ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់​ទុក​ការ​​បោះ​ឆ្នោត​​ជា​មោឃៈ​​​នឹង​ធ្វើ​​ឱ្យ​តុលា​​ការ​ធម្ម​នុញ្ញា​ថៃ​​ស្ថិតក្នុង​​ស្ថា​ន​ភាព​​ផ្សង​​​​គ្រោះ​ថ្នាក់​

11 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​នៅ​លើ​​ពិភព​លោក​​ ​បាន​តា​ម​ដាន​យ៉ាង​​ប្រកិត​​ពីស្ថាន​​​ការណ៍​​ក្នុង​ប្រទេស​ថៃ​ ​​ក្រោយ​ពេល​តុលា​ការ​ធម្ម​នុញ្ញ​សម្រេច​ថា ​ការ​បោះ​ឆ្នោត​​កាល​ពីថ្ងៃ​​២ កុម្ភៈ​ ​កន្លង​មក​​ត្រូ​វ​ចាត់​ទុក​ជា​​មោ​ឃៈ​ ។ តាម​​ប្រភព​​ពី​​«ឆេន​ណែល​ញូវ​អាស៊ី​» ​របស់​សិង្ហបុរី​​​ថា ​ការ​វិនិច្ឆ័យ​​ខាង​លើ​ គឺ​ជា​សញ្ញា​​ដែល​អាចធ្វើ​ឱ្យ​​ការ​ចរចា​​រវាង​គណបក្យ​​នយោ​បាយ​​ស្តី​ពី​ការ​​បោះ​ឆ្នោត​​ជា​ថ្មី​ ​ដើ​ម្បី​បញ្ឈប់​​វិបត្តិ​ដែល​បាន​​

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​នៅ​លើ​​ពិភព​លោក​​ ​បាន​តា​ម​ដាន​យ៉ាង​​ប្រកិត​​ពីស្ថាន​​​ការណ៍​​ក្នុង​ប្រទេស​ថៃ​ ​​ក្រោយ​ពេល​តុលា​ការ​ធម្ម​នុញ្ញ​សម្រេច​ថា ​ការ​បោះ​ឆ្នោត​​កាល​ពីថ្ងៃ​​២ កុម្ភៈ​ ​កន្លង​មក​​ត្រូ​វ​ចាត់​ទុក​ជា​​មោ​ឃៈ​ ។ តាម​​ប្រភព​​ពី​​«ឆេន​ណែល​ញូវ​អាស៊ី​» ​របស់​សិង្ហបុរី​​​ថា ​ការ​វិនិច្ឆ័យ​​ខាង​លើ​ គឺ​ជា​សញ្ញា​​ដែល​អាចធ្វើ​ឱ្យ​​ការ​ចរចា​​រវាង​គណបក្យ​​នយោ​បាយ​​ស្តី​ពី​ការ​​បោះ​ឆ្នោត​​ជា​ថ្មី​ ​ដើ​ម្បី​បញ្ឈប់​​វិបត្តិ​ដែល​បាន​​អូស​ប​ន្លាយ​​ពេល​ជា​ច្រើន​ខែ​កន្លង​មក​ជួប​​នឹង​ស្ថាន​ភាព​​វឹក​វរ​ ។ ​

ប្រភព​ខាង​​លើ​បាន​បរិយា​យ​ពី​​ទំនាស់​​នយោ​បាយ​​នា​ពេល​កន្លង​មក​​ថា​ គឺ​ជា​ការ​​តស៊ូ​ដណ្តើម​​អំណាច​​ដ៏​យូរ​អង្វែង​​រវាង​ពួក​អាមាត្យ​​ ដែល​គាំទ្រ​​ស្តេច​ ដោយ​មាន​​ក្រុម​តុលា​ការ​​ និង​យោ​ធា​ជា​មួយ​​នឹង​ក្រុម​គ្រួសារ​​របស់​លោក​​ស្រី​យីង​ទ្បាក់​ ​ស៊ីណា​វ៉ា​ត្រា ​ដែល​គាំ​ទ្រ​​ដោយ​ប្រជា​ពលរដ្ឋ​​ភាគ​ខាង​ជើង​ ។ ​​ឆេន​​ណែល​ញូវ​អាស៊ី​ បាន​បរិ​យាយ​បន្ត​ទៀត​ថា ​ចាប់​តាំ​ងពី​តុលា​ការ​ធ​ម្ម​នុញ្ញបង្កើត​ទ្បើង​​ក្រោយ​ពីមាន​រដ្ឋ​ប្រហារ​​ទម្លាក់​​លោក​ថាក់​ស៊ីន​​ក្នុង​ឆ្នាំ​២០០៦ មក​​​មាន​ប្រវត្តិ​​​ទំនាស់​រវាង​​​ក្រុម​គ្រួសារ​​លោ​កស្រី​យីង​ទ្បាក់​ និង​ក្រុម​​អ្នក​នយោ​បាយ​​ជំនិត​ពួក​អាមាត្រ​ ​ពិសេស​​ការ​សម្រេច​​កាល​ពី​ថ្ងៃ​ទី​​២១ មីនា ​កន្លង​ទៅ​​ បាន​បង្កើត​​ភាព​ភ្ញាក់​ផ្អើល​​ដល់​​ក្រុម​​អ្នក​ស​ង្កេត​​ការណ៍​​មួយ​ចំនួន​​ ដែល​តាម​ដាន​​ពីវិបត្តិ​​នយោ​បាយ​ថៃ​ ។ លោក​ ដេវីដ ស្ត្រេកហ្វាស់​ អ្នក​ជំនាញ​និង​ជា​អ្នក​​និពន្ធ​​​អាមេរិក​​ពី​ប្រទេស​ថៃ ​បាន​ផ្តល់​បទ​សម្ភាសន៍​ថា ​តុលា​ការ​​ហាក់​ដូចជា​​ មាន​ការលំអៀង​​ទៅ​រក​ក្រុម​ប្រឆាំង​​នឹង​រដ្ឋា​ភិបាល​ ​ដែល​ទង្វើ​​បែប​នេះ​ អាច​បង្ក​ឱ្យ​​​​​កេរ្តិ៍​ឈ្មោះ​របស់​តុលាការ​ ​ស្ថិត​ក្នុង​ស្ថាន​ភាព​​ប្រឈម​មុខ​​នឹង​​អនា​គត​មិន​ល្អ​មួយ​ ។ ​

ដោយទ្បែក​​សម្រាប់​​​​ទូរទស្សន៍​​​​អាល់ហ្សាស៊ី​រ៉ា​ ​​​វិភាគ​ថា ការ​សម្រេច​​របស់​តុលា​ការ​​អាច​​ធ្វើ​ឱ្យ​ថៃ​ឈាន​ទៅ​​ក្នុង​វិបត្តិ​​កាន​់​តែ​ជ្រៅ​ និង​មាន​ក្តី​​បារម្ភ​ថា ​នឹង​កើត​​អំពើ​ហិង្សា​ធ្ងន់​ធ្ងរ​មួយ​លើក​ទៀត​ ​ក្រោយ​ពី​​ការ​តវ៉ា​របស់​ក្រុម​​ប្រឆាំង​​នឹង​រដ្ឋា​ភិបាល​ ដែល​អូស​​បន្លាយ​​រយៈ​ពេល​៥ខែ​​ បង្ក​ឱ្យ​មាន​​អ្នក​ស្លាប់​​២៣​នាក់​​ និង​ជា​ច្រើ​ន​​នាក់​ទៀតរង​របួស​ ។ ​

រីឯ​​​​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​រ៉យ​ទ័រ​ ​ក៏​ឆ្លុះ​បញ្ចាំង​​ពី​ការ​យល់​ឃើញ​​របស់​​ក្រុម​អ្នក​នយោ​បាយ​​ទាំង​២​​​​ក្នុង​ប្រទេស​ថៃ​ ដោយ​យោង​​តាម​ការ​ថ្លែង​​នៅ​យប់​​ថ្ងៃ​ទី​២០ មីនា ​​គឺ​មួយ​ថ្ងៃ​​មុន​ពេល​​មាន​ការ​វិនិច័្ឆយ​​របស់​តុលាការ​​ របស់​លោក​ស៊ូ​ថេប​ ធឿក​ស៊ូបាន​​ មេ​ដឹក​​នាំ​ក្រុម​អ្នក​តវ៉ា​​ដើម្បី​​កែ​​ទម្រង់​​ប្រទេស ​។ ពេល​ដែល​តុលា​ការ​​​​សម្រេច​​​​​​ចាត់​ទុក​ការ​​បោះ​ឆ្នោត​​ថ្ងៃ​ទី​២ កុម្ភៈ ​ជា​មោឃៈ​ ​និងឱ្យ​​​​​​កំណត់​ថ្ងៃ​​បោះ​ឆ្នោត​​ជា​ថ្មី​​​​​ក្រុម​អ្នក​តវ៉ា​នឹង​​រិះ​រក​​វិធី​សាស្ត្រ​​ ដើម្បី​​រា​រាំង​​ការ​បោះ​ឆ្នោត​​នោះ​ទៀត​ ។ ​ជាក់​ស្តែង​​លោក​ស៊ូ​ថេប​ធឿក​​​ស៊ូបាន​ ​​​​ប្រកាស​ថា ​នឹង​​មាន​គម្រោង​​​ដើរ​​កេណ្ឌ​​ប្រជាជន​​នៅ​ទូ​ទាំង​ប្រទេស​​នៅថ្ងៃ​ទី​​២៩ មីនា ​ខាង​មុខ​ ដើ​ម្បី​បង្ហាញ​​កម្លាំង​​មហា​ជន​​ទាម​ទារ​ធ្វើ​កំណែ​ទម្រង់​​ប្រទេស​​មុន​ពេល​​មាន​ការ​បោះ​ឆ្នោត​​ជា​ថ្មី​នា​ពេល​​ខាង​មុខ​ ៕