ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​​ផ្តល់​ប្រាក់​ក្នុង​ពិធី​ស្វែង​រក​គូ​ ដើម្បី​បង្កើន​ចំនួន​ពលរដ្ឋ​

11 ឆ្នាំ មុន

​លោក​នាយ​ក​រដ្ឋ​មន្ត្រី​​ ស៊ីន​សូ អាបេ​ ​បាន​ប្រកាស​ផ្តល់​ប្រាក់​ប្រហែល​៣.០០០​លាន​យ៉េន នៅ​ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​​​ ២០១៤​ ដើម្បី​ទ្រទ្រង់​គម្រោង​ការ​​ផ្សេងៗ​ដែល​អាច​ឈាន​ទៅ​រក​ការ​បង្កើន​ចំនួន​ប្រជា​ជន​នៅក្នុង​ប្រទេស​ ដោយ​ផ្នែក​មួយ​ក្នុង​គម្រោង​នេះ នឹង​បាន​ទទួល​​ប្រាក់​មួយ​ផ្នែក​ គឺ​មាន​រៀប​​ពិធី​ស្វែង​រក​គូ​ និង​ណាត់​ដើរ​កម្សាន្ត​​​ដោយ​រដ្ឋា​ភិបាល​ជា​អ្នក​ឧប​ត្ថម្ភ​ដល់​អ្នក​នៅ​លីវ ។

​ការ​ព្យាយាម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ អាបេ កើត​ឡើង​ក្រោយ​ពី​ជប៉ុន​​ ក្លាយ​ជា​ប្រទេស​ដែល​ឈាន​ទៅ​រក​ «ពិភព​មនុស្ស​ចាស់» ឆាប់​បំផុត​នៅ​លើ​ពិភព​លោក និង​កាល​ពី​ឆ្នាំ​២០១៣​ ចំនួន​ពលរដ្ឋ​ជប៉ុន ធ្លាក់​ចុះ​ដល់​ទៅ​២៤៤​.០០០​នាក់​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១២​ ខណៈ​ពេល​មនុស្ស​​ជំនាន់​ក្រោយ​រៀប​ការ​បង្កើត​ក្រុម​គ្រួសារ​មាន​ចំនួន​តិច​ដោយ​សារ​តែ​វិបត្តិ​សេដ្ឋ​កិច្ច និង​ភាព​តាន​តឹង​ពី​ការងារ​ ។
​តាម​ការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋា​ភិបាល​ជប៉ុន បាន​បញ្ជាក់​ថា​ ជប៉ុន​អាច​បាត់​បង់​ចំនួន​ប្រជា​ជន​ច្រើន​ជាង​១​ភាគ​៣​ ពី​កម្រិត​បច្ចុ​ប្បន្ន​ នៅ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ខាង​មុខ​ ប្រសិន​បើ​កំលោះ-​ក្រមុំ​មិន​លុប​ចោល​ការ​ពេញ​និយម​នៅ​លីវ​ និង​​ឃ្លាត​ឆ្ងាយ​ពី​ការ​បង្កើត​​ក្រុម​គ្រួសារ​នា​ពេល​បច្ចុប្បន្ន​ ។

​រដ្ឋា​ភិបាល​ជប៉ុន​​បាន​ប្រកាស​ផ្តល់​ប្រាក់​សម្រាប់​ទ្រទ្រង់​ដល់​ការ​ស្វែង​រក​គូ​រ​​បស់​កំលោះ​-ក្រមុំ​ជន​ជាតិ​ជប៉ុន​ ក្នុង​បំណង​​បង្កើន​អត្រា​កំណើត​​របស់​ពលរដ្ឋ​​នៅ​ក្នុង​ប្រទេស​​ ក្រោយ​ពី​អត្រា​​កើត​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ ចាប់​តាំង​​ពី​មាន​កំណត់​ត្រា​ស្ថិតិ​​ កាល​ពី​ឆ្នាំ​១៨៩៩​​​មក និង​បង្ក​ឱ្យ​ចំនួន​ប្រជា​ជន​ជប៉ុន​​ បាត់​អស់​ជាង​១​ភាគ​៣​​ ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​​ ខាង​មុខ ។

​លោក​នាយ​ក​រដ្ឋ​មន្ត្រី​​ ស៊ីន​សូ អាបេ​ ​បាន​ប្រកាស​ផ្តល់​ប្រាក់​ប្រហែល​៣.០០០​លាន​យ៉េន នៅ​ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​​​ ២០១៤​ ដើម្បី​ទ្រទ្រង់​គម្រោង​ការ​​ផ្សេងៗ​ដែល​អាច​ឈាន​ទៅ​រក​ការ​បង្កើន​ចំនួន​ប្រជា​ជន​នៅក្នុង​ប្រទេស​ ដោយ​ផ្នែក​មួយ​ក្នុង​គម្រោង​នេះ នឹង​បាន​ទទួល​​ប្រាក់​មួយ​ផ្នែក​ គឺ​មាន​រៀប​​ពិធី​ស្វែង​រក​គូ​ និង​ណាត់​ដើរ​កម្សាន្ត​​​ដោយ​រដ្ឋា​ភិបាល​ជា​អ្នក​ឧប​ត្ថម្ភ​ដល់​អ្នក​នៅ​លីវ ។

​ការ​ព្យាយាម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ អាបេ កើត​ឡើង​ក្រោយ​ពី​ជប៉ុន​​ ក្លាយ​ជា​ប្រទេស​ដែល​ឈាន​ទៅ​រក​ «ពិភព​មនុស្ស​ចាស់» ឆាប់​បំផុត​នៅ​លើ​ពិភព​លោក និង​កាល​ពី​ឆ្នាំ​២០១៣​ ចំនួន​ពលរដ្ឋ​ជប៉ុន ធ្លាក់​ចុះ​ដល់​ទៅ​២៤៤​.០០០​នាក់​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១២​ ខណៈ​ពេល​មនុស្ស​​ជំនាន់​ក្រោយ​រៀប​ការ​បង្កើត​ក្រុម​គ្រួសារ​មាន​ចំនួន​តិច​ដោយ​សារ​តែ​វិបត្តិ​សេដ្ឋ​កិច្ច និង​ភាព​តាន​តឹង​ពី​ការងារ​ ។
​តាម​ការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋា​ភិបាល​ជប៉ុន បាន​បញ្ជាក់​ថា​ ជប៉ុន​អាច​បាត់​បង់​ចំនួន​ប្រជា​ជន​ច្រើន​ជាង​១​ភាគ​៣​ ពី​កម្រិត​បច្ចុ​ប្បន្ន​ នៅ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ខាង​មុខ​ ប្រសិន​បើ​កំលោះ-​ក្រមុំ​មិន​លុប​ចោល​ការ​ពេញ​និយម​នៅ​លីវ​ និង​​ឃ្លាត​ឆ្ងាយ​ពី​ការ​បង្កើត​​ក្រុម​គ្រួសារ​នា​ពេល​បច្ចុប្បន្ន​ ។តាម​តួលេខ​បង្ហាញ​ថា​ រដ្ឋា​ភិ​បាល​ជប៉ុន​​អាច​ប្រឈម​មុខ​លើ​បន្ទុក​ថវិកា​ផ្នែក​សង្គម​កិច្ច​ ដែល​កើន​ខ្ពស់​ដល់​ទៅ​២៤,៤%​ នៃ GDP ក្នុង​ខែ​មីនា​ ឆ្នាំ​២០២៦​ ដោយ​ថវិកា​​ភាគ​ច្រើន​ត្រូវ​ចំណាយ​ទៅ​លើ​មនុស្ស​ចាស់​ជរា​ ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ៕