ប្រធានាធិបតីអាមេរិកលោក បារា៉ក់ អូបាមា៉ និងបណ្តាសម្ព័ន្ធមិត្តរបស់លោក កាលពីថ្ងៃទី២៤ មីនា បានលុបចោលកិច្ចប្រជុំកំពូល G-8 ដែលគ្រោងធ្វើនាខែមិថុនាខាងមុខនេះ នៅទីក្រុងសូតជី ដើម្បីជាការដាក់ទណ្ឌកម្មរុស្សុី ដោយសារតែអន្តរាគមន៍របស់ខ្លួននៅគ្រីមេ ។G-8 ដែលការលុបចោលកិច្ចប្រជុំកំពូលនៅក្រុងសូតជី ធ្វើដោយតក់ក្រហល់នឹងត្រូវជំនួសដោយកិច្ចប្រជុំ G-7 នៅក្រុងព្រុចសែលវិញ ដោយគ្មានប្រទេសរុស្សុី ចំណែកការបណ្តេញរុស្សុីជាស្ថាពរចេញពី G-8 លើកឡើងមុនកិច្ចប្រជុំកំពូលនោះនៅពុំទាន់ផ្តល់សច្ចាប័ននៅឡើយ ។
លោក បារា៉ក់ អូបាមា៉ និងមេដឹកនាំរបស់ប្រទេសកាណាដា អាល្លឺម៉ង់ អីុតាលី បារាំង អង់គ្លេស និងជប៉ុន បានបង្ហាញពីការរួមសាមគ្គីគ្នាដោយជួបប្រជុំគ្នារយៈពេល១ម៉ោងកន្លះនៅក្រុងឡាអេ ខាងក្រៅកិច្ចប្រជុំកំពូលមួយ ស្តីពីសន្តិសុខនុយក្លេអ៊ែរក្នុងប្រទេសហូឡង់ ។ការលុបចោល G-8 ប្រហែលជាកាយវិការមួយក្នុងចំណោមកាយវិការដ៏មានអត្ថន័យបំផុតទាំងឡាយ ពីព្រោះវាបង្ហាញថាប្រទេសទាំងនោះប្រឆាំងជំទាស់យា៉ងខ្លាំង មិនទទួលយកការបញ្ចូលដែនដីគ្រីមេទៅក្នុងប្រទេសរុស្សុី ។
ម្យា៉ងទៀតពួកលោកខាងលិចបានគំរាមរុស្ស៊ីពីបណ្តាទណ្ឌកម្មខ្លាំងក្លាជាងនេះទៀតទាក់ទិនដល់សេដ្ឋកិច្ច ប្រសិនបើប្រធានាធិបតីរុស្សុី លោកវ្លា៉ឌីមៀរពូទីន គំរាមកំហែងថែមទៀតដល់បូរណភាពដែនដីអ៊ុយក្រែន ។មុនការជួបគ្នារបស់មេដឹកនាំ G-7នោះ រដ្ឋមន្ត្រីការបរទេសរុស្សុី លោកស័រ ហ្គេយឡាវរ៉ូវ បានគំរាមពួកលោកខាងលិចដោយអះអាងថា ការធ្វើបែបនេះ នឹងពុំមែនជាមហាសោកនាដកម្មមួយសម្រាប់ប្រទេសលោកឡើយ ។ គួរកត់សម្គាល់ថា រុស្សុីបានចូលរួមក្នុង G-7 កាលពីឆ្នាំ១៩៩៨ដើម្បីបង្កើត G-8 ៕
ចែករំលែកព័តមាននេះ