ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! មិនដឹងគាត់​​​មក​ពីណាទេ ឃើញ​ដើរ​ក្រោម​ស្ពាន​អាកាស៧មករា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីក្មេង​ប្រុស​ម្នាក់​សង្ស័យ​វង្វេងឪពុកម្តាយ ហើយត្រូវបាន​នគរបាលចរាចរណ៍​​​ប្រទះឃើញ​នៅក្រោមស្ពានអាកាស​៧មករា​ តាំង​ពីវេលាម៉ោង​​​​១២ថ្ងៃ​ត្រង់ថ្ងៃទី​​​១៥ កញ្ញា មកម៉្លេះ ហើយគេមិនដឹង​ថា ក្មេង​ប្រុស​ម្នាក់នោះ​ស្នាក់នៅ​ឯណាទេ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីក្មេង​ប្រុស​ម្នាក់​សង្ស័យ​វង្វេងឪពុកម្តាយ ហើយត្រូវបាន​នគរបាលចរាចរណ៍​​​ប្រទះឃើញ​នៅក្រោមស្ពានអាកាស​៧មករា​ តាំង​ពីវេលាម៉ោង​​​​១២ថ្ងៃ​ត្រង់ថ្ងៃទី​​​១៥ កញ្ញា មកម៉្លេះ ហើយគេមិនដឹង​ថា ក្មេង​ប្រុស​ម្នាក់នោះ​ស្នាក់នៅ​ឯណាទេ ហើយ​ក៏​មិនដឹង​ថា​វង្វេងឪពុកម្តាយ​តាំង​ពីកន្លែង​ណានោះ​ដែរ​ ស្រាប់តែគេឃើញ​ក្មេង​ប្រុស​ម្នាក់នោះដើរ​ក្រោម​ស្ពាន​អាកាស​៧មករា ហើយ​ត្រូវបាននគរបាលនាំយកមក​​ប្រគល់​​ឱ្យនគរបាល​ប៉ុស្តិ៍ទឹកល្អក់ទី​១ ស្ថិតក្នុងខណ្ឌ​ទួលគោក ដើម្បីរង់ចាំ​ឪពុកម្តាយ​មកទទួលយកត្រឡប់ទៅផ្ទះវិញ ។​

តាមសេចក្តីរាយការណ៍បានបន្ត​ថា ក្មេង​ប្រុស​ខាងលើ​នេះត្រូវបានគេ​សង្ស័យថា​ជា​ជនជាតិចិន ព្រោះនៅ​ពេល​សមត្ថកិច្ច​សួរនាំ ក្មេង​ប្រុសម្នាក់នោះនិយាយជា​ភាសាចិនថា​ឈ្មោះ​យ៉ូវ ម៉ីងតា អាយុ​​៥​ឆ្នាំ លុះពេលសមត្ថកិច្ច​​ឱ្យ​សរសេរ ក៏ក្មេងប្រុសនោះសរសេរជា​ភាសាចិនដែរ ​ព្រមទាំង​និយាយរៀបរាប់ឈ្មោះ​ឪពុកម្តាយ​ក៏ជា​​ឈ្មោះ​ចិនផងដែរ ។

តាមការរៀបរាប់​របស់ក្មេង​ប្រុស​ខាងលើ​បាន​ឱ្យ​ដឹង​ថា ឪពុករបស់គេ​មានទីលំនៅ​ម្តុំផ្សារជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ ហើយក្មេង​ប្រុស​នោះ​បាន​រៀបរាប់បន្តថា កាលពីព្រឹកមិញ ​រូបគេ​បានជិះម៉ូតូជាមួយ​ឪពុក ដើម្បី​មកផ្ទះយាយ​ តែមិនដឹងថានៅទីណានោះទេ បន្ទាប់មកឪពុក​ក៏បានទៅចោលបាត់ ហើយមិនដឹង​ថាទៅណានោះទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ