រថភ្លើងមួយធ្លាក់ពីផ្លូវដែកនៅស៊ីកាហ្គោរបួសជាង30នាក់
មនុស្ស៣២នាក់ត្រូវរបួស កាលពីថ្ងៃទី២៤មីនា ក្នុងគ្រោះថ្នាក់រថភ្លើងរត់ជាយក្រុងធ្លាក់ផ្លូវដែកនៅឯស្ថានីយក្រោមដីមួយនៃព្រលានយន្ដហោះក្រុងស៊ីកាហ្គោ ភាគឦសាន សហរដ្ឋអាមេរិក ។គ្រោះថ្នាក់នេះកើតមាននាវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រម៉ោងក្នុងស្រុក ពេលរថភ្លើងរបស់ក្រុមហ៊ុន CTA បានបុកចិញ្ចើមផ្លូវនៃស្ថានីយរថភ្លើង មុនពេលធ្លាក់ពីផ្លូវដែក ។
ចែករំលែកព័តមាននេះ