លោកលឹម គានហោ ទៅកាន់ខេត្តកំពង់ចាម ត្រួតពិនិត្យស្ថានភាពជញ្ជាំងការពារច្រាំងទន្លេ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ នៅព្រឹកថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម…
ខេត្តកំពង់ចាម ៖ នៅព្រឹកថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម…
ខេត្តកំពង់ចាម ៖ នៅព្រឹកថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការីបានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមដើម្បី ៖
១-ត្រួតពិនិត្យនៅស្ថានភាពជញ្ជាំងការពារច្រាំងទន្លេដែលទើបបានបញ្ចប់ការងារថ្មីៗ មុនទឹកជំនន់ឡើងមកដល់។ ដែលជាក់ស្តែងសំណង់បានធានានូវស្ថេរភាពរឹងមាំបានល្អប្រសើរ។
២-ចូលរួមក្នុងពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនៃឃុំជីរោរទី១ និងទន្លេបិទចំនួន២៥០៥គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជួបប្រទះនូវវិបត្តិទឹកជំនន់ក្នុងពេលកន្លងមក។
៣-បន្តដំណើរតាមរយៈអូប័រ ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ,ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឥទ្ធិពលនៃការលិចលង់ក្នុងរយៈកន្លងមក។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ