ការបាក់ដីដ៏ធំមួយ កាលពីចុងសប្ដាហ៍កន្លងមកនេះនៅរដ្ឋវ៉ាស៊ីនតោនភាគពាយ័ព្យសហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច១៤នាក់ ហើយមនុស្ស១០៨នាក់ទៀតបាត់ខ្លួន ខណៈការជួយសង្គ្រោះត្រូវបានបង្កើន ដើម្បីតាមរកមនុស្សដែលអាចនៅរស់រានមានជីវិត ។
កាលពីថ្ងៃទី២២ មីនា កន្លងមកនេះចង្កេះទាំងមូលនៃកូនភ្នំមួយស្ថិតនៅពីលើសហគមន៍ជនបទ OSO ភាគឦសានក្រុង SEATTLE បានបាក់មកលើស្ទឹងជិតខាងមួយនាំឱ្យមានការហូរភក់កប់ផ្ទះយ៉ាងសាហាវ ។ នាថ្ងៃទី២៤ មីនា តុល្យការបណ្ដោះអាសន្ននៅឡើយ ថាមានអ្នកស្លាប់១៤នាក់ និងបាត់ខ្លួន១០៨នាក់ ។ ផ្ទះប្រមាណជា៣៥ខ្នងត្រូវដីភក់ហូរកប់ ។ រូបភាពនានាថតពីលើអាកាសបង្ហាញពីកូនភ្នំនោះគ្របដណ្ដប់ដោយដើមស្រល់បាក់ដីគ្រហូងយ៉ាងធំ ហើយនៅជើងភ្នំគឺរូបភាពនៃការបំផ្លិចបំផ្លាញគ្របដណ្ដប់ដោយភក់ ដុំថ្ម គំនរបាក់បែក និងដើមឈើ ៕
ចែករំលែកព័តមាននេះ