ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ទិញ​គ្រឿង​ញៀន​ ប៉ូលិស​ល្បាត​ប្រទះ​ឃើញ​ឃាត់ខ្លួន​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖​ ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​​២​នាក់ ត្រូវសមត្ថកិច្ច​​ប៉ុស្តិ៍ទួល​​សង្កែ​​ឃាត់ខ្លួន​​ កាល​ពី​វេលា​ម៉ោង​​៧និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​​២៥ មីនា នៅ​តាម​បណ្តោយ​​ផ្លូវ​​២៧៣ ភូមិ​ទួល​គោក សង្កាត់​ទួល​​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ខណៈ​ពួក​គេ​​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ទិញ​​គ្រឿង​​ញៀន​​នៅ​ម្តុំ​​អង់​តែន​​ទួល​គោក ។

ជន​សង្ស័យ​ដែល​សមត្ថកិច្វឃាត់ខ្លួន​​១-ឈ្មោះ កូប យូ​សុះ ភេទប្រុស អាយុ​​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​អិុស្លាម និង​​២-ឈ្មោះ លី មែន​ ភេទប្រុស ​អាយុ​១៩ឆ្នាំ អ្នក​ទាំង​២ស្នាក់នៅ​​ភូមិ​ព្រែករាំង​​ សង្កាត់​ព្រែក​តាសេក ខណ្ឌប្ញស្សីកែវ​​ ។ ក្រោយ​ពី​ឃាត់ខ្លួន​​ សមត្ថកិច្ច​​ដកហូត​បាន​ម៉ូតូមួយ​គ្រឿង​​​ម៉ាក​ឌ្រីមសេ​១២៥ ពាក់ស្លាកលេខ​​ភ្នំ​ពេញ 1CE-4959 និង​ថ្នាំ​​ញៀន​ប្រភេទ​ម៉ា​ទឹក​កក មួយ​កញ្ចប់ តម្លៃ​​២ម៉ឺន​រៀល ។

បច្ចុប្បន្នជនសង្ស័យ​ត្រូវ​សមត្ថកិច្វ​​កសាង​សំ​ណុំ​​រឿង​​ចាត់ការ​តាម​នីតិវិធី ៕​​