រាជធានីភ្នំពេញ ៖ ម៉ូតូស្មាសវី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AR-5655 បើកដោយ បុរសម្នាក់ក្នុង ទិសដៅ ពីលិចទៅកើត តាមផ្លូវ ១៥៤ បានបុកគ្នា ជាមួយ ម៉ូតូសង់សេ១០០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-5619 ទិសដៅពីត្បូង ទៅ ជើង តាមផ្លូវ លេខ៦៣ បណ្តាលឱ្យបុរសបើកម៉ូតូស្មាសវី របួសស្រាល ។
ហេតុការណ៏នេះកើតឡើងនៅ វេលាម៉ោង ៩និង៣៥នាទី យប់ថ្ងៃទី២៤ មីនា ២០១៤ ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ ឱ្យដឹងថា ម៉ូតូស្មាសវី ជិះពីលិច មកកើត ក្នុងល្បឿនលឿន បានវ៉ារថយន្តមួយគ្រឿង រួចមកដល់ផ្លួវ ១៥៤ កែង ១៦៣ ក៏បុកគ្នាជាមួយម៉ូតូសេ១០០ពេញទំហឹង បណ្តាលឱ្យបុរសម្នាក់របួស្រាល។
ក្រោយពេលកើត ហេតុសមត្ថកិច្ច ធ្វើការវាស់ វែង និង យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិកាខណ្ឌដូនពេញ។
ចែករំលែកព័តមាននេះ