ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កុង​តឺ​ន័រ​អ្នក​បើក​បរ​ងងុយ​ដេក​បើក​ឡើង​​លើ​ផ្ទាំង​ថ្ម​ពុះចែក​ស្ពាន​ដាច់​កន្ទុយ​រ៉ឺម៉ក​ក្រឡាប់​ធ្លាក់ចូល​​ព្រែក​ប្រសូត្រ

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីណូ ពណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A២០០៥ សណ្តោង​រ៉ឺម៉ក​កុង​តឺ​ន័រផ្ទុក​ឥវ៉ាន់​ពេញ​ ខណៈ​អ្នក​បើក​បរ​ងងុយ​ដេក​បាន​រេ​ចង្កូត​បើក​ឡើង​លើ​ផ្ទាំង​ថ្ម​ពុះចែក​ស្ពាន​បណ្តាល​ឱ្យ​ដាច់​រ៉ឺម៉ក​ខាង​ក្រោយ​ក្រឡាប់​ធ្លាក់​ទៅ​ខាង​ឆ្វេង​បុក​បង្កាន់​ដៃ​ស្ពាន​បាក់​ប្រវែង​៥​ម៉ែត្រ​ធ្លាក់​ចូល​ក្នុង​ទឹក​ព្រែក​ទទឹក​ឥវ៉ាន់​ក្នុង​កុង​តឺន័រ​ខូច​ខាត​ទាំង​ស្រុង តែ​មិន​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ​។

ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១ និង​៤០នាទី​រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​២៥ មីនា ២០១៤​ នៅ​លើ​ស្ពាន​ប្រសូត្រ​ ស្ថិត​ក្នុង​ភូមិ​ប្រសូត្រ​ទី​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។

តាម​នគរ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឱ្យ​ដឹងថា អ្នក​បើក​បរ​រថ​យន្ត​កុង​តឺន័រ​ឈ្មោះ​ស៊ឹម ធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​អំពឹល​ជុំ សង្កាត់​អំពឹល​ ស្រុក​អូរាំងឪ​ ខេត្ត​ត្បូង​ឃ្មុំ​។