ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho អតីត​គ្រូបង្វឹក Real ថា​ខ្លួន​ខ្លាំង​ដោយសារ​តែ​កីឡាករ Barcelona ១​រូប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid លោក Jose Mourinho ជឿជាក់​ថា​ដោយសារ​តែ​ការ​ខិតខំ​គិតគូរ​រៀបចំ​ក្រុម​ឱ្យ​ឈ្នះ…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid លោក Jose Mourinho ជឿជាក់​ថា​ដោយសារ​តែ​ការ​ខិតខំ​គិតគូរ​រៀបចំ​ក្រុម​ឱ្យ​ឈ្នះ Lionel Messi ទើប​ធ្វើ​ឱ្យ​រូប​លោក​ក្លាយទៅជា​គ្រូបង្វឹក​ល្អ​ ។

កីឡាករ​អាវ​លេខ​១០​របស់ Barcelona តែងតែ​ជាស​ត្រូវ​របស់​លោក Mourinho កាលពី​លោក​នៅ​កាន់​ក្លិប Real Madrid​។ លោក Mourinho ថា លោក​ត្រូវ​គិត​យ៉ាង​ល្អិតល្អន់​ដើម្បី​រៀបចំ​ក្រុម​មុន​ពេល​ទៅ​ប្រកួត​ជាមួយនឹង Messi​។

អតីត​គ្រូបង្វឹក​រូប​នេះ​បាន​និយាយ​ប្រាប់​ទៅ​សារព័ត៌មាន EFE ថា​៖ «​ខ្ញុំ​តែងតែ​និយាយ​ថា ខ្ញុំ​ជំពាក់​ច្រើន​ណាស់​ជាមួយនឹង​កីឡាករ​របស់ខ្ញុំ ហើយ​ជាមួយនឹង​អ្នក​ដែល​បង្កើត​បញ្ហា​ដល់​ខ្ញុំ​ ។ ជា​ឧទាហរណ៍​ស្រាប់ Messi មិន​ដែល​លេង​នៅ​ក្រុម​របស់ខ្ញុំ​ទេ តែ​គេ​តែងតែ​ប្រកួត​តទល់​នឹង​ក្រុម​ខ្ញុំ​។ គេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយជា​គ្រូបង្វឹក​ល្អ​ម្នាក់ ដែល​ត្រូវ​រៀបចំ​ក្រុម​ដើម្បី​ទប់ទល់​នឹង Messi»​។

លោក​បាន​បន្ត​ថា​៖ «​នៅ​ពេល​ខ្ញុំ​និយាយ​ថា Messi ខ្ញុំ​ក៏​សំដៅ​ទៅ​លើ​កីឡាករ​ខ្លាំង​ៗ​ដែល​ខ្ញុំ​ធ្លាប់​ត្រូវ​តទល់​ផង​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mourinho នៅ​ពេល​នេះ គឺជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ និង កំពុង​តែ​ធ្វើការ​នៅ​ក្នុង​សារព័ត៌មាន Sky Sport ក្រោយ​ពី​ចាក​ចេញពី​តំណែង​ជា​គ្រូបង្វឹក​នៅ Manchester United ៕

ប្រភព ៖ marca , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ