាភាព​ដល់​អតិថិជន និង​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​អាច​ឲ្យ​ដល់​អតិថិជន​របស់​អ្នក ។

អ្នកជំនាញ​ផ្តល់​យោបល់​មក​ថា រាល់​ការ Post ដែល​សប្បាយ​ៗ​និង​គួរ​ឲ្យ​ចាប់អារម្មណ៍ ៤​ដង គួរ​មាន​១​ដង​ជា​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវា​របស់​អ្នក

៣. ប្រេ​ន

តើ​ប្រេ​ន​របស់​អ្នកមាន​ភាព​ខុស​គ្នា​ពី​ប្រេ​ន​ដទៃ​យ៉ាងដូចម្តេច ? តើ​អ្វី​ដែល​អ្នក​ចែករំលែក​មាន​ឆ្លុះ​បញ្ចាំង​ពី​តម្លៃពិត​របស់​ប្រេ​ន​របស់​អ្នក​ទេ ? តើ​អ្វី​ដែល​អ្នក​ចែករំលែក​ផ្ញើ​ជា​សារ​ដូច​ៗ​គ្នា​ពី​ប្រេ​ន​របស់​អ្នក​ទេ?

សារ​ដូច​ៗ​គ្នា​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​យក​អ្វី​ដែល​បាន​ចែករំលែក​ហើយ​ទៅ​ចែករំលែក​ម្តង​ហើយ​ម្តងទៀត​ទេ​។ តែ​វា​មាន​ន័យ​ថា​វា​មានការ​ឆ្លុះ​បញ្ចាំង​ពី​គោលដៅ​របស់​ប្រេ​ន​អ្នក រូបភាព ការ​សរសេរ និង​សូ​ម្បី​តែ​អក្សរ​ដូច​គ្នា​ជាដើម​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ