ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ជឿជាក់​ថា កូនក្រុម​១​រូប​នេះ​នឹង​ខ្លាំង​ដូច Ronaldo និង Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​អះអាង​ថា…

តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​អះអាង​ថា កីឡាករ Raheem Sterling អាច​នឹង​ឡើង​ដល់​កម្រិត​ស្មើនឹង Cristiano Ronaldo និង Lionel Messi ។

ក្រោយ​ពេល​ឡើង​ប្រកួត​សម្រាប់​អង់គ្លេស​២​ដង​ក្នុង​ស​ប្តា​ហ៍​នេះ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក Gareth Southgate និង គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ លោក Pep Guardiola បាន​សរសើរ Sterling ថា​អាច​ឡើង​ខ្លាំង​ដូច Ronaldo និង Messi​។

លោក Guardiola បាន​និយាយ​ថា​៖ «​គ្មាន​នរណា​ម្នាក់​អាច​យក​ទៅ​ប្រៀប​បាន​នោះ​ទេ តែ Sterling អាច​នឹង​ឡើង​ដល់​កម្រិត​នោះ​។ វា​គឺជា​ក្តី​ប្រាថ្នា​សម្រាប់​រូបគេ​ផ្ទាល់​នឹង​ពួក​យើង​ទាំងអស់​គ្នា​។ ប្រសិនបើ Raheen អាច​ឡើង​ដល់​នោះ វា​ពិតជា​អស្ចារ្យ​»។

លោក​បាន​បន្ត​ថា​៖ «​ពួក​យើង​នឹង​នៅ​ទី​នេះ​ចាំ​ជួយ​ដល់​គេ ហើយ​ពិត​ណាស់​ថា​គេ​អាច​ខ្លាំង​ដល់​កម្រិត​នោះ​។ តែ​នោះ​ពេល​នេះ គ្មាន​នរណា​ម្នាក់​នៅ​ក្លិប​ណា​ក៏​ដោយ អាច​យក​ទៅ​ប្រៀប​នឹង​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នោះ​ទេ​។ ពួក​គេ​ពិតជា​គ្មាន​នរណា​ម្នាក់​អាច​យក​ទៅ​ប្រៀប​បាន​ទេ​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា Sterling រកបាន​គ្រាប់​បាល់​៨​គ្រាប់ សម្រាប់​ក្លិប និង ក្រុម​ជម្រើសជាតិ​នៅ​ក្នុង​រដូវ​កាល​នេះ រួម​ទាំង​ក្នុង​ការ​ប្រកួត Euro2020 ជាមួយនឹង Bulgaria និង Kosovo៕

ប្រភព ៖ bbc , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ