ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ណា​ខ្លះ​រដ្ឋា​ភិបាល​មិន​ឱ្យ​ប្រើ​ហ្វេស​ប៊ុក​?

11 ឆ្នាំ មុន

ហ្វេស​ប៊ុក​មាន​ការ​និយម​ប្រើ​ប្រាស់​ទូ​ទាំង​ពិភព​លោក​ក្នុង​នោះ​រាប់​ទាំង​ប្រទេស​កម្ពុជា​ផង​។ ទោះ​ជា​យ៉ាង​ណា​ក្តី​ មាន​ប្រទេស​មួយ​ចំនួន​ពល​រដ្ឋ​មិន​អាច​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បាន​ទេ​ ព្រោះ​រដ្ឋា​ភិបាល​​មិន​អនុ​ញ្ញាត​ ។ យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ​ មាន​ប្រទេស​ចំនួន​១០​ ដែល​រដ្ឋា​ភិបាល​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌​មាន​សង្គម​ហ្វេស​ប៊ុក​ ខណៈ​

ហ្វេស​ប៊ុក​មាន​ការ​និយម​ប្រើ​ប្រាស់​ទូ​ទាំង​ពិភព​លោក​ក្នុង​នោះ​រាប់​ទាំង​ប្រទេស​កម្ពុជា​ផង​។ ទោះ​ជា​យ៉ាង​ណា​ក្តី​ មាន​ប្រទេស​មួយ​ចំនួន​ពល​រដ្ឋ​មិន​អាច​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បាន​ទេ​ ព្រោះ​រដ្ឋា​ភិបាល​​មិន​អនុ​ញ្ញាត​ ។ យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ​ មាន​ប្រទេស​ចំនួន​១០​ ដែល​រដ្ឋា​ភិបាល​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌​មាន​សង្គម​ហ្វេស​ប៊ុក​ ខណៈ​មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ប្រើ​ប្រាស់​ ។ ប្រទេស​ទាំង​១០​នោះ​រួម​មាន​ ប្រទេស​កូរ៉េ​ខាង​ជើង​, អីុ​រ៉ង់, ចិន,​ គុយ​បា​, បង់​ក្លា​ដេស​, អេ​ហ្សុីប​, សីុ​រី​, ម៉ូរីស, បា៉​គី​ស្ថាន​, និង​ប្រទេស​វៀត​ណាម ។

លោក​ Mark Zuck​erberg ស្ថា​ប​និក​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និយាយ​ថា មាន​មូល​ហេតុ​មួយ​ចំនួន​ដែល​បង្អាក់​មិន​ឱ្យ​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ក្នុង​បណ្តា​ប្រទេស​ទាំង​នោះ​ ដោយ​សារ​កត្តា​សន្តិ​សុខ​ ភាព​មិន​ជឿន​​លឿន​ផ្នែក​បច្ចេក​វិទ្យា​អេ​​ឡិច​ត្រូ​និក​​ និង​ស្ថាន​ភាព​នយោ​បាយ​ក្នុង​ប្រទេស​ដូច​ជា​ ប្រទេស​ប្រកាន់​យក​លទ្ធិ​កុំ​មុយ​នីស្ត​ជា​ដើម​ ។ ទោះ​ជា​យា៉ង​ណា​ក៏​ដោយ​ហ្វេស​ប៊ុក​ ខិត​ខំ​ពង្រីក​ការ​គ្រប់​គ្រង​រប​ស់​ខ្លួន​ចំពោះ​ការ​ទាក់​ទង​តាម​ប្រព័ន្ធ​អីុន​ធើ​ណេត​ ទោះ​បី​ជា​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​អនុ​ញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ក៏​ដោយ​ ៕